កូនស្រីច្បងរបស់លោកកឹម សុខានិយាយថា ការសម្រេចចិត្តរបស់តុលាការបញ្ជូនសំណុំរឿងលោកទៅកាត់ទោសពីបទសន្និដ្ឋិភាពគឺបង្ហាញពីចេតនាអាក្រក់របស់គណបក្សប្រជាជនកម្ពុជា។
របាយការណ៍នោះផ្ដោតលើសិទ្ធិដីធ្លី នយោបាយ ការងារ សង្គមស៊ីវិល និងសិទ្ធិបញ្ចេញមតិ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស១០ ធ្នូ និងរំឭករដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាទាំងនោះ។
កូរ៉េខាងជើងនៅថ្ងៃអង្គារនេះបានចេញការព្រមានថ្មីចុងក្រោយបង្អស់អំពីថ្ងៃផុតកំណត់ត្រឹមដំណាច់ចុងឆ្នាំនេះឲ្យសហរដ្ឋអាមេរិកផ្តល់សម្បទាននៅក្នុងការចរចានុយក្លេអ៊ែរដែលកំពុងឈានចូលមកដល់។
កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន បានជាប់គាំងដោយសារតែច្បាប់ថ្មីមួយដែលគាំទ្រដោយគណបក្សធំៗទាំងពីររបស់អាមេរិក ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី។
សកម្មជនសហគមន៍ដែលស្ថិតនៅក្នុងក្រុមយុវជនរបស់លោកបណ្ឌិតកែម ឡី បានប្តេជ្ញាបន្តទាមទារឱ្យមានយុត្តិធម៌ក្នុងសង្គមកម្ពុជា ជាពិសេសបញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធ បើទោះបីជាខ្លួនលោកផ្ទាល់រងភាពអយុត្តិធម៌។
សកម្មជនការងារស្នើឱ្យរដ្ឋាភិបាលគោរពលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពសហជីពដែលសហភាពអឺរ៉ុបបានតម្រូវ ដើម្បីរក្សាឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ពីព្រោះវាផ្តល់ផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចកម្ពុជា។
ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ កាលពីសប្តាហ៍មុន បានចេញដីកាបង្គាប់ឲ្យអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូបចូលទៅសាលាឧទ្ធរណ៍នៅថ្ងៃទី២០ខែមករាឆ្នាំ២០២០ដើម្បីជំនុំជម្រះពីបទ«ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ»។
ប្រទេសចិនបានផ្អាកដំណើរទស្សនកិច្ចរបស់នាវាចម្បាំងសហរដ្ឋអាមេរិក និងបានដាក់ទណ្ឌកម្មលើអង្គការក្រៅរដ្ឋាភិបាលអាមេរិកាំងនៅថ្ងៃចន្ទនេះ ដើម្បីជាការសងសឹកសម្រាប់ការណ៍ដែលសហរដ្ឋអាមេរិកអនុម័តសំណើច្បាប់មួយ ដែលគាំទ្រក្រុមអ្នកតវ៉ាប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។
អាជ្ញាធរកម្ពុជា កាលពីខែមុន បានបញ្ជាឲ្យប្រជាជនខ្មែរឥស្លាមរុះរើសំណងរោងរបស់ខ្លួននៅតាមបណ្តោយច្រាំងទន្លេ ក្នុងសង្កាត់ជ្រោយចង្វារ ដោយមិនបានផ្តល់ទីតាំងថ្មីសមស្របសម្រាប់ពួកគេឡើយ។
ប៉ូលិសហុងកុងបញ្ចប់ការឆែកឆេរនៅសាកលវិទ្យាល័យ ពហុច្ចេកទេស បន្ទាប់ពីមានការប្រឈមមុខជាមួយបាតុករអស់ពេលជិត២សប្តាហ៍ ដែលពោរពេញទៅដោយអំពើហឹង្សា។
លោក គង់ រ៉ៃយ៉ា ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនជាលើកទីពីរ បន្ទាប់ពីលោកប្រកាសលក់អាវយឺតមានភ្ជាប់រូបថតអ្នកវិភាគនយោបាយលោក កែម ឡី តាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៩ខែកក្កដា ឆ្នាំ២០១៩។
រដ្ឋាភិបាលបានបដិសេធរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ ជាថ្មីម្តង ទៀតដោយអះអាងថាវាