នៅពេលដែលការតវ៉ាប្រឆាំងក្នុងសហរដ្ឋអាមេរិកបន្តអំពីការស្លាប់របស់លោក George Floyd បណ្តាញព័ត៌មានចិនបានផ្តោតសេចក្តីរាយការណ៍របស់ខ្លួនលើភាពចលាចល និងការលួចប្លន់ ក៏ប៉ុន្តែសកម្មភាពទាំងនេះជាផ្នែកមួយនៃសាច់រឿងប៉ុណ្ណោះ។
ក្រុមគ្រួសារ និងមិត្តភក្តិមានគម្រោងគោរពវិញ្ញាណក្ខន្ធលោក George Floyd ក្នុងពិធីបុណ្យឯកជននៅថ្ងៃអង្គារនេះនៅក្នុងទីក្រុង Houston សហរដ្ឋអាមេរិក។
សមាជិករដ្ឋសភាអ្នកស្រី Karen Bass ដែលជាអ្នកស្នើមួយរូបនៃសំណើច្បាប់កំណែទម្រង់ប៉ូលិសនេះ បានប្រាប់អ្នកកាសែតថា៖ «ពិភពលោកកំពុងតែមើលឃើញនូវចលនាថ្មីនៅក្នុងសហរដ្ឋអាមេរិក។
មួយថ្ងៃមុនពិធីបុណ្យសពរបស់លោក George Floyd ពលរដ្ឋ និងមេដឹកនាំក្នុងសហគមន៍ បានចូលគោរពវិញ្ញាណក្ខន្ធរបស់លោក Floyd នៅព្រះវិហារ Fountain of Praise ក្នុងទីក្រុង Houston រដ្ឋ Texas ជាទីដែលសពរបស់លោក Floyd នឹងត្រូវបញ្ចុះនៅថ្ងៃអង្គារនេះ។ សពរបស់លោក Floyd នឹងត្រូវបានបញ្ចុះជាមួយសពម្តាយលោកដែលបានស្លាប់នៅឆ្នាំ២០១៨។
ពួកមន្ត្រីខាងការពង្រឹងច្បាប់មានជំនឿថា មានពួកអ្នកបង្កហិង្សានៅក្នុងចំណោមក្រុមបាតុករអហិង្សា ក៏ប៉ុន្តែពួកគេដឹងមិនប្រាកដថាតើពួកជនទាំងនេះមានឥទ្ធិពលច្រើនបែបណាទេ។
លោក Biden នៃគណបក្សប្រជាធិបតេយ្យ នាំមុខលោក ត្រាំ នៃគណបក្សសាធារណរដ្ឋ នៅក្នុងការស្ទង់មតិជាតិទាំងអស់៤០ នៃក្រុមអ្នកបោះឆ្នោតអាមេរិកាំង។
ពួកអាជ្ញាធរទូទាំងប្រទេសបានជំរុញឲ្យពួកបាតុករប្រឆាំងនឹងការស្លាប់លោក George Floyd ធ្វើតេស្តជំងឺកូវីដ១៩ បន្ទាប់ពីការតវ៉ាប្រឆាំងនឹងតាមផ្លូវជាង១សប្តាហ៍ហើយមានការនៅជិតគ្នា។
ពួកអ្នកកាន់ទុក្ខមានគម្រោងជួបជុំគ្នានៅថ្ងៃចន្ទនេះនៅក្នុងទីក្រុង Houston សហរដ្ឋអាមេរិកដើម្បីមើលក្តារមឈូសរបស់លោក George Floyd ដែលបានបណ្តាលឲ្យមានការតវ៉ាប្រឆាំងអំពីភាពព្រៃផ្សៃរបស់ប៉ូលិសនៅក្នុងទីក្រុងនានាទូទាំងប្រទេស និងផ្នែកនានារបស់ពិភពលោក។
ជនជាតិអាមេរិកាំងមានដើមកំណើតខ្មែរនៅតែកោតសរសើរដល់ការអនុវត្តច្បាប់ និងការផ្តល់សិទ្ធិសេរីភាពពេញលេញចំពោះពលរដ្ឋអាមេរិកាំងក្នុងការទាមទារយុត្តិធម៌ទៅតាមច្បាប់ឲ្យលោក ចច ផ្លយ(Geroge Floyd) ដែលបានស្លាប់ក្រោយប៉ុន្មាននាទីនៃការចាប់ខ្លួនពីប៉ូលិស។
ការស្លាប់របស់បុរសជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក ដែលបានស្រែកថា «ខ្ញុំដកដង្ហើមមិនរួចទេ» នៅក្នុងពេលចាប់ខ្លួនដោយប៉ូលិសក្នុងទីក្រុង Tacoma រដ្ឋWashington ត្រូវបានកំណត់ថាជាករណីឃាតកម្ម។
ការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍បានធ្វើឡើងនៅទូទាំងពិភពលោកនៅថ្ងៃអាទិត្យនេះ ដោយមនុស្សរាប់ពាន់នាក់នៅទីក្រុងរ៉ូម ទីក្រុងឡុងដ៍ និងទីក្រុងប៉ារីសបានចេញតវ៉ាតាមដងផ្លូវ។
ព័ត៌មានផ្សេងទៀត
No media source currently available