អភិបាលរដ្ឋ Minnesota លោក Tim Walz បានចេញសេចក្ដីសុំទោសជាសាធារណៈមួយ ទាក់ទិននឹងការចាប់ខ្លួនក្រុមអ្នកកាសែត CNN នេះ ដោយបាននិយាយថា៖ «រឿងនេះមិនគួរកើតឡើងទាល់តែសោះ»។
ការតវ៉ានេះបានផ្ទុះឡើងបន្ទាប់ពីលោក George Floyd ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក បានស្លាប់កាលពីថ្ងៃច័ន្ទ ក្រោយពីប៉ូលិសស្បែកសម្នាក់សង្កត់ជង្គង់ពីលើករបស់លោកអស់ជាង ៨ នាទី នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota។
ការធ្វើបាតុកម្មនេះបង្កឲ្យមានការព្រួយបារម្ភរឿងសុខភាពរបស់ពលរដ្ឋក្នុងសហគមន៍ និងបង្កឲ្យមានការភ័យខ្លាចកាន់តែខ្លាំងថា ហ្វូងបាតុករធំៗនឹងធ្វើឲ្យមានការផ្ទុះឡើងករណីឆ្លងជំងឺកូវីដ១៩ ថ្មីទៀត។
ការតវ៉ាបានធ្វើឡើងនៅតាមទីក្រុងមួយចំនួននៅលើពិភពលោកកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីជាការបង្ហាញសាមគ្គីភាពជាមួយនឹងក្រុមអ្នកតវ៉ានៅក្នុងសហរដ្ឋអាមេរិក ទាក់ទិននឹងការស្លាប់របស់លោក George Floyd។
កាលពីថ្ងៃសៅរ៍ម្សិលមិញ គណៈកម្មាធិការដើម្បីការពារអ្នកកាសែត (Committe to Protect Journalists) ដែលហៅកាត់ថា CPJ នៅក្នុងសហរដ្ឋអាមេរិក បានថ្កោលទោសការវាយប្រហារនានាដែលប៉ូលិស និងអ្នកតវ៉ាបានធ្វើចំពោះអ្នកកាសែតដែលយកព័ត៌មានអំពីការតវ៉ានៅទូទាំងសហរដ្ឋអាមេរិក។
ភាពចលាចលទាំងនេះបានកើតឡើង ក្រោយពីមានការតវ៉ាដោយសន្តិវិធីនៅទូទាំងប្រទេស ក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីលោក George Floyd អាយុ ៤៦ ឆ្នាំ ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក បានស្លាប់។
មានបាតុកម្មទូទាំងប្រទេសប្រឆាំងប៉ូលិសដែលយកជង្គង់សង្កត់កស្លាប់បុរសស្បែកខ្មៅម្នាក់ដៃជាប់ខ្នោះហើយដែលនិយាយថា លោកដកដង្ហើមមិនកើត។
បុរសម្នាក់ត្រូវបានគេបាញ់ស្លាប់ក្នុងយប់ទី២ នៃបាតុកម្មដែលក្លាយជាហិង្សាមួយនៅក្នុងទីក្រុង Minneapolis នៅរដ្ឋ Minnesota ភាគកណ្តាលសហរដ្ឋអាមេរិក ដោយសាររឿងការស្លាប់របស់ពលរដ្ឋអាមេរិកស្បែកខ្មៅម្នាក់ដោយសារមន្ត្រីប៉ូលិស។
No media source currently available