បន្ថែមទៅនឹងការប្រឆាំងគ្រប់ទម្រង់នៅក្នុងសង្គម ភាគច្រើននៃក្មេងស្រីទាំងនេះប្រឈមនឹងស្ថានភាពក្រីក្រនៅក្នុងគ្រួសាររបស់ពួកគេ។ អ្នកខ្លះត្រូវបង្ខំខ្លួនចុះចាញ់ស្ថានការណ៍នេះ ទោះបីជាមានចំណង់ចំណូលចិត្ត និងទេពកោសល្យក៏ដោយ។
សាលាដំបូងខេត្តរតនគិរីបានកំណត់យកថ្ងៃទី២៥ ខែធ្នូនេះ ដើម្បីបើកសវនាការជំនុំជម្រះក្ដីលើអតីតអ្នកសារព័ត៌មានទាំងពីររូបពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយការចោទប្រកាន់អស់រយៈពេលជាងពីរឆ្នាំ។
សម្រាប់មនុស្សភាគច្រើន ថ្ងៃអាពាហ៍ពិពាហ៍គឺជាអ្វីដែលពួកគេសុបិនចង់ឃើញតាំងពីពួកគេនៅក្មេងម្ល៉េះ។ ប៉ុន្តែសម្រាប់ក្មេងស្រីរាប់សែននាក់នៅស.រ.អា. ក្ដីសុបិនអំពីថ្ងៃបែបនេះគឺប្រៀបដូចជាសុបិនអាក្រក់ដូច្នេះដែរ ដោយសារតែអាពាហ៍ពិពាហ៍កុមារនៅតែបន្តអនុវត្តរហូតមកដល់សព្វថ្ងៃ។
ក្រុមអ្នកសង្កេតការណ៍និយាយថានៅឆ្នាំ២០១៩នេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានពង្រឹងអំណាចរបស់លោក ដោយការផ្ដោតលើការគំរាមកំហែងបក្សប្រឆាំង និងការធ្វើឱ្យប្រសើរឡើងតិចតួចដល់សិទ្ធិមនុស្ស ក្រោយពីការគំរាមរបស់សហភាពអឺរ៉ុប ក្នុងការដក EBA។
លោក អូន ភាព និងលោក Zsombor Peter ត្រូវបានអាជ្ញាធរខេត្តរតនគីរី ចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍» ក្រោយពីអ្នកកាសែតទាំងពីរ បានចុះទៅយកព័ត៌មាននៅខេត្តរតនគីរី កាលពីខែឧសភា ឆ្នាំ២០១៧ ដើម្បីធ្វើសេចក្ដីរាយការណ៍ព័ត៌មាន មុនការបោះឆ្នោតឃុំសង្កាត់។
អង្គជំនុំជម្រះសាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាសម្រេចនៅថ្ងៃទី៣០ខែធ្នូនេះ។ នេះបើយោងតាមមេធាវីរបស់ពួកគេ។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អស្នើឡើងថា ការបែងចែកភោគផលរីកចម្រើនសេដ្ឋកិច្ចឱ្យមានតម្លាភាពនិងប្រកបដោយសមធម៌នឹងជួយកាត់បន្ថយគម្លាតនេះបាន។
តុលាការមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានកាត់ទោសប្រហារជីវិតមនុស្ស ៥ នាក់ និងមនុស្ស ៣ នាក់ទៀតឲ្យជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងការសម្លាប់អ្នកកាសែតលោក Jamal Khashoggi កាលពីឆ្នាំមុន។
លោក Mike Pompeo បានជំទាស់ទៅនឹងប្រទេសរុស្ស៊ី និងចិនកាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីប្រទេសទាំងពីរប្រើសិទ្ធិវេតូប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងមិនឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ឆ្លងព្រំដែនចូលទៅកាន់ប្រទេសស៊ីរី។
ប្រទេសកូរ៉េខាងជើងបានរិះគន់យ៉ាងខ្លាំងចំពោះការចោទប្រកាន់ថ្មីៗរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពីកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនេះ ដោយព្រមានថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងត្រូវខាតបង់ច្រើនចំពោះអ្វីដែលប្រទេសកម្មុយនិស្តនេះហៅថា «សម្តីផ្តេសផ្តាស»។
ព័ត៌មានផ្សេងទៀត
No media source currently available