លោក គឹម សារឹទ្ធ ជាមេការនៅសំណង់ដែលលោក ឆាយ៉ា កំពុងធ្វើការ មានប្រសាសន៍ថាកម្មករនៅទីនេះមានប្រមាណ៣០នាក់ ហើយសុទ្ធតែអ្នកមកពីខេត្តផ្សេង មិនមែននៅក្នុងក្រុងព្រះសីហនុនោះទេ។
គេឃើញថាមានការបណ្តេញចេញសមាជិករាជរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ គឺលោក ញឹម វណ្ណដា និងចាប់ខ្លួនមនុស្ស៤នាក់ មានជនជាតិចិនផងដែរ ក្រោយពីការបាក់អគារ៧ ជាន់ក្នុងខេត្តព្រះសីហនុ។
នៅក្នុងសោកនាដកម្មបាក់រលំអគារ៧ជាន់ក្នុងខេត្តព្រះសីហនុ ដែលធ្វើឲ្យមាន មនុស្សស្លាប់និងរបួសជាច្រើននោះ ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ បានចូល រួមសម្តែងមរណទុក្ខចំពោះជនរងគ្រោះក្នុងហេតុការណ៍នេះ។
អតីតមេដឹកនាំគណបក្សជំទាស់ លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះ នៅសប្តាហ៍នេះ បានផ្ញើសាររំលែកទុក្ខនិងបង្ហាញការសោកស្តាយដល់ជនរងគ្រោះរាប់សិបនាក់ដែលបានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុ រលំអគារកម្ពស់ប្រាំពីរជាន់នៅខេត្តព្រះសីហនុ។
ក្រោយមានគ្រោះថ្នាក់ កម្មករដែលធ្លាប់ធ្វើការនៅទីនោះ បានអះអាងថាសំណង់នេះ បានបន្តសង់ថែមពីរជាន់ទៀត។ ពួកគេថាកន្លងទៅ សមត្ថកិច្ចក៏បានចុះមកត្រួតពិនិត្យការដ្ឋានសំណង់ផងដែរ។
ក្រុមមន្ត្រីអេត្យូពីបាននិយាយថា អគ្គសេនាធិការកងទ័ព ត្រូវអង្គរក្សរបស់លោកបាញ់ សម្លាប់កាលពីយប់ថ្ងៃសៅរ៍ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមមន្ត្រីបានបរិយាយថា កើតឡើង ដោយសារមានការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចមួយក្នុងរដ្ឋ អាំហារ៉ា (Amhara) ប្រទេស អេត្យូពី (Ethiopia) ។
លោក ស្រ៊ុន តាំងហ៊ាង វ័យជាង៦០ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ បានមកដល់ស.រ.អា នៅឆ្នាំ១៩៨0 ធ្លាប់ទទួលបរាជ័យខ្លះក្នុងមុខជំនួញមុននៅឆ្នាំដំបូងៗ ហើយធ្លាប់ធ្វើជាបុគ្គលិករោងចក្រ មុនពេលបានរៀនសូត្រ និងទទួលបានសញ្ញាប័ត្រផ្នែកវិស្វករមេកានិក និងក្លាយជាម្ចាស់ក្រុមហ៊ុននិងរោងចក្រ។
ចំនួនមនុស្សស្លាប់បានបន្តកើនឡើង ដែលរហូតមកដល់ពេលនេះ មនុស្សយ៉ាងតិច១៨នាក់ ត្រូវបានបញ្ជាក់ដោយអាជ្ញាធរថាបានស្លាប់ និង២៤នាក់ បានរងរបួសនៅក្នុងហេតុការណ៍បាក់អគារកំពុងសាងសង់មួយក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍។
លោកស្រី Michelle Bachelet ប្រធានអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កំពុងជំរុញឲ្យរដ្ឋាភិបាលវ៉េណេស៊ុយអេឡាដោះលែងពួកប្រឆាំងដែលជាប់ពន្ធនាគាររាប់រយនាក់ដែលត្រូវបានចាប់ខ្លួនចំពោះការចូលរួមក្នុងការតវ៉ាប្រឆាំងដោយសន្តិវិធី។
អ្នកស៊ើបការណ៍របស់អង្គការសហប្រជាជាតិម្នាក់កំពុងជំរុញសហគមន៍អន្តរជាតិឲ្យថ្កោលទោសប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់អ្វីដែលអ្នកស្រីហៅថាជាឃាតកម្មគិតទុកមុនពីសំណាក់រដ្ឋាភិបាលលើអ្នកកាសែតអារ៉ាប៊ីសាអូឌីត Khashoggi។
របាយការណ៍មួយដោយសមាគមប្រជាជាតិអាស៊ានស្តីពីភាពប្រុងប្រៀបខ្លួនរបស់ប្រទេសមីយ៉ាន់ម៉ាដើម្បីធ្វើមាតុភូមិនិវត្តន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា បានពណ៌នាថាមានភាពវិជ្ជមានភាគច្រើននៃការខំប្រឹងប្រែងរបស់ប្រទេសមីយ៉ាន់ម៉ា។
សាលាឧទ្ធរណ៍បានលើកឡើងថា អតីតអ្នកសារព័ត៌មានទាំងពីរនេះអាចនឹងមិនទៅបង្ហាញខ្លួននៅមុខអាជ្ញាធរមានសមត្ថកិច្ចដូចការទាមទាររបស់ខ្លួន ទោះបីតុលាការជាន់ខ្ពស់មួយនេះបដិសេធមិនទទួលយកសំណើសុំទម្លាក់ចោលការដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការក៏ដោយ។
ព័ត៌មានផ្សេងទៀត
No media source currently available