«រាជរដ្ឋាភិបាលកម្ពុជាត្រូវតែផ្លាស់ប្តូរគំនិត ហើយទទួលយកអនុសាសន៍ពីយន្តការ ពិនិត្យជាសកលតាមកាលកំណត់ (UPR) ទាក់ទងនឹងសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ រួមទាំងទម្លាក់ចោលបទចោទព្រហ្មទណ្ឌដែលមានចរិកនយោបាយទាំងអស់»
អង្គការសហប្រជាជាតិបានឲ្យដឹងថា សហរដ្ឋអាមេរិកទទួលបានពាក្យសុំសិទ្ធិជ្រកកោនច្រើនបំផុតទីពីរពីពលរដ្ឋក្វាតាម៉ាឡា។ រដ្ឋបាលរបស់លោក ត្រាំ អះអាងថា កតិកាសញ្ញាមួយរៀបនឹងកើតមានហើយ។
លោកសំ ទិត្យសីហា មេធាវីមួយរូបរបស់លោករ៉ាត់ រត្នមុនី មានប្រសាសន៍ថា កូនក្តីលោកទទួលយកមិនបានចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចឲ្យលោកមានទោសយ៉ាងអយុត្តិធម៌។
រដ្ឋាភិបាលកម្ពុជាបានចាប់បញ្ជូនជនជាតិភាគតិចម៉ុងតាញ៉ាចំនួន ៤នាក់កាលពីពាក់កណ្ដាលខែ មិថុនា បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេបានស្នើសុំត្រឡប់ទៅប្រទេសវៀតណាមវិញដើម្បីជួបជុំជាមួយនឹងគ្រួសាររបស់គេ។
លោកបណ្ឌិត Hussein Yunis Hassan អ្នកសម្របសម្រួលជាន់ខ្ពស់គ្រាមានអាសន្ននៃអង្គការសុខភាពពិភពលោកបាននិយាយប្រាប់ VOA ថា ពួកជនរងគ្រោះមកពីប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក ដោយមានរួមបញ្ចូលប្រទេសអេរីត្រេ សូម៉ាលី និងម៉ូរីស។
លោក Aung Marm Oo គឺជាអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែត៥២នាក់ទៀតដែលត្រូវប្រឈមមុខនឹងការកាត់ទោសក្រោមច្បាប់គាបសង្កត់ជាច្រើនតាំងពីរដ្ឋាភិបាលស៊ីវិលរបស់មីយ៉ាន់ម៉ាឡើងកាន់ដំណែងបន្ទាប់ពីមានការបោះឆ្នោតបែបប្រជាធិបតេយ្យជាលើកដំបូងកាលពីឆ្នាំ២០១៦ ។
សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងបើកសវនាការ ដើម្បីកាត់សេចក្តីលើអតីតអ្នកយកព័ត៌មានពីររូបរបស់វិទ្យុអាស៊ីសេរីនៅចុងខែកក្កដានេះ។ អ្នកកាសែតទាំងពីររូបរំពឹងថា ពួកគេគួរតែត្រូវទទួលបានយុត្តិធម៌ចំពោះអ្វីដែលពួកគេអះអាងថា ពួកគេមិនបានប្រព្រឹត្តខុសនោះ។
ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសបាតុកម្មហិង្សានៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃចន្ទម្សិលមិញ។
ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកកំពុងធ្វើការស៊ើបអង្កេតលើរបាយការណ៍មួយ ដែលបានអះអាងថា ភ្នាក់ងារល្បាតព្រំដែនសហរដ្ឋអាមេរិក ដែលបង្ហោះពីការរើសអើង ប្រើប្រាស់ភាសាមិនសមរម្យ និងបង្ហោះវីដេអូអំពីក្រុមជនចំណាកស្រុក និងក្រុមសមាជិកសភាអាមេរិកឡាទីន។
សេចក្ដីរាយការណ៍ពីប្រទេសស៊ូដង់ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់១១នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ធ្វើបាតុកម្មទ្រង់ទ្រាយធំចុងក្រោយបង្អស់ ដែលទាមទារឲ្យមានការកែប្រែច្បាប់ស៊ីវិលនៅក្នុងប្រទេសនេះ។
ក្រុមបាតុករ និងប៉ូលិសប្រឆាំងបាតុកម្ម ស្ថិតនៅលើផ្លូវនានាក្នុងទីក្រុងហុងកុងកាលពីព្រឹកថ្ងៃចន្ទនេះដើម្បីប្រារព្ធខួបលើកទី២២នៃការបង្រួបបង្រួមគ្នាឡើងវិញរវាងក្រុងហុងកុងនិងប្រទេសចិន។
ព័ត៌មានផ្សេងទៀត
No media source currently available