ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីមមាញឹករៀបចំការិយាល័យបោះឆ្នោតនៅតាមមណ្ឌលនីមួយៗមុនថ្ងៃបោះឆ្នោតជាតិឈានមកដល់

នៅថ្ងៃសៅរ៍នេះ មន្ត្រីមានសមត្ថកិច្ចនៅរាជធានីភ្នំពេញកំពុងមមាញឹកនឹងកិច្ចការរៀបចំការិយាល័យបោះឆ្នោត មុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ ឈានមកដល់នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដានេះ។ ពលរដ្ឋប្រមាណ ៩លាន ៧សែននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នេះ ដែលនឹងត្រូវបានធ្វើឡើងដោយគ្មានវត្តមានគណបក្សភ្លើងទៀន ដែលជាគណបក្សប្រជែងដ៏ចម្បងមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។ ស្របពេលដែលរដ្ឋាភិបាលអះអាងថា ដំណើរការបោះឆ្នោតជាតិនេះនឹងធ្វើទៅដោយសេរីនិងយុត្តិធម៌ សហគមន៍អន្តរជាតិនៃបណ្តាប្រទេសលោកខាងលិច និងអង្គការសហប្រជាជាតិបានរិះគន់ការបោះឆ្នោតអាណត្តិនេះ៕


XS
SM
MD
LG