សេតវិមានបានប្រាប់ឲ្យដឹងថា ការពិភាក្សាតុមូលនឹងគ្របដណ្តប់ដំណោះស្រាយសេដ្ឋកិច្ចជាប្រវត្តិសាស្រ្ត សុខភាព និងភាពខុសគ្នានៃយុត្តិធម៌ក្នុងសហគមន៍អាមេរិកាំង។
គ្រាដែលបាតុកម្មនានាតវ៉ាអំពីការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ ដែលបានស្លាប់ក្នុងពេលស្ថិតក្រោមសមត្ថកិច្ចប៉ូលិស បន្តធ្វើឡើងក្នុងសប្តាហ៍ទី៣ លោក ត្រាំ ជាថ្មីម្តងទៀត បានបង្ហោះសារនានាលើបណ្តាញTwitterដែលមើលទៅមានបំណងបញ្ឆេះឲ្យមានការបែកបាក់គ្នា ហើយគាំទ្រអំពើហិង្សារបស់ប៉ូលិស។
តំណាងពលរដ្ឋខ្មែរអាមេរិកាំងម្នាក់នៅក្នុងរដ្ឋមីនីសូតា សហរដ្ឋអាមេរិក គី លោក ចិន្តា សួ បានថ្លែងថាបាតុកម្មទូទាំងប្រទេស និងក្នុងប្រទេសមួយចំនួនទៀត ប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិស ដែលនាំឲ្យបុរសអាមេរិកាំងស្បែកខ្មៅម្នាក់ស្លាប់គឺជារឿងតវ៉ាដើម្បីឲ្យមានការកែទម្រង់ធំមួយ ហើយលោក
សមាជិកគ្រួសារ អ្នកនយោបាយ និងតារាល្បីៗជាច្រើន បានកាន់មរណទុក្ខលោក George Floyd នៅឯពិធីបុណ្យសពរបស់លោកក្នុងក្រុងHouston រដ្ឋតិចសាស កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា កន្លងទៅនេះ។
លោក Philonise Floyd បានធ្វើការអំពាវនាវនេះនៅចំពោះមុខគណៈកម្មាធិការតុលាការរបស់រដ្ឋសភាសហរដ្ឋអាមេរិក តាងនាមឲ្យបងប្រុសរបស់លោក ដែលបានស្លាប់ក្រោយពីមន្ត្រីប៉ូលិសលោក Derek Chauvin បានយកជង្គង់លោកសង្កត់លើកលោកអស់ជិត៩នាទី និងធ្វើឲ្យលោក Floyd ស្រែកដង្ហោយរកម្តាយ។
សាក្សីផ្សេងទៀតមានដូចជា ប្រធានប៉ូលិសក្រុង Houston រដ្ឋ Texas លោក Art Acevedo និងអ្នកស្រី Vanita Gupta អតីតប្រធានផ្នែកសិទ្ធិស៊ីវិលនៃក្រសួងយុត្តិធម៌ និងបច្ចុប្បន្នជាប្រធាន និងនាយកប្រតិបត្តិនៃអង្គការសន្និសីទភាពជាអ្នកដឹកនាំអំពីសិទ្ធិស៊ីវិល និងសិទ្ធិមនុស្ស។
នៅរដ្ឋតិចសាសនិងរដ្ឋ North Carolina មនុស្សរាប់រយនាក់ជួបជុំគ្នាដើម្បីលាលោក George Floyd ដែលបានស្លាប់ក្នុងអំឡុងពេលប៉ូលិសឃាត់ខ្លួននៅរដ្ឋ Minnesota ជាលើកចុងក្រោយ។
ការចូលលួចឆក់ប្លន់ក្នុងហាងនានាក្នុងក្រុងឡុងប៊ិច បានកើតឡើងនៅពេលដែលក្រុមជនជាតិផ្សេងៗនៅទូទាំងសហរដ្ឋអាមេរិក ធ្វើបាតុកម្មប្រឆាំងតវ៉ានឹងករណីស្លាប់របស់បុរសជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់ឈ្មោះ George Floyd ដែលបានស្លាប់ក្នុងទីក្រុង Minneapolis។
អ្នកតវ៉ានៅជុំវិញពិភពលោកបានដើរក្បួនតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងភាពឃោរឃៅរបស់ប៉ូលិស ពីរសប្ដាហ៍ក្រោយមក បន្ទាប់ពីលោក George Floyd បានស្លាប់ នៅពេលស្ថិតក្នុងសមត្ថកិច្ចរបស់ប៉ូលិស នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។
នៅពេលដែលការតវ៉ាប្រឆាំងក្នុងសហរដ្ឋអាមេរិកបន្តអំពីការស្លាប់របស់លោក George Floyd បណ្តាញព័ត៌មានចិនបានផ្តោតសេចក្តីរាយការណ៍របស់ខ្លួនលើភាពចលាចល និងការលួចប្លន់ ក៏ប៉ុន្តែសកម្មភាពទាំងនេះជាផ្នែកមួយនៃសាច់រឿងប៉ុណ្ណោះ។
ព័ត៌មានផ្សេងទៀត
No media source currently available