ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​ផ្ដោត​លើ​បញ្ហា​ជាតិ​សាសន៍​នៅ​ក្នុង​ស.រ.អា

ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ឯកអគ្គរដ្ឋទូត​ប្រទេស​អូទ្រីស​អ្នកស្រី Elisabeth Tichy-Fisslberger ដែល​ពាក់​ម៉ាស​ការពារមុខ​ត្រូវ​បាន​គេ​មើលឃើញ​តាម​វីដេអូ​ក្នុង​សន្និសីទ​កាសែត​តាមវីដេអូ​នៃ​ការ​ប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ។

នេះ​គឺ​ជា​លើក​ទី ៥ នៅ​ក្នុង​ប្រវត្តិ ១៤ ឆ្នាំ របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ដែល​ការ​ជជែក​ដេញដោល​ដូច​នេះ​ នឹង​ធ្វើ​ឡើង។

ប្រតិភូ​ដែល​នឹង​ចូលរួម​នៅ​ក្នុង​សម័យ​ប្រជុំ​ទី ៤៣ របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នឹង​រៀបចំ​ការ​ជជែក​ដេញដោល​បន្ទាន់​មួយ​នៅ​ថ្ងៃ​ពុធ​ស្អែក​អំពី​ការ​ចោទ​ប្រកាន់​រឿង​រើសអើង​ជាតិ​សាសន៍ និង​ភាព​ឃោរឃៅ​របស់​ប៉ូលិស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ហេតុការណ៍​ខ្លោចផ្សា​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​លោក George Floyd ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក បាន​ស្លាប់ ពេល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ប៉ូលិស។

នេះ​គឺ​ជា​លើក​ទី ៥ នៅ​ក្នុង​ប្រវត្តិ ១៤ ឆ្នាំ របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ដែល​ការ​ជជែក​ដេញដោល​ដូច​នេះ​ នឹង​ធ្វើ​ឡើង។

សំណើ​សុំ​ឲ្យ​មាន​ការ​ជជែក​ដេញដោល​អំពី​បញ្ហា​រើសអើង​ជាតិ​សាសន៍​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ជាង ៥០ នៅ​ទ្វីប​អាហ្វ្រិក ដែល​ផ្ញើ​ទៅ​កាន់​ប្រធាន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។

លិខិត​នោះ​បាន​បញ្ជាក់​ថា ការ​ស្លាប់​របស់​លោក George Floyd គឺ​មិន​មែន​ជា​ហេតុការណ៍​ដាច់​ដោយ​ឡែក​ពី​គេ​នោះ​ទេ ដោយ​ហេតុ​ថា មាន​ពលរដ្ឋ​ដើម​កំណើត​អាហ្វ្រិក​ផ្សេង​ទៀត​ក៏​បាន​រងគ្រោះ​ដូច​គ្នា​នេះ​ដែរ ដោយសារតែ​អ្វី​ដែល​លិខិត​នេះ​អះអាង​ថា ជា​ភាព​ឃោរឃៅ​របស់​ប៉ូលិស ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG