ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ថ្ងៃ​ឃោសនា​បោះឆ្នោត​បញ្ចប់ លោក Trump ផ្ដោត​លើ​រដ្ឋ ៤ រី​ឯ​លោក Biden ផ្ដោត​លើ​រដ្ឋ Pennsylvania និង Ohio


លោក Joe Biden (ឆ្វេង) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន។
លោក Joe Biden (ឆ្វេង) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ នឹង​ស្វះស្វែង​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ចំនួន ៤ នៅ​ថ្ងៃ​ច័ន្ទ​នេះ រី​ឯ​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ នឹង​ផ្តោត​លើ​រដ្ឋ Pennsylvania និង​រដ្ឋ Ohio នៅ​ក្នុង​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Trump ស្ថិត​នៅ​ក្រោយ​លោក Biden នៅ​ក្នុង​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ មុន​ថ្ងៃ​បោះឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​ស្អែក។ ក៏ប៉ុន្តែ ការ​ប្រកួត​ប្រជែង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​លក្ខណៈ​ប្រកៀក​ប្រកិត​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង ដែល​លោក Trump នៅតែ​អាច​ឈ្នះ​បាន​ប្រតិភូ​ចំនួន ២៧០ នាក់ នៃ​ប្រតិភូ​សរុប​ចំនួន ៥៣៨ នាក់​នៃ​អង្គ​បោះឆ្នោត ដែល​ជា​ចំនួន​ភាគ​ច្រើន​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត។

នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក Trump នឹង​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ North Carolina រដ្ឋ Pennsylvania រដ្ឋ Wisconsin និង​រដ្ឋ Michigan។

លោក Trump នឹង​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​នៅ​ក្នុង​ទីក្រុង Grand Rapids រដ្ឋ Michigan ដែល​ជា​កន្លែង​ដដែល ដែល​លោក​បាន​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​កាលពី​ឆ្នាំ ២០១៦។

ចំណែក​ឯ​លោក Biden និង​អ្នកស្រី Kamala Harris ដែល​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក រួម​ទាំង​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​ពីរ នឹង​ចំណាយ​ពេល​ភាគ​ច្រើន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​រដ្ឋ Pennsylvania ដោយ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ទូទាំង​រដ្ឋ​នោះ ដែល​លោក Biden សង្ឃឹម​ថា ជា​រដ្ឋ​ដ៏​សំខាន់​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​នេះ។

លោក Biden ក៏​នឹង​ឆ្លៀត​ចូល​ឃោសនា​នៅ​ក្នុង​រដ្ឋ Ohio ដែល​នៅ​ក្បែរ​នោះ​ផង​ដែរ។ រដ្ឋ Ohio នេះ​គឺ​ជា​រដ្ឋ​ដែល​លោក Trump បាន​ឈ្នះ​កាល​ពី​ឆ្នាំ ២០១៦ ប៉ុន្តែ​ការ​ស្ទង់​មតិ​បច្ចុប្បន្ន​បាន​បង្ហាញ​ថា លោក Trump និង​លោក Biden មាន​ការ​គាំទ្រ​ប្រកៀកប្រកិត​គ្នា​នៅ​ក្នុង​រដ្ឋ​នេះ៕

XS
SM
MD
LG