គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ឈ្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតដែលមិនមានបក្សប្រឆាំង
ពលរដ្ឋខ្មែរ បានចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ សម្រាប់ការបោះឆ្នោតសកលមួយ ដែលគណបក្សគូបដិបក្ខពិតប្រាកដតែមួយត្រូវបានគេហាមឃាត់មិនឲ្យចូលរួម។ ការណ៍នេះ បានជួយឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់អំណាចបានកាន់តែយូរ។ ប៉ុន្តែនេះមិនគ្រប់គ្រាន់សម្រាប់លោក ហ៊ុន សែន ដែលចង់បានភាពស្របច្បាប់ និងជ័យជម្នះដ៏ទុកចិត្តបានមួយនោះទេ។ លោក David Boyle រាយការណ៍ពីរាជធានីភ្នំពេញ ហើយលោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