ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បោះឆ្នោត​ខ្មែរ​អាមេរិកាំង​ខ្លះ​ ផ្តោតលើ​សេដ្ឋកិច្ច សនិ្តសុខ និងការបរទេស

លោក ​ទូច វិបុល ​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង បោះឆ្នោត​នៅ​ទីក្រុង High Point​ រដ្ឋ North Carolina នៅថ្ងៃទី៣ ខែវិច្ឆិកា។ (សុខ ខេមរា/VOA)
លោក ​ទូច វិបុល ​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង បោះឆ្នោត​នៅ​ទីក្រុង High Point​ រដ្ឋ North Carolina នៅថ្ងៃទី៣ ខែវិច្ឆិកា។ (សុខ ខេមរា/VOA)

អ្នក​បោះ​ឆ្នោតខ្មែរ​អាមេរិកាំង​ដែលរស់​នៅ​តាម​បណ្តា​រដ្ឋមួយ​ចំនួន​ផ្តោត​លើ​បញ្ហា​សំខាន់ៗ​មួយចំនួន​ដូចជា​សេដ្ឋកិច្ច​ សន្តិសុខ​ និង​គោល​នយោ​បាយការបរទេសដែល​ពួកគេ​ចង់​ឃើញ​ប្រធានាធិបតី​ដែល​ជាប់​ឆ្នោត​អាណត្តិថ្មី​នេះ​ធ្វើ​កំណែ​ទម្រង់។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចូល​រួម​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នេះ ដែលមិន​ត្រឹម​តែ​ជា​ការ​ជ្រើសរើសបេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកមួយរូប​ក្នុង​ចំណោម​បេក្ខជន​ពីរ​រូប​គឺលោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​មកពី​គណបក្ស​សាធារណរដ្ឋ និងលោក​អតីត​អនុប្រធានាធិបតី​ចូ បៃឌិន ​មកពី​គណបក្ស​ប្រជាធិបតេយ្យនោះទេ។ ប៉ុន្តែវា​ក៏​ជា​ការ​ចូលរួមជ្រើសរើស​អ្នក​ដឹកនាំ​អ្នក​តំណាង​នានា​ រួមទាំង​អភិបាលរដ្ឋ​អភិបាល​ក្រុង ​ចៅក្រម​អាជ្ញាធរមូលដ្ឋាន​ដែល​ដើរ​តួនាទីជួយ​ដល់ការ​ដឹកនាំ​សហរដ្ឋ​អាមេរិក​ដែលគេ​ស្គាល់​ថាជា​បិតាប្រជាធិបតេយ្យ​និង​ជា​មហា​អំណាច​ទី១​លើ​ពិភពលោក។

មក​ដល់​ថ្ងៃ​បោះឆ្នោត​ទី៣ ខែវិច្ឆិកា នេះ អ្នកបោះឆ្នោត​មុន​ថ្ងៃ​កំណត់​តាម​ប្រៃសណីយ៍និង​ដោយ​ផ្ទាល់​នៅទូទាំង​ប្រទេស​មាន​ចំនួន​ជិត១០០ លាននាក់​ ប្រមាណ ៦៥ ភាគរយ​នៃ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​សរុប ១៥០លាននាក់។ ខណៈ​ដែល​តួលេខ​អ្នក​បោះឆ្នោត​មុន​ថ្ងៃ​កំណត់​ដ៏​ខ្ពស់​នេះ បង្ហាញ​ថា​ចំនួន​អ្នក​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ ២០២០ អាច​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​មួយ​សតវត្សរ៍​ចុង​ក្រោយ​នេះ ក្រុម​អ្នក​បោះឆ្នោត​ខ្មែរអាមេរិកាំង ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ដែល​គិត​គូរ​ពី​គោលនយោបាយ​ដែល​ពួកគេ​ចង់​បាន។

មានស្រុក​កំណើត​នៅខេត្ត​បន្ទាយ​មានជ័យ​ហើយមក​រស់​នៅ​សហរដ្ឋ​អាមេរិក​តាំងពី​ឆ្នាំ ១៩៧៨ លោក​ បួរវ៉ាត់ សិទ្ធិ ​អាយុ​៦៦ឆ្នាំ​ជា​បុគ្គលិក​ចូល​និវត្តន៍​នៃ​ការិយាល័យ​សង្កាត់​ផ្នែក​អប់រំ​ទទួល​បន្ទុក​កម្មវិធី​យុវជន។ រស់នៅ​សង្កាត់ King County ​ក្នុង​រដ្ឋ Washington លោកបាន​ថ្លែង​ប្រាប់​VOA ថា លោក​បាន​បោះឆ្នោត​តាម​ប្រៃសណីយ៍រួច​ហើយ។

លោក បួរវ៉ាត់ សិទ្ធិ និយាយ​ថា ​លោក​ចង់​បាន​ដំណើរការ​សេដ្ឋកិច្ច​ជំនួញ​រីកលូត​លាស់​កាន់តែ​ខ្លាំង​ហើយនិង​ចង់​ឲ្យ​មាន​ការគោរពច្បាប់​និង​សណ្តាប់​ធ្នាប់​សង្គម​និង​សន្តិសុខ​ល្អក្នុង​តំបន់​ទីក្រុង Seattle រដ្ឋ Washington។

លោក​ បួរវ៉ាត់ សិទ្ធិ មកពីរដ្ឋវ៉ាស៊ីនតោន​។ (រូបផ្តល់ឲ្យ)
លោក​ បួរវ៉ាត់ សិទ្ធិ មកពីរដ្ឋវ៉ាស៊ីនតោន​។ (រូបផ្តល់ឲ្យ)

លោក បួរវ៉ាត់ សិទ្ធិ ថ្លែង​ថា៖ «ពេលណា​មាន​ព្រឹត្តិការណ៍​អីកើត​ឡើង​យើងនៅ​រដ្ឋវ៉ាស៊ីនតោន​ហ្នឹង​ជារដ្ឋ​ដែល​កាន់កាប់​ដោយគណបក្ស​ប្រជាធិបតេយ្យ​ហើយ​គណបក្ស​ប្រជាធិបតេយ្យ​គេ​លើក​ដម្កើង​ណាស់​រឿង​បាតុកម្ម ការទាម​ទារ​សេរីភាព​ប៉ុន្តែ​បាតុកម្ម​ដែល​ជារឿយៗ​ដែល​កើត​ឡើង​នៅក្នុង​ទីក្រុង ​Seattle​ នៅរដ្ឋ Washington ហ្នឹង​គឺមាន​ការ​ដុតឡាន​ប៉ូលិសបិទថ្នល់​មិន​ឲ្យ​អ្នកភូមិ​ចូល​គឺថា​តំបន់​ណាដែល​ពួក​បាតុករ​វាកាន់កាប់​វាមិន​ឲ្យ​អ្នកណា​ចូល​វាកើត​ជាតំបន់​អាណាធិបតេយ្យ។​វា​ហាក់​ដូច​ជា​ទីក្រុង ​Seattle ហ្នឹង​ក្លាយជា​ទីក្រុង​អត់​មាន​ច្បាប់​ទីក្រុង​អាណាធិបតេយ្យ​ហើយ​ជំនួញ ​វាចាប់​ផ្តើម​ពេលណា​អត់មាន​សុវត្ថិភាព​ ​សន្តិសុខ​ចាប់ផ្តើម​ចេញហើយ​កាលណា​ចាប់ផ្តើម​ចេញ​វាប៉ះពាល់​សេដ្ឋកិច្ច»។

ដោយ​យោង​លើ​អំពើ​ហិង្សា​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​និង​កាល​ពី​អតីកាល​ផងនោះ​លោក ​បួរវ៉ាត់ សិទ្ធិ ថា​ការមិនគោរព​ច្បាប់​និង​សណ្តាប់​ធ្នាប់សង្គមធ្វើ​ឲ្យ​មាន​ការ​បារម្ភ​រឿង​សន្តិសុខ​ដែល​អាច​ឲ្យក្រុម​ហ៊ុននានា​ដក​ចេញ។ លោក​បញ្ជាក់​ថា​ នៅក្នុង​សង្កាត់ King County ​គឺ​មាន​សេដ្ឋកិច្ច​មុខ​ជំនួញ​សំខាន់ៗ​រោងចក្រ​សហគ្រាស​ដូចជា​ក្រុមហ៊ុន​យន្តហោះ ​Boeing​ ដែល​ត្រូវ​បាន​ដក​ចេញ​មួយ​ផ្នែក​ទៅ​កាន់​រដ្ឋ South Carolina​ដែលជា​រដ្ឋមាន​អ្នក​បោះឆ្នោត​ភាគច្រើន​គាំទ្រ​គណបក្ស​សាធារណរដ្ឋ។ លោក​បន្តថា​លោក​ចង់​ឃើញ​សេដ្ឋកិច្ច​ដំណើរការ​ដោយ​ប្រសើរ​ការងារចូល​មក​ពី​ចិន​វិញ​ក្រោមការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ​Donald Trump។ ​តែលោក​មិនមាន​សង្ឃឹម​ថាលោក​Trump​នឹងកើន​សំឡេង​ច្រើន​នៅរដ្ឋ​ Washington​ ទេ ​ដោយសារ​នេះ​ជារដ្ឋ​មាន​អ្នក​បោះឆ្នោត គាំទ្រ​គណបក្ស​ប្រជាធិតេយ្យ​ច្រើន​ជាង​គណបក្ស​សាធារណរដ្ឋ​តាំងពី​យូរ​ណាស់​មក​ហើយ។

