ប៉ូលិសនៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិកបាននិយាយថា បុគ្គលិកផ្នែកសេវាសាធារណៈដែលមានកំហឹងម្នាក់បានសម្លាប់មនុស្ស ១២ នាក់នៅក្នុងអគារសាលាក្រុងមួយនៅទីក្រុង Virginia Beach មុនពេលជននោះត្រូវប៉ូលិសបាញ់សម្លាប់។
ទីភ្នាក់ងារ UNHCR បានឲ្យដឹងថា ពលរដ្ឋវ៉េណេស៊ុយអេឡាភាគច្រើនដែលកំពុងរស់នៅភៀសខ្លួនពីស្ថានភាពអាក្រក់នៅក្នុងប្រទេសរបស់ខ្លួននោះ កំពុងតែត្រូវការការការពារពីអន្តរជាតិ ហើយមិនត្រូវបង្ខំឲ្យពួកគេត្រឡប់ទៅប្រទេសកំណើតវិញនោះទេ។
ការរំលោភបំពានសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលស៊ីរី និងក្រុមមិនមែនរដ្ឋាភិបាល រួមមានការសម្លាប់ ការចាប់ឃុំឃាំងដោយមិនស្របច្បាប់ ការបាត់ខ្លួនដោយបង្ខំ ការលួចប្លន់ និងការរឹបអូសទ្រព្យសម្បត្តិ។
អង្គការការពារសិទ្ធិមនុស្ស Amnesty Internationalបានស្នើតុលាការកម្ពុជាឲ្យទម្លាក់ចោលបទចោទប្រកាន់ អ្នកបកប្រែរូបនោះគឺលោក រ៉ាត់ រត្នមុនី និងដោះលែងលោកជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។
ប្រធានសហជីព៦នាក់ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទប្រព្រឹត្តិអំពើហិង្សានៅពេលតវ៉ាលើផ្លូវវេងស្រេងកាលពីឆ្នាំ២០១៣ ត្រូវបានសាលាឧទ្ធរណ៍ទម្លាក់ការចោទប្រកាន់នេះវិញ កាលពីថ្ងៃទី២៨ ខែឧសភា។
ក្រុមរដ្ឋអាជ្ញាប្រទេសស៊ូដង់បានអំពាវនាវឲ្យដកនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់និងសន្តិសុខជាតិ បន្ទាប់ពីទីភ្នាក់ងារបានរារាំងមិនឲ្យប៉ូលិសចាប់ខ្លួនអតីតនាយកទីភ្នាក់ងារលោក Salah Abdallah ឬត្រូវបានគេស្គាលជាទូទៅថាឈ្មោះ Salah Gosh។
កាលពីពាក់កណ្តាលខែឧសភានេះ តុលាការរាជធានីភ្នំពេញបានសម្រេចសាលក្រមផ្តន្ទាទោសនាងយិន ម៉ាណា ឱ្យជាប់ពន្ធនាគារ១ឆ្នាំ អនុវត្តព្យួរទោសសាកល្បងបីឆ្នាំ និងហាមកាន់ចង្កូតយានយន្តបើកបរលើផ្លូវសាធារណៈ។
ប្រជាពលរដ្ឋកូរ៉េខាងជើងកំពុងរស់នៅក្នុងស្ថានភាពលំបាកនៅក្នុងប្រទេស។ ទីផ្សារឯកជនខុសច្បាប់នៅកូរ៉េខាងជើងពោរពេញទៅដោយអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សគ្រប់ទម្រង់។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយដោយអង្គការសហប្រជាជាតិ។
មនុស្ស ២៩ នាក់បានស្លាប់ បន្ទាប់ពីមានការផ្ទុះមួយនៅអណ្តូងរ៉ែ Pike River កាលពីខែវិច្ឆិកា ឆ្នាំ ២០១០។ សាកសពរបស់ជនរងគ្រោះមិនដែលត្រូវបានគេយកចេញមកខាងក្រៅនោះទេ។
អ្នកស្រី សូ ឡេង អាយុ ៦៥ ឆ្នាំ ដែលជាអាជីវករលក់គ្រឿងសំណង់និងជាពលរដ្ឋមួយរូបដែលរងការប៉ះពាល់ សង្ឃឹមថា ក្រុមប្រជាពលរដ្ឋទាំង ១១ គ្រួសារនេះនឹងទទួលបានសំណងសមស្រប។
គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវអ្នកឃ្លាំមើលនយោបាយកម្ពុជា មើលដឹងជាមុនថា នឹងក្តោបយកអាសនៈក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ជាង៤០០ស្ទើរតែទាំងអស់។
គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវអ្នកឃ្លាំមើលនយោបាយកម្ពុជា មើលដឹងជាមុនថា នឹងក្តោបយកអាសនៈក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ជាង៤០០០ស្ទើរតែទាំងអស់។
ព័ត៌មានផ្សេងទៀត
No media source currently available