តុលាការពិសេសនៅក្នុងប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារនេះ បានរកឃើញទោសកំហុសរបស់អតីតប្រធានាធិបតី និងជាមេបញ្ជាការយោធាលោក Pervez Musharraf ពីបទក្បត់ជាតិធ្ងន់ធ្ងរ និងបានកាត់ទោសប្រហារជីវិតលោក។
ប៉ូលិសវ៉េណេស៊ុយអេឡាបានចាប់ខ្លួនលោក Tomeu Vadell ដែលជាអតីតអនុប្រធានផ្នែកចម្រាញ់ប្រេងនៃក្រុមហ៊ុន CITGO អស់រយៈពេលជាង២ឆ្នាំមកហើយ។ គ្រួសាររបស់លោក Tomeu Vadell រៀបចំពិធីស្មឹងស្មាធដើម្បីឲ្យសាធារណជនចាប់អារម្មណ៍ចំពោះការឃុំខ្លួនជាបន្តលើនាយកប្រតិបត្តិរូបនេះ។
អ្នកស្រី អោងសាន ស៊ូជី បានថ្លែងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេក្នុងនាមជាប្រធានក្រុមប្រឹក្សារដ្ឋាភិបាលនៃប្រទេសភូមា កាលពីសប្តាហ៍មុន។ អតីតអ្នកគាំទ្រអ្នកស្រីជាច្រើនមានភាពស្រងាកចិត្តនៅពេលដែលម្ចាស់ពានរង្វាន់សន្តិភាពណូបែលរូបនេះ បដិសេធការចោទប្រកាន់ដែ
អតីតអ្នកយកព័ត៌មាន The Cambodia Daily គឺលោក អូន ភាព និងលោក Zsombor Peter សញ្ជាតិកាណាដា ត្រូវបានអាជ្ញាធរខេត្តរតនគីរី ចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» ក្រោយពីអ្នកកាសែតទាំងពីរ បានចុះទៅយកព័ត៌មាននៅក្នុងឃុំមួយក្នុងខេត្តរតនគីរី កាលពីខែឧសភា ឆ្នាំ២០១៧
ការតវ៉ានៅក្នុងទីក្រុងញូវដេលី ដើម្បីប្រឆាំងនឹងច្បាប់ស្ដីពីសញ្ជាតិដ៏ចម្រូងចម្រាសមួយបានក្លាយជាហិង្សាកាលពីថ្ងៃអាទិត្យ នៅពេលដែលប៉ូលិសបានចូលទៅក្នុងបរិវេណសាកលវិទ្យាល័យមួយ និងបានប្រើឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងនិស្សិតដែលធ្វើការតវ៉ា។
ក្នុងនាមជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាឬភូមា លោកស្រីអង់សាន ស៊ូជីបានថ្លែងនៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់ក្នុងសប្តាហ៍នេះ។
អ្នកស្រី Suu Kyi បង្ហាញខ្លួននៅពីមុខតុលាការនេះក្នុងតួនាទីផ្លូវការរបស់អ្នកស្រីជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។
សហរដ្ឋអាមេរិកកាលពីខែកក្កដាបានហាមឃាត់មិនឱ្យលោក Min Aung Hlaing មេបញ្ជាការយោធាភូមាមកស.រ.អា. ប៉ុន្តែការសម្រេចកាលពីថ្ងៃអង្គារនេះជំរុញបន្ថែមដោយបង្កកទ្រព្យសម្បត្តិរបស់លោកនៅអាមេរិក ហើយការផ្ទេរហិរញ្ញវត្ថុរវាងលោកនិងនរណាក៏ដោយនៅសហរដ្ឋអាមេរិកគឺជាបទឧក្រិដ្ឋ។
ព័ត៌មានផ្សេងទៀត
No media source currently available