លោក​បួរវ៉ាត់ សិទ្ធិ​យល់ឃើញ​ថា​មាន​មនុស្ស​ច្រើន​ក៏មាន​ការ​ផ្លាស់ប្តូរ​ដែរ​បន្ទាប់​ពី​ពួកគេ​បាន​ឃើញ​ពីការ​ដឹកនាំ​ខ្លាំង​របស់​លោក ​Trump។

«តែបង​ជឿថា​មនុស្ស​ច្រើន​ប្តូរ​ពី​គណបក្ស​ប្រជាធិបតេយ្យ​មក​គណបក្ស​សាធារណរដ្ឋ​ខ្ញុំជឿ​ថា​មាន​ច្រើន​តាំង​ពី​គេ​បាន​ឃើញ​មាន​បាតុកម្ម​ដុត​ផ្ទះ​ដុត​អី​ហ្នឹង​ខ្ញុំជឿ​ថា​មាន​បងប្អូន​អាមេរិកាំង​គេ​ត្រឡប់​មក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ដោយសារ​គេ​ឃើញ​ទី១​ លោក​ Trump​ នាំកិច្ចការ​ត្រឡប់​មក​ពីចិន​ហើយ​បង្កើត​ការងារ​ ហើយ​ទី២​គេ​ឃើញ​លោក ​Trump ហ្នឹង​ជា​មនុស្ស​ដែល​ខ្លាំង​ហ៊ាន​ប្រឈម​មុខ​ជាមួយ​ចិន​អារឿង​កិច្ច​ចរចា​ខាង​ពាណិជ្ជកម្ម​គាត់​ខ្លាំង​រឿង​គាត់​ហ្នឹង​ជា​មនុស្ស​ដែល​បន្ធូរបន្ថយ​លុយ​ជំពាក់​deficit​(ឳនភាពថវិកា)»។

តែ​លោក​ អួង រិទ្ធី ខ្មែរ​អាមេរិកាំង​មកពី​រដ្ឋ Massachusetts​ និងជា​អតីត​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​ដំបូងគេ​ក្នុង​ប្រទេស​អាមេរិក ថ្លែងថា​លោក​បាន​ទៅ​បោះឆ្នោត​ដោយចង់​ឃើញ​មានការ​ផ្លាស់ប្តូរ​ក្នុង​ប្រទេស​ផ្នែក​សេដ្ឋកិច្ច​ការងារ ​សន្តិសុខ​ការមិនប្រកាន់​ជាតិ​សាសន៍​និង ​ការដែល​មាន​មេដឹកនាំ​ល្អម្នាក់។

លោក​ អួង រិទ្ធី ខ្មែរ​អាមេរិកាំង​មកពី​រដ្ឋ Massachusetts​។ (រូបផ្តល់ឲ្យ)
លោក​ អួង រិទ្ធី ខ្មែរ​អាមេរិកាំង​មកពី​រដ្ឋ Massachusetts​។ (រូបផ្តល់ឲ្យ)

លោក​ អួង រិទ្ធី ដែល​មាន​ស្រុក​កំណើត​នៅ​រាជធានីភ្នំពេញ​ហើយមក​រស់នៅ​សហរដ្ឋ​អាមេរិក​ក្នុង​១៩៨០ បាន​និយាយ​ថា៖ «អីចឹង​ចំពោះខ្ញុំ ខ្ញុំ​ចង់​ឃើញ​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ចង់ឃើញ​លោក​ Biden ឈ្នះ​ចង់ឃើញ​ថាមាន​ការផ្លាស់ប្តូរ​ខ្លះៗ​ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តរជាតិ​សង្ឃឹមថា​ព្រោះថាបើសិនជា​ផ្លាស់ប្តូរ​ទៅក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ប្រហែល​ជាសេដ្ឋកិច្ច​អាចខ្លាំង​ឡើងវិញ»។

លោក អួង រិទ្ធី ​ថ្លែង​ដូច្នេះ​ដោយ​អះអាងថា​លោក​ Trump​ ក្អេងក្អាង​បង្កើត​ចលាចល​ក្នុង​សង្គម ការរើស​អើង​ជាតិ​សាសន៍​ដែលធ្វើ​ឲ្យសង្គម​ប្រេះឆា​ហើយ​បាន​បង្ក​ជម្លោះ​ជាមួយ​ចិន​និង​ប្រទេស​នានាក្នុង​ពិភពលោក។ លោកថ្លែង​យ៉ាងដូច្នេះ​ដោយ​យោងទៅ​លើ​ការណ៍​ដែល​លោក​ត្រាំ ​បាន​បង្ក​ទំនាស់​ជាមួយចិន​ធ្វើ​ឲ្យទំនាក់​ទំនង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ជាមួយ​ចិន​និង​ប្រទេស​ដទៃ​គ្មាន​ដំណើរការ​ល្អ​ការងារ​ក្នុងស្រុក​មិនសូវមាន​ហើយនឹង​ការបង្ក​អរិភាព​ជាមួយ​ប្រទេស​ជាច្រើន​ក្រោយពី​បានដក​ខ្លួន​ចេញ​ពីកិច្ចព្រមព្រៀង​នានា​ដូចជា​បរិស្ថានពិភពលោក​អាវុធនុយក្លេអ៊ែ ​និង​ពាណិជ្ជកម្ម​មួយចំនួន​ទៀត។

ទោះជា​យ៉ាងណា​លោក​ រិទ្ធី គាំទ្រ​ការសម្រេច​ចិត្ត​របស់​ពលរដ្ឋ​ក្នុងការ​ប្រើ​សេរីភាព​បោះឆ្នោត​ទោះ​បី​ពួកគេ​បោះឆ្នោត​ជូន​បេក្ខជន​ណា​មួយ​និង​មាន​សំឡេងតិច​ក្តី។

លោក អួង រិទ្ធី និយាយ​បន្ត​ថា៖ «ក្នុងនាម​ជា​ពលរដ្ឋ​អាមេរិកាំង​នេះ​សូមចេញ​ទៅ​បោះឲ្យ​បាន​គ្រប់គ្នា​ព្រោះជា​ភារកិច្ច​និង​ជា​កាតព្វកិច្ច​របស់​យើង​ជាពលរដ្ឋ​ពេញសិទ្ធិ​ហើយ​ជ្រើសរើស​តំណាង​របស់​យើង​ជ្រើស​រើសបេក្ខជន​របស់​យើង​ដែល​យើង​តាមដាន​ដែល​យើង​ជឿជាក់​ថា​គេនឹង​អាច​ដឹកនាំ​ប្រទេស​ធ្វើច្បាប់​ទៅតាម​អ្វីដែល​យើងចង់​បាន​ចង់ឃើញ»។

លោក​ ជា មាស​ ដែល​ជា​មន្ត្រី​សង្គមកិច្ច​រស់នៅ​ក្នុង​ទីក្រុង​ Philadelphia ​រដ្ឋ Pennsylvania មានដើម​កំណើត​នៅស្រុក​ជើងព្រៃ​ខេត្ត​កំពង់ចាម​និងបាន​មករស់នៅ​ក្នុង​ប្រទេស​អាមេរិក​តាំង​ពី​ឆ្នាំ១៩៨៥។​ លោក​ថា​លោក​បាន​ចេញ​ទៅ​បោះឆ្នោត​រួចហើយ​នៅ​ក្បែរ​ផ្ទះលោក​ហើយលោក​មាន​ការ​ពេញចិត្ត​នឹង​នយោបាយ​សេដ្ឋកិច្ច​និង​គោលនយោបាយ​ការបរទេស​របស់លោក​ប្រធានាធិបតី Trump។

លោក វណ្ណារ៉ា មាស (ឆ្វេង) ជាកូនប្រុសរបស់លោក ជា មាស (ស្តាំ) បោះឆ្នោតនៅការិយាល័យមួយក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania នៅថ្ងៃទី៣ ខែវិច្ឆិកា។ (រូបផ្តល់ឲ្យ)
លោក វណ្ណារ៉ា មាស (ឆ្វេង) ជាកូនប្រុសរបស់លោក ជា មាស (ស្តាំ) បោះឆ្នោតនៅការិយាល័យមួយក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania នៅថ្ងៃទី៣ ខែវិច្ឆិកា។ (រូបផ្តល់ឲ្យ)

លោក​ ជា មាស ថ្លែង​ថា៖ «ទី១​ខ្ញុំពេញ​ចិត្ត​នយោបាយ​ការបរទេសរ​បស់​លោក​ Donald Trump​ក្រោយ​ពេល​បិទ​សហរដ្ឋ​អាមេរិក​កាលពី​ខែមីនា​មក​គាត់​ចាត់​វិធានការ​ក្តៅមួយ​គឺថា​កាត់​ផ្តាច់​ទំនាក់ទំនង​សេដ្ឋកិច្ចនយោបាយ​ជាមួយ​ចិន​កាត់​ភ្លាម​តែម្តង»។

​លោក​បន្ត​ថា​នយោបាយ​ការបរទេស​លោក​Trump អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ជាច្រើន​វិល​មក​អាមេរិក​វិញ​ហើយ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​អាមេរិកាំង​ច្រើន​ជាងមុន​។ ហើយ​លោក​ថា លោក Trump ផ្តល់​សន្តិសុខ​ដល់​ពលរដ្ឋអាមេរិកាំង​នៅ​អាមេរិក​និង​នៅ​អន្តរជាតិ​ទោះបី​មាន​ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ​ពី អ៊ីរ៉ង់ ​និងសន្តិសុខ​ពិភពលោក​ពី​ប្រទេស​កូរ៉េ​ខាងជើង។

