លោករ៉ាត់ រត្នមុនី វ័យ៤៧ឆ្នាំ បានប្រាប់តុលាការថា លោកគ្មានតួនាទី និងភារកិច្ចក្នុងការចាត់ចែង ឬបង្គាប់បញ្ជាឲ្យតួអង្គសម្តែង និយាយនូវអ្វីដែលតួសម្តែងក្នុងរឿង «ម្តាយខ្ញុំលក់ខ្ញុំ» នោះបាននិយាយនោះទេ។
នៅពេលដែលក្រុមបាតុករបានដកថយទៅជិតហាងលក់ដូរទំនិញ ហើយបានដើរតាមផ្លូវ ពួកគេជាច្រើនបាននិយាយថា ការដោះស្រាយរបស់ពួកគេមិនទាន់បរាជ័យនៅឡើយទេ។
អ្នកតស៊ូមតិមួយរូបមកពីប្រទេសកម្ពុជាកំពុងបញ្ចុះបញ្ចូលមន្ត្រីអាមេរិកនៅក្រសួងការបរទេសនិងសភាដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើង ដើម្បីជៀសផុតពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP។
ក្រសួងការងារបានចេញសេចក្តីណែនាំមួយ ដោយហាមម្ចាស់សិប្បកម្មផលិតឥដ្ឋ ដាច់ខាតមិនឲ្យប្រព្រឹត្តរាល់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មលើកុមារ និងការបង្ខំឲ្យកុមារធ្វើការដើម្បីដោះបំណុល។
អ្នកស្រី Carrie Lam ប្រធានប្រតិបត្តិទីក្រុងហុងកុង គាំទ្រចំពោះសំណើច្បាប់នេះ ដោយមិនខ្វល់អំពីការតវ៉ាទ្រង់ទ្រាយធំរបស់ពលរដ្ឋហុងកុងរាប់សែននាក់កាលពីថ្ងៃអាទិត្យកន្លងទៅនោះទេ។
រដ្ឋមន្ត្រីក្រសួងការបរទេសម៉ិកស៊ិកលោក Marcelo Ebrard បានប្រាប់អ្នកកាសែតថា ការពង្រាយទាហាន ៦ ពាន់នាក់នៅឯព្រំដែន និងនៅតាមកន្លែងផ្សេងទៀតនៅទូទាំងប្រទេសនេះ នឹងចាប់ផ្ដើមនៅថ្ងៃពុធនេះ ទោះបីជាលោកមិនបានបញ្ជាក់ថាតើដំណើរការនេះនឹងបញ្ចប់រួចរាល់ឆាប់ប៉ុណ្ណាក៏ដោយ។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ លោក Kolokoltse បាននិយាយថា ក្រុមមន្រ្តីប៉ូលិសបានទាក់ទិនក្នុងការឃុំឃាំងអ្នកកាសែតនោះ បានត្រូវបញ្ឈប់ពីការងារជាបណ្តោះអាសន្ន។
ក្រសួងការងារបានកំណត់ថា៖ «កម្មករនិយោជិតពេញសិទ្ធិ ដែលបានបំពេញការងារក្នុងសហគ្រាស គ្រឹះស្ថាន យ៉ាងតិចចំនួន ២១ថ្ងៃ ត្រូវចាត់ទុកថា បំពេញការងារបាន ១ខែពេញ ដែលអាចទទួលបានប្រាក់បំណាច់អតីតភាពការងារ»។
អង្គការសិទ្ធិមនុស្សមួយបាននិយាយថាខ្លួនបានរកឃើញទីតាំងជាច្រើនរយកន្លែង ដែលប្រទេសកូរ៉េខាងជើងត្រូវរងការចោទប្រកាន់ថាប្រើដើម្បីអនុវត្តការប្រហារជីវិតជាសាធារណៈ ដែលនេះជាមធ្យោបាយមួយក្នុងការបំភិតបំភ័យពលរដ្ឋ។
យ៉ាងតិចមានមនុស្ស៩៥នាក់ត្រូវសម្លាប់ក្នុងតំបន់ភាគកណ្តាលប្រទេសម៉ាលីកាលពីថ្ងៃចន្ទនៅពេលដែលក្រុមប្រដាប់អាវុធបានវាយប្រហារភូមិមួយនៅរំលងអាធ្រាត ដោយបានបាញ់ប្រហារពលរដ្ឋ និងដុតផ្ទះសម្បែងជាច្រើនខ្នង។
នៅមុនសវនាការនេះ សាច់ញាតិ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ស្នើឲ្យតុលាការកាត់ក្តី ដោយមានភាគីពាក់ព័ន្ធ ចូលរួមដើម្បីធានាដល់ការកាត់ក្តីស្របតាមនីតិវិធីត្រឹមត្រូវ ខាងផ្លូវច្បាប់។
ព័ត៌មានផ្សេងទៀត
No media source currently available