លោក Aung Marm Oo គឺជាអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែត៥២នាក់ទៀតដែលត្រូវប្រឈមមុខនឹងការកាត់ទោសក្រោមច្បាប់គាបសង្កត់ជាច្រើនតាំងពីរដ្ឋាភិបាលស៊ីវិលរបស់មីយ៉ាន់ម៉ាឡើងកាន់ដំណែងបន្ទាប់ពីមានការបោះឆ្នោតបែបប្រជាធិបតេយ្យជាលើកដំបូងកាលពីឆ្នាំ២០១៦ ។
សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងបើកសវនាការ ដើម្បីកាត់សេចក្តីលើអតីតអ្នកយកព័ត៌មានពីររូបរបស់វិទ្យុអាស៊ីសេរីនៅចុងខែកក្កដានេះ។ អ្នកកាសែតទាំងពីររូបរំពឹងថា ពួកគេគួរតែត្រូវទទួលបានយុត្តិធម៌ចំពោះអ្វីដែលពួកគេអះអាងថា ពួកគេមិនបានប្រព្រឹត្តខុសនោះ។
ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសបាតុកម្មហិង្សានៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃចន្ទម្សិលមិញ។
ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកកំពុងធ្វើការស៊ើបអង្កេតលើរបាយការណ៍មួយ ដែលបានអះអាងថា ភ្នាក់ងារល្បាតព្រំដែនសហរដ្ឋអាមេរិក ដែលបង្ហោះពីការរើសអើង ប្រើប្រាស់ភាសាមិនសមរម្យ និងបង្ហោះវីដេអូអំពីក្រុមជនចំណាកស្រុក និងក្រុមសមាជិកសភាអាមេរិកឡាទីន។
សេចក្ដីរាយការណ៍ពីប្រទេសស៊ូដង់ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់១១នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ធ្វើបាតុកម្មទ្រង់ទ្រាយធំចុងក្រោយបង្អស់ ដែលទាមទារឲ្យមានការកែប្រែច្បាប់ស៊ីវិលនៅក្នុងប្រទេសនេះ។
ក្រុមបាតុករ និងប៉ូលិសប្រឆាំងបាតុកម្ម ស្ថិតនៅលើផ្លូវនានាក្នុងទីក្រុងហុងកុងកាលពីព្រឹកថ្ងៃចន្ទនេះដើម្បីប្រារព្ធខួបលើកទី២២នៃការបង្រួបបង្រួមគ្នាឡើងវិញរវាងក្រុងហុងកុងនិងប្រទេសចិន។
អង្គការទេសន្តប្រវេសន៍អន្តរជាតិប្រាប់ឲ្យដឹងថា ជនចំណាកស្រុកជាង៣ម៉ឺន២ពាន់នាក់ទូទាំងពិភពលោក បានស្លាប់ ឬបាត់ខ្លួនរវាងឆ្នាំ២០១៤ និង២០១៨ដោយភាគច្រើនបានស្លាប់ដែលកើតមានឡើងនៅពេលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេមកពីតំបន់អាហ្វ្រិកខាងជើងទៅកាន់តំបន់អឺរ៉ុប។
អគ្គលេខាធិការអ.ស.ប. លោក Antonio Guterres បានព្រមានថា ពិភពលោកត្រូវតែសម្របសម្រួលជាមួយការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុននៅក្នុងពិភពពលកម្មដើម្បីធ្វើឱ្យប្រាកដប្រជាអំពីអនាគតប្រកបដោយចីរភាពនិងសង្គមមួយមានយុត្តិធ៌មជាងមុន។
សេចក្តីសម្រេចរបស់អាជ្ញាធរក្រុងហុងកុងក្នុងការផ្អាកសេចក្តីស្នើច្បាប់ចម្រូងចម្រាស់មួយស្តីពីបត្យាប័នដែលមានការប្រឈមនឹងការប្រឆាំងពីមហាជន ជាការនាំឱ្យមានការអាម៉ាស់មុខខាងនយោបាយមួយសម្រាប់គណបក្សកុម្មុយនិស្តចិន។
លោករ៉ាត់ រត្នមុនី វ័យ៤៧ឆ្នាំ ដែលជាអ្នកបកប្រែ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសពីបទ «ញុះញង់ឲ្យមានការរើសអើង» ពាក់ព័ន្ធទៅនឹងការចេញផ្សាយកុនឯកសាររឿង «ម្ដាយខ្ញុំលក់ខ្ញុំ» របស់បណ្ដាញទូរទស្សន៍រដ្ឋរុស្ស៊ី RT។
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បានរាយការណ៍ថា នៅក្នុងខែមិថុនា មានជនភៀសខ្លួនមកពីប្រទេសកុងហ្គោប្រមាណ៧,៥០០នាក់ បានភៀសខ្លួនទៅប្រទេសអ៊ូហា្គន់ដា ដើម្បីគេចចេញពីអំពើហិង្សារវាងក្រុមជនជាតិភាគតិចនៅក្នុងប្រទេស។
បន្ទាប់ពីការបាក់អគារកំពុងសាង់សង់ចំនួន៧ជាន់នៅក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃសោរ៍សប្តាហ៍មុន ដែលបណ្តាលឲ្យមនុស្ស២៨នាក់ស្លាប់ ខេត្តដែលកំពុងរីកដុះដាលយ៉ាងគំហុកនៃសំណង់និងការរកស៊ីរបស់ចិន បានប្រឈមនឹងបញ្ហាការសាងសង់សំណង់ដោយមិនមានអាជ្ញាបណ្ណ និងសំណង់មិនមានគុណភាព។
ព័ត៌មានផ្សេងទៀត
No media source currently available