លោក ​ជា មាស និយាយថា៖ «បីបួន​ចំណុច​ហ្នឹង​ដែល​ខ្ញុំ​ពេញចិត្ត​និង​ខាង​គណបក្ស​សាធារណរដ្ឋ​ដែលគាត់​អាច​ដោះស្រាយ​បាន​តែបញ្ហា​រឿង​កូវីដ​ខ្ញុំឃើញ​ចំណាត់​ការរបស់​គាត់​ដំបូង​ដៃហ្នឹង​ឃើញ​ថាគាត់​គិតថាដំបូងដៃ​ហ្នឹង​មិនដល់​ប៉ុណ្ណឹង»។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ផ្សេងទៀត និង​ពលរដ្ឋ​អាមេរិកាំង​ប្រមាណ​១០០លាននាក់​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ប្រមាណ​១៥០​លាននាក់​ដែលមាន​សិទ្ធិ​បោះឆ្នោត​បាន​បោះឆ្នោតមុនកាល​កំណត់​តាម​ប្រៃសណីយ៍និង​ដោយ​ផ្ទាល់​នៅតាម​ការិយាល័យ​បោះឆ្នោត​នានា​ពាសពេញ​សហរដ្ឋ​អាមេរិក​ទៅតាមអ្វី​ដែលគេ​ចង់បាន​ការផ្លាស់ប្តូរ​ក្នុង​ប្រទេស​ក្នុងរដ្ឋ ​និង​សហគមន៍​ដែល​គេរស់​នៅរៀងខ្លួន។​លទ្ធផល​នៃការ​បោះឆ្នោត​នេះ​ត្រូវគេដឹងថា​ទំនង​គ្រាន់តែ​អាច​ដឹង​បឋមៗក្រៅ​ផ្លូវការ​ពីការ​នាំមុខ​របស់បេក្ខជន​ណាមួយ​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​ប៉ុណ្ណោះ​នៅពេល​បិទ​បញ្ចប់​ការិយាល័យ​បោះឆ្នោត​នៅ​យប់ម៉ោង​ ៧និង​៣០ ឬ​ម៉ោង​៨ យប់​នៅ​ថ្ងៃ​បោះឆ្នោត​តាម​រដ្ឋ​នានា។ តែ​លទ្ធផល​ជាផ្លូវការ​ត្រូវ​គេ​បញ្ជាក់​ឲ្យដឹង​ថា​នឹង​មិនអាច​ដឹង​ភ្លាមៗ​បាន​ទេ​ដោយសារ​តែការ​បោះឆ្នោត​តាម​ប្រៃសណីយ៍រ​អាចនឹង​ត្រូវការ​ពេល​រាប់​ច្រើន​ហើយ​ពាក្យ​បណ្តឹង​មួយចំនួន​អាចត្រូវការ​ពេល​វេលា​ដោះស្រាយ។

សម្រាប់​លោក​ ទូច វិបុល​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​High Point​ រដ្ឋ​North Carolina​ដែល​ជា​រដ្ឋមាន​ការ​ប្រទាញ​ប្រទង់​ខ្លាំង​រវាង​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​បាន​ថ្លែងថា​លោក​បាន​បោះឆ្នោត​រួចហើយ​ដើម្បី​ចង់ឃើញ​មាន​ការ​ផ្លាស់ប្តូរ​ពីគោល​នយោបាយ​ខ្លះ​ដែល​លោក​យល់ថា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មិនទាន់​បាន​អនុវត្តន៍។

លោក ​ទូច វិបុល ​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង បោះឆ្នោត​នៅ​ទីក្រុង High Point​ រដ្ឋ North Carolina នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា។ (រូបផ្តល់ឲ្យ)
លោក ​ទូច វិបុល ​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង បោះឆ្នោត​នៅ​ទីក្រុង High Point​ រដ្ឋ North Carolina នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា។ (រូបផ្តល់ឲ្យ)

លោក​ ទូច វិបុល និយាយ​ថា៖ «អ្វី​ដែល​យើង​ចង់​ឃើញ​ទៅ​ខាង​មុខ​ហ្នឹង គឺ​ការ​ប្រែប្រួល​គោលនយោបាយ​ថ្មី ដែល​សហរដ្ឋ​អាមេរិក​ខកខាន​មិន​បាន​ធ្វើ​កាល​ពី​រយ:ពេល​៤ឆ្នាំ​កន្លង​មក»។

