ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ គ.ជ.ប រៀបចំ​ការិយាល័យ​បោះឆ្នោត​ មុន​ថ្ងៃ​បោះឆ្នោត​ជាតិ​ដែល​គ្មាន​គូ​ប្រជែង​ចម្បង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ថ្ងៃសៅរ៍​នេះ មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ហៅ​កាត់ថា គ.ជ.ប នៅ​រាជធានី​ភ្នំពេញ កំពុង​មមាញឹក​នឹង​កិច្ចការ​រៀបចំ​ការិយាល័យ​បោះឆ្នោត មុនថ្ងៃ​បោះឆ្នោត​ជាតិ​អាណត្តិទី ៧ ឈាន​មកដល់​នៅ​ថ្ងៃអាទិត្យ ទី ២៣ ខែ​កក្កដានេះ។ ពលរដ្ឋ​ប្រមាណ ៩លាន ៧សែននាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​សម្រាប់​នីតិកាលទី ៧ នេះ ដែល​នឹង​ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​វត្តមាន​គណបក្សភ្លើងទៀន ដែល​ជា​គណបក្ស​ប្រជែង​ដ៏ចម្បង​មួយ​នឹង​គណបក្ស​ប្រជាជនកម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល។ ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់អំណាច គណបក្ស​នយោបាយ​ចំនួន ១៧ ផ្សេង​ទៀត​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការបោះឆ្នោត​នេះ ដែល​ត្រូវបាន​គេ​រំពឹង​ថា គណបក្ស​ប្រជាជន​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អាច​នឹង​ឈ្នះ​បាន​សំឡេង​គាំទ្រ​ច្រើន​លើសលុប​ ដូច​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨ ដែរ៕

XS
SM
MD
LG