លោក ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រឱ្យឡើងកាន់អំណាចពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ខណៈគ្មានបក្សប្រឆាំង
លោក ហ៊ុន ម៉ាណែត ដែលមានបេក្ខភាពជានាយករដ្ឋមន្ត្រីនាពេលអនាគត បានចេញឃោសនារកការគាំទ្រពីម្ចាស់ឆ្នោតក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ២១ ថ្ងៃ។ អ្នកគាំទ្រគណបក្សកាន់អំណាចខ្លះថា ពួកគេបានមើលឃើញពីសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ដែលអាចគ្រប់គ្រងប្រទេសបាន ព្រោះលោកបានទទួលការអប់រំពីក្រៅប្រទេស និងចង់ឃើញលោកឡើងកាន់អំណាចបន្តពីឪពុកលោកក្នុងអាណត្តិទី ៧ នេះ។ លោក ហ៊ុល រស្មី និងលោក ពិន ស៊ីសុវណ្ណ រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