អ្នកស៊ើបការណ៍របស់អង្គការសហប្រជាជាតិម្នាក់កំពុងជំរុញសហគមន៍អន្តរជាតិឲ្យថ្កោលទោសប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់អ្វីដែលអ្នកស្រីហៅថាជាឃាតកម្មគិតទុកមុនពីសំណាក់រដ្ឋាភិបាលលើអ្នកកាសែតអារ៉ាប៊ីសាអូឌីត Khashoggi។
របាយការណ៍មួយដោយសមាគមប្រជាជាតិអាស៊ានស្តីពីភាពប្រុងប្រៀបខ្លួនរបស់ប្រទេសមីយ៉ាន់ម៉ាដើម្បីធ្វើមាតុភូមិនិវត្តន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា បានពណ៌នាថាមានភាពវិជ្ជមានភាគច្រើននៃការខំប្រឹងប្រែងរបស់ប្រទេសមីយ៉ាន់ម៉ា។
សាលាឧទ្ធរណ៍បានលើកឡើងថា អតីតអ្នកសារព័ត៌មានទាំងពីរនេះអាចនឹងមិនទៅបង្ហាញខ្លួននៅមុខអាជ្ញាធរមានសមត្ថកិច្ចដូចការទាមទាររបស់ខ្លួន ទោះបីតុលាការជាន់ខ្ពស់មួយនេះបដិសេធមិនទទួលយកសំណើសុំទម្លាក់ចោលការដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការក៏ដោយ។
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនបានទាមទារឲ្យអាជ្ញាធរនិងតុលាការកម្ពុជា ទម្លាក់បទចោទប្រឆាំងនឹងអ្នកបកប្រែរូបនេះ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌និយាយថា ការទាមទារដោយការចេញសេចក្តីថ្លែងការណ៍ណាមួយនោះគ្មានឥទ្ធិពលអ្វីនោះទេទៅលើប្រព័ន្ធយុត្តិធម៌កម្ពុជា។
អ្នកស្រី Chan ដែលជាជនភៀសខ្លួនមួយរូប ពន្យល់ថា៖ «យើងនឹងបង្កើតវេទិកាឌីជីថលដែលអ្នកចូលរួមក្នុងពិធីបុណ្យអាចភ្ជាប់ និងរៀនអំពីរឿងរ៉ាវជនភៀសខ្លួនដោយផ្ទាល់ពីជនភៀសខ្លួនដែលកំពុងអង្គុយនៅម្ខាងទៀតនៃវេទិកានេះ និងដែលកំពុងរស់នៅក្នុងជំរំជនភៀសខ្លួនជុំវិញពិភពលោក»។
ការលើកឡើងពីការកង្វល់នេះកើតមានឡើងនៅចំពេលដែលសាលាដំបូងខេត្តបាត់ដំបងបន្តកោះហៅមន្ត្រីគណបក្សប្រឆាំងឲ្យចូលខ្លួនបំភ្លឺសំណុំរឿងបំពានសាលដីកាតុលាការកំពូលកម្ពុជា ដែលរំលាយបក្សប្រឆាំងកាលពីឆ្នាំ២០១៧ និងហាមមន្ត្រីបក្សនេះចំនួន១១៨រូបមិនឲ្យធ្វើនយោបាយ៥ឆ្នាំ។
ទីភ្នាក់ងារបានប៉ាន់ស្មានថាប្រជាពលរដ្ឋវេ៉ណេស៊ុយអេឡា ប្រហែល៤លាននាក់ បានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ប៉ុន្តែភាគច្រើននៃពួកគេទាំងនោះមិនបានស្វែងរកសិទ្ធិជ្រកកោនទេ ហេតុដូច្នេះហើយបានជាពួកគេមិនត្រូវបានរាប់បញ្ចូលក្នុងចំណោមជនភៀសខ្លួនទាំងនោះ។
អ្នកស្រី Carrie Lam មេដឹកនាំក្រុងហុងកុង ដែលមានទំនោររករដ្ឋាភិបាលចិន បានធ្វើការសុំទោសនៅថ្ងៃអង្គារនេះ សម្រាប់វិបត្តិនយោបាយ និងភាពចលាចលដែលបង្កឡើងដោយសារសំណើច្បាប់មួយដែលអនុញ្ញាតឲ្យមានការធ្វើបត្យាប័នបញ្ជូនមនុស្សទៅកាន់ប្រទេសចិនដីគោក។
កាលពីថ្ងៃអាទិត្យម្សិលមិញមនុស្សរាប់សែននាក់បានចេញធ្វើបាតុកម្មសារជាថ្មីនៅតាមផ្លូវនានានៅក្នុងក្រុងហុងកុង ដើម្បីប្រឆាំងនឹងសំណើច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលអនុញ្ញាតឲ្យមានការធ្វើបត្យាប័នបញ្ជូនមនុស្សទៅប្រទេសចិន។
មនុស្សរាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងទីក្រុងហុងកុង នៅថ្ងៃអាទិត្យនេះ ដោយស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ដើម្បីទាមទារឲ្យមេដឹកនាំទីក្រុងនេះចុះចេញពីតំណែង។
គណៈប្រតិភូជាង៥.០០០នាក់ និងប្រមុខរដ្ឋចំនួន៤៥រូបកំពុងចូលរួមក្នុងសន្និសីទរបស់អង្គការពលកម្មអន្តរជាតិ (អង្គការ ILO) នៅក្នុងឆ្នាំនេះ។ សន្និសីទនេះធ្វើឡើងរយៈពេល១១ថ្ងៃ និងជាខួបលើកទី១០០របស់អង្គការ ILO។
លោករ៉ាត់ រត្នមុនី វ័យ៤៧ឆ្នាំ បានប្រាប់តុលាការថា លោកគ្មានតួនាទី និងភារកិច្ចក្នុងការចាត់ចែង ឬបង្គាប់បញ្ជាឲ្យតួអង្គសម្តែង និយាយនូវអ្វីដែលតួសម្តែងក្នុងរឿង «ម្តាយខ្ញុំលក់ខ្ញុំ» នោះបាននិយាយនោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available