គោល​នយោបាយ​ទាំងនោះ​ត្រូវ​បាន​លោក​ទូច វិបុល​អះអាងថា​គឺការ​ដោះស្រាយ​បញ្ហា​វិបត្តិ​កូវីដ១៩​បញ្ហា​ជន​អន្តោប្រវេសន៍​ដែលមាន​ការចាប់​បញ្ជូន​ពលរដ្ឋ​ចេញទៅ​ក្រៅប្រទេស​ការ​មិន​បាន​អនុគ្រោះ​ដល់​ជនភៀស​ខ្លួន​ក្នុងការ​ទទួល​បាន​សិទ្ធិ​រស់នៅ​សហរដ្ឋ​អាមរិក​និង​បញ្ហា​សេដ្ឋកិច្ច​ដែលត្រូវ​តែរឹងម៉ាំ​នៅអាណត្តិ​រដ្ឋាភិបាល​ក្រោយ​នេះ។

«សេដ្ឋកិច្ច​ដែល​យើង​ចង់​ឃើញហ្នឹង​គឺចង់​ឃើញ​គោល​នយោបាយ​សហរដ្ឋ​អាមេរិក​ឈរ​កាន់តែ​រឹងម៉ាំ​ជាមួយ​នឹង​ប្រទេស​ចិន​ជាពិសេស​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​នៅក្នុង​ការ​អភិវឌ្ឃ​សេដ្ឋកិច្ច​របស់​ខ្លូន​យើងចង់​ឃើញ​សហរដ្ឋ​អាមេរិក​មាន​គោលការណ៍​ដូច​ថា​ពាក់ព័ន្ធ​នឹងការ​ផលិត​នូវ​ឧបករណ៍​សម្ភារ:​ប្រើប្រាស់​នានា​ផ្នែក​សុខាភិបាល​យើងចង់​ឃើញ​សហរដ្ឋ​អាមេរិក​បង្វិល​ក្រុមហ៊ុន​ធំ​នានា​មក​វិនិយោគ​ទុន​នៅក្នុង​សហរដ្ឋ​អាមេរិក​វិញ​វាមិន​គ្រាន់តែ​ធានា​ផ្នែក​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ​តែវា​បង្កើត​ការងារ​នៅក្នុង​សហរដ្ឋ​អាមេរិក​កាន់​តែ​ច្រើន​ឡើង»។

បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​បាន​បញ្ចេញ​គម្រោង​ការ​នានា​ដើម្បី​ធានា​ជាមួយ​ម្ចាស់ឆ្នោត​ចំពោះ​ការរីក​ចម្រើន​សេដ្ឋកិច្ច​សន្តិសុខ ​មាន​ការងារ​ធ្វើច្រើន​សុខមាលភាព​សង្គមធ្វើឲ្យ​មានការគោរព​ច្បាប់​ជាដើម។​នៅកន្លែង​ខ្លះលោក​អតីត:​អនុប្រធានាធិបតី​ចូ បៃឌិន​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ផ្តោតការ​យកចិត្ត​ទុកដាក់​របស់​លោក​ខាង​សេដ្ឋកិច្ច ខាង​ជំងឺ​កូវីដ​ និង​ការ​ធានា​រ៉ាប់រង​សុខភាព​ពលរដ្ឋ​អាមេរិកាំង​ហើយ​វាយ​ប្រហារ​ដៃគូ​ប្រជែង​របស់​លោក​គឺលោក​ប្រធានាធិតី​ត្រាំ​ពីការ​មិនគិត​គូពី​សុខភាព​ពលរដ្ឋ​អាមេរិកាំង​ការ​រើសអើង​ជាតិសាសន៍​ការធ្វើ​ឲ្យធ្លាក់​ចុះ​សេដ្ឋកិច្ច។​លោក​ ត្រាំវិញ​បាន​ផ្តោត​លើ​សន្តិសុខ​សង្គម​ការ​គោរព​ច្បាប់​និង​ការធានា​សេដ្ឋកិច្ច​និង​បង្កើន​ការងារ​ហើយ​ស្តីបន្តោស​លោក​ បៃឌិន និង ​គណបក្ស​ប្រជាធិបតេយ្យ​ថាបាន​ធ្វើឲ្យ​សេដ្ឋកិច្ច​ចុះអន់​ថយ​ដោយសារ​តែបណ្តោយ​ឲ្យចិន​ធ្វើពាណិជ្ជកម្ម​មិន​យុត្តិធម៌​ហើយ​ទាញ​យក​ការងារ​វិនិយោគ​ពីក្រុមហ៊ុន​អាមេរិក​ដែលច្រើន​នាំឲ្យ​បាត់បង់​ការងារ​ក្នុងស្រុក​ជាដើម។

កម្រង​រូបភាព៖ ពលរដ្ឋ​អាមេរិក​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ក្នុង​អំឡុងពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩

ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ម៉ោង​ប្រមាណ ៤:៣០ នាទីព្រឹក នៅ​ការិយាល័យ​បោះឆ្នោត Lynbrook ក្នុង​ក្រុង Springfield រដ្ឋ Virginia ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ថ្ងៃទី៣ ខែវិច្ឆិកា ​ឆ្នាំ២០២០។
1/6 ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ម៉ោង​ប្រមាណ ៤:៣០ នាទីព្រឹក នៅ​ការិយាល័យ​បោះឆ្នោត Lynbrook ក្នុង​ក្រុង Springfield រដ្ឋ Virginia ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ថ្ងៃទី៣ ខែវិច្ឆិកា ​ឆ្នាំ២០២០។
ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី​ ដែល​នឹង​កាន់​តំណែង​នៅ​សេតវិមាន​នៅ​រយៈពេល ៤ ឆ្នាំ​ខាង​មុខ​នេះ។ ទាំង​លោក​ប្រធានាធិបតី Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក​ Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ សុទ្ធ​តែ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ។ ការ​បោះឆ្នោត​លើក​នេះ​ប្រព្រឹត្ត​ទៅ ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដែល​តម្រូវ​ឲ្យ​អ្នក​បោះឆ្នោត​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​គ្នា៕
ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ម៉ោង​ប្រមាណ ៤:៣០ នាទីព្រឹក​នៅ​ការិយាល័យ​បោះឆ្នោត Lynbrook ក្នុង​ក្រុង Springfield រដ្ឋ Virginia ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
2/6 ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ម៉ោង​ប្រមាណ ៤:៣០ នាទីព្រឹក​នៅ​ការិយាល័យ​បោះឆ្នោត Lynbrook ក្នុង​ក្រុង Springfield រដ្ឋ Virginia ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី​ ដែល​នឹង​កាន់​តំណែង​នៅ​សេតវិមាន​នៅ​រយៈពេល ៤ ឆ្នាំ​ខាង​មុខ​នេះ។ ទាំង​លោក​ប្រធានាធិបតី Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក​ Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ សុទ្ធ​តែ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ។ ការ​បោះឆ្នោត​លើក​នេះ​ប្រព្រឹត្ត​ទៅ ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដែល​តម្រូវ​ឲ្យ​អ្នក​បោះឆ្នោត​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​គ្នា៕
ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​​នៅ​ម៉ោង​ប្រមាណ ៤:៣០ នាទីព្រឹកនៅ​ការិយាល័យ​បោះឆ្នោត Lynbrook ក្នុង​ក្រុង Springfield រដ្ឋ Virginia ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
3/6 ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​​នៅ​ម៉ោង​ប្រមាណ ៤:៣០ នាទីព្រឹកនៅ​ការិយាល័យ​បោះឆ្នោត Lynbrook ក្នុង​ក្រុង Springfield រដ្ឋ Virginia ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី​ ដែល​នឹង​កាន់​តំណែង​នៅ​សេតវិមាន​នៅ​រយៈពេល ៤ ឆ្នាំ​ខាង​មុខ​នេះ។ ទាំង​លោក​ប្រធានាធិបតី Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក​ Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ សុទ្ធ​តែ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ។ ការ​បោះឆ្នោត​លើក​នេះ​ប្រព្រឹត្ត​ទៅ ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដែល​តម្រូវ​ឲ្យ​អ្នក​បោះឆ្នោត​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​គ្នា៕
ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ម៉ោង​ប្រមាណ ៤:៣០ នាទីព្រឹក​នៅ​ការិយាល័យ​បោះឆ្នោត Lynbrook ក្នុង​ក្រុង Springfield រដ្ឋ Virginia ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
4/6 ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ម៉ោង​ប្រមាណ ៤:៣០ នាទីព្រឹក​នៅ​ការិយាល័យ​បោះឆ្នោត Lynbrook ក្នុង​ក្រុង Springfield រដ្ឋ Virginia ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី​ ដែល​នឹង​កាន់​តំណែង​នៅ​សេតវិមាន​នៅ​រយៈពេល ៤ ឆ្នាំ​ខាង​មុខ​នេះ។ ទាំង​លោក​ប្រធានាធិបតី Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក​ Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ សុទ្ធ​តែ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ។ ការ​បោះឆ្នោត​លើក​នេះ​ប្រព្រឹត្ត​ទៅ ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដែល​តម្រូវ​ឲ្យ​អ្នក​បោះឆ្នោត​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​គ្នា៕
ពលរដ្ឋ​អាមេរិកាំង​ឈរ​​តម្រង់​ជួរ​ចូល​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ការិយាល័យ​បោះឆ្នោត Saunders ក្នុង​ក្រុង Woodbridge រដ្ឋ Virginia ដោយ​មាន​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​គ្នា ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
5/6 ពលរដ្ឋ​អាមេរិកាំង​ឈរ​​តម្រង់​ជួរ​ចូល​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ការិយាល័យ​បោះឆ្នោត Saunders ក្នុង​ក្រុង Woodbridge រដ្ឋ Virginia ដោយ​មាន​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​គ្នា ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី​ ដែល​នឹង​កាន់​តំណែង​នៅ​សេតវិមាន​នៅ​រយៈពេល ៤ ឆ្នាំ​ខាង​មុខ​នេះ។ ទាំង​លោក​ប្រធានាធិបតី Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក​ Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ សុទ្ធ​តែ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ។ ការ​បោះឆ្នោត​លើក​នេះ​ប្រព្រឹត្ត​ទៅ ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដែល​តម្រូវ​ឲ្យ​អ្នក​បោះឆ្នោត​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​គ្នា៕
ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​តម្រង់​ជួរ​រង់ចាំ​ចូល​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិកតាំង​ពី​ព្រឹកព្រលឹម​​នៅ​ការិយាល័យ​បោះឆ្នោត Lynbrook ក្នុង​ក្រុង Springfield រដ្ឋ Virginia ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
6/6 ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​តម្រង់​ជួរ​រង់ចាំ​ចូល​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិកតាំង​ពី​ព្រឹកព្រលឹម​​នៅ​ការិយាល័យ​បោះឆ្នោត Lynbrook ក្នុង​ក្រុង Springfield រដ្ឋ Virginia ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី​ ដែល​នឹង​កាន់​តំណែង​នៅ​សេតវិមាន​នៅ​រយៈពេល ៤ ឆ្នាំ​ខាង​មុខ​នេះ។ ទាំង​លោក​ប្រធានាធិបតី Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក​ Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ សុទ្ធ​តែ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ។ ការ​បោះឆ្នោត​លើក​នេះ​ប្រព្រឹត្ត​ទៅ ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដែល​តម្រូវ​ឲ្យ​អ្នក​បោះឆ្នោត​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​គ្នា៕
Previous slide
Next slide

បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​សាធារណរដ្ឋលោក​ប្រធានាធិបតី​ Donald Trump​ បាន​ស្វះស្វែង​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ចំនួន ៤ ​កាលពី​ថ្ងៃ​ច័ន្ទ​នេះ រី​ឯបេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden វិញ បាន​ផ្តោត​លើ​រដ្ឋ Pennsylvania​និង​រដ្ឋ Ohio នៅ​ក្នុង​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ។

លោក Trump ស្ថិត​នៅ​ក្រោយ​លោក Biden នៅ​ក្នុង​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ មុន​ថ្ងៃ​បោះឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​នេះ។ ក៏ប៉ុន្តែ ការ​ប្រកួត​ប្រជែង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​លក្ខណៈ​ប្រកៀក​ប្រកិត​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង ដែល​លោក Trump នៅតែ​អាច​ឈ្នះ​បាន​ប្រតិភូ​ចំនួន​២៧០នាក់ នៃ​ប្រតិភូ​សរុប​ចំនួន ៥៣៨នាក់​នៃ​អង្គ​បោះឆ្នោត ដែល​ជា​ចំនួន​ភាគ​ច្រើន​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត។

កាលពី​ថ្ងៃ​ច័ន្ទ​នេះ លោក ​Trump បាន​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ North Carolina រដ្ឋ Pennsylvania រដ្ឋ Wisconsin និង​រដ្ឋ Michigan។ លោក Trump នឹង​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​នៅ​ក្នុង​ទីក្រុង Grand Rapids រដ្ឋ Michigan ដែល​ជា​កន្លែង​ដដែល ដែល​លោក​បាន​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​កាលពី​ឆ្នាំ ២០១៦។

ចំណែក​ឯ​លោក Biden និង​អ្នកស្រី Kamala Harris ដែល​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក រួម​ទាំង​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​ពីរ បាន​ចំណាយ​ពេល​ភាគ​ច្រើន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​រដ្ឋ Pennsylvania ដោយ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ទូទាំង​រដ្ឋ​នោះ ដែល​លោក Biden សង្ឃឹម​ថា ជា​រដ្ឋ​ដ៏​សំខាន់​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​នេះ។

លោក Biden ដែល​គេចាត់​ទុក​ថា​បាន​នាំមុខ​លោក​ត្រាំ​ក៏​បានឆ្លៀត​ចូល​ឃោសនា​នៅ​ក្នុង​រដ្ឋ Ohio ដែល​នៅ​ក្បែរ​នោះ​ផង​ដែរ។​រដ្ឋ Ohio​នេះ​គឺ​ជា​រដ្ឋ​ដែល​លោក​Trump បាន​ឈ្នះ​កាល​ពី​ឆ្នាំ ២០១៦ ប៉ុន្តែ​ការ​ស្ទង់​មតិ​បច្ចុប្បន្ន​បាន​បង្ហាញ​ថា លោក Trump និង​លោក Biden មាន​ការ​គាំទ្រ​ប្រកៀកប្រកិត​គ្នា​នៅ​ក្នុង​រដ្ឋ​នេះ៕

This item is part of
XS
SM
MD
LG