អ្នកស្រី Carrie Lam ប្រធានប្រតិបត្តិទីក្រុងហុងកុង គាំទ្រចំពោះសំណើច្បាប់នេះ ដោយមិនខ្វល់អំពីការតវ៉ាទ្រង់ទ្រាយធំរបស់ពលរដ្ឋហុងកុងរាប់សែននាក់កាលពីថ្ងៃអាទិត្យកន្លងទៅនោះទេ។
រដ្ឋមន្ត្រីក្រសួងការបរទេសម៉ិកស៊ិកលោក Marcelo Ebrard បានប្រាប់អ្នកកាសែតថា ការពង្រាយទាហាន ៦ ពាន់នាក់នៅឯព្រំដែន និងនៅតាមកន្លែងផ្សេងទៀតនៅទូទាំងប្រទេសនេះ នឹងចាប់ផ្ដើមនៅថ្ងៃពុធនេះ ទោះបីជាលោកមិនបានបញ្ជាក់ថាតើដំណើរការនេះនឹងបញ្ចប់រួចរាល់ឆាប់ប៉ុណ្ណាក៏ដោយ។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ លោក Kolokoltse បាននិយាយថា ក្រុមមន្រ្តីប៉ូលិសបានទាក់ទិនក្នុងការឃុំឃាំងអ្នកកាសែតនោះ បានត្រូវបញ្ឈប់ពីការងារជាបណ្តោះអាសន្ន។
ក្រសួងការងារបានកំណត់ថា៖ «កម្មករនិយោជិតពេញសិទ្ធិ ដែលបានបំពេញការងារក្នុងសហគ្រាស គ្រឹះស្ថាន យ៉ាងតិចចំនួន ២១ថ្ងៃ ត្រូវចាត់ទុកថា បំពេញការងារបាន ១ខែពេញ ដែលអាចទទួលបានប្រាក់បំណាច់អតីតភាពការងារ»។
អង្គការសិទ្ធិមនុស្សមួយបាននិយាយថាខ្លួនបានរកឃើញទីតាំងជាច្រើនរយកន្លែង ដែលប្រទេសកូរ៉េខាងជើងត្រូវរងការចោទប្រកាន់ថាប្រើដើម្បីអនុវត្តការប្រហារជីវិតជាសាធារណៈ ដែលនេះជាមធ្យោបាយមួយក្នុងការបំភិតបំភ័យពលរដ្ឋ។
យ៉ាងតិចមានមនុស្ស៩៥នាក់ត្រូវសម្លាប់ក្នុងតំបន់ភាគកណ្តាលប្រទេសម៉ាលីកាលពីថ្ងៃចន្ទនៅពេលដែលក្រុមប្រដាប់អាវុធបានវាយប្រហារភូមិមួយនៅរំលងអាធ្រាត ដោយបានបាញ់ប្រហារពលរដ្ឋ និងដុតផ្ទះសម្បែងជាច្រើនខ្នង។
នៅមុនសវនាការនេះ សាច់ញាតិ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ស្នើឲ្យតុលាការកាត់ក្តី ដោយមានភាគីពាក់ព័ន្ធ ចូលរួមដើម្បីធានាដល់ការកាត់ក្តីស្របតាមនីតិវិធីត្រឹមត្រូវ ខាងផ្លូវច្បាប់។
ក្រុមអ្នកស្រុករស់នៅក្នុងទីក្រុងហុងកុងរាប់ម៉ឺននាក់ គ្រប់អាយុកាល និងគ្រប់មជ្ឈដ្ឋាន បានធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងសេចក្តីស្នើច្បាប់ដែលអនុញ្ញាតឲ្យមានការចាប់បញ្ជូនពលរដ្ឋទៅប្រទេសចិនដីគោកដើម្បីប្រឈមមុខនឹងការចោទប្រកាន់។
សហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិកបានសម្រេចបាននូវកិច្ចព្រមព្រៀងមួយអំពីរឿងអន្តោប្រវេសន៍ដើម្បីបញ្ចៀសការយកពន្ធគយ ប៉ុន្តែមន្ត្រីអាមេរិកាំងបាននិយាយថា លោកប្រធានាធិបតី Donald Trump នៅតែរក្សាសិទ្ធិ។
គ្មានអ្នកណាធ្លាប់បានស្គាល់ ឬឮឈ្មោះរបស់លោក ឌីម៉ី ទេ រហូតទាល់តែបទចម្រៀងរ៉េបរបស់លោកដែលមានចំណងជើងថា«សង្គមនេះ»ត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្តាញសង្គមនានា ដែលរួមទាំងគណនីហ្វេសប៊ុករបស់មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available