ក្រុមបាតុករ និងប៉ូលិសប្រឆាំងបាតុកម្ម ស្ថិតនៅលើផ្លូវនានាក្នុងទីក្រុងហុងកុងកាលពីព្រឹកថ្ងៃចន្ទនេះដើម្បីប្រារព្ធខួបលើកទី២២នៃការបង្រួបបង្រួមគ្នាឡើងវិញរវាងក្រុងហុងកុងនិងប្រទេសចិន។
អង្គការទេសន្តប្រវេសន៍អន្តរជាតិប្រាប់ឲ្យដឹងថា ជនចំណាកស្រុកជាង៣ម៉ឺន២ពាន់នាក់ទូទាំងពិភពលោក បានស្លាប់ ឬបាត់ខ្លួនរវាងឆ្នាំ២០១៤ និង២០១៨ដោយភាគច្រើនបានស្លាប់ដែលកើតមានឡើងនៅពេលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេមកពីតំបន់អាហ្វ្រិកខាងជើងទៅកាន់តំបន់អឺរ៉ុប។
អគ្គលេខាធិការអ.ស.ប. លោក Antonio Guterres បានព្រមានថា ពិភពលោកត្រូវតែសម្របសម្រួលជាមួយការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុននៅក្នុងពិភពពលកម្មដើម្បីធ្វើឱ្យប្រាកដប្រជាអំពីអនាគតប្រកបដោយចីរភាពនិងសង្គមមួយមានយុត្តិធ៌មជាងមុន។
សេចក្តីសម្រេចរបស់អាជ្ញាធរក្រុងហុងកុងក្នុងការផ្អាកសេចក្តីស្នើច្បាប់ចម្រូងចម្រាស់មួយស្តីពីបត្យាប័នដែលមានការប្រឈមនឹងការប្រឆាំងពីមហាជន ជាការនាំឱ្យមានការអាម៉ាស់មុខខាងនយោបាយមួយសម្រាប់គណបក្សកុម្មុយនិស្តចិន។
លោករ៉ាត់ រត្នមុនី វ័យ៤៧ឆ្នាំ ដែលជាអ្នកបកប្រែ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសពីបទ «ញុះញង់ឲ្យមានការរើសអើង» ពាក់ព័ន្ធទៅនឹងការចេញផ្សាយកុនឯកសាររឿង «ម្ដាយខ្ញុំលក់ខ្ញុំ» របស់បណ្ដាញទូរទស្សន៍រដ្ឋរុស្ស៊ី RT។
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បានរាយការណ៍ថា នៅក្នុងខែមិថុនា មានជនភៀសខ្លួនមកពីប្រទេសកុងហ្គោប្រមាណ៧,៥០០នាក់ បានភៀសខ្លួនទៅប្រទេសអ៊ូហា្គន់ដា ដើម្បីគេចចេញពីអំពើហិង្សារវាងក្រុមជនជាតិភាគតិចនៅក្នុងប្រទេស។
បន្ទាប់ពីការបាក់អគារកំពុងសាង់សង់ចំនួន៧ជាន់នៅក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃសោរ៍សប្តាហ៍មុន ដែលបណ្តាលឲ្យមនុស្ស២៨នាក់ស្លាប់ ខេត្តដែលកំពុងរីកដុះដាលយ៉ាងគំហុកនៃសំណង់និងការរកស៊ីរបស់ចិន បានប្រឈមនឹងបញ្ហាការសាងសង់សំណង់ដោយមិនមានអាជ្ញាបណ្ណ និងសំណង់មិនមានគុណភាព។
ខែមិថុនាត្រូវបានស.រ.អា និងប្រទេសជាច្រើនទៀតក្នុងពិភពលោក ចាត់ទុក ថា ជាខែមោទនភាពសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។ យ៉ាងនេះក៏ដោយការរើសអើងប្រឆំាងនឹងអ្នកស្រលាញ់ភេទដូចគ្នា នៅតែជាប្រធានបទចោទនៅកម្ពុជា ជាពិសេសនៅកន្លែងការងារ បើទោះជាមានការបញ្ជ្រាបការយល់ដឹងនេះជាច្រើនក៏ដោយ។
អង្គការ Freedom House ឲ្យពិន្ទុកម្ពុជាតែ២៦ លើ១០០ គឺប្រហាក់ប្រហែលនឹងបណ្តាប្រទេសមួយចំនួនទៀត មានដូចជាអាហ្វហ្គានីស្ថាននៅតំបន់អាស៊ីខាងត្បូង និង Djibouti នៅតំបន់អាហ្វ្រិកខាងកើត។
កាលពីថ្ងៃពុធសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក រ៉ាត់ រត្នមុនី សកម្មជន សហជីព និងជាអ្នកបកប្រែឲ្យបណ្តាញព័ត៌មានទូរទស្សន៍រុស្ស៊ី RT ឬហៅថា Russia Today) ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងត្រូវបង់ប្រាក់សំណងជំងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណីពីរនាក់ដែលសរុបជាង ១៦.០០០ ដុល្លារ។
លោក មុនី វ័យ ៤៧ឆ្នាំ សកម្មជនសិទ្ធិពលករ និងជាអ្នកបកប្រែក្នុងការផលិតភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» របស់បណ្តាញព័ត៌មានទូរទស្សន៍ RT ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។
លោក គឹម សារឹទ្ធ ជាមេការនៅសំណង់ដែលលោក ឆាយ៉ា កំពុងធ្វើការ មានប្រសាសន៍ថាកម្មករនៅទីនេះមានប្រមាណ៣០នាក់ ហើយសុទ្ធតែអ្នកមកពីខេត្តផ្សេង មិនមែននៅក្នុងក្រុងព្រះសីហនុនោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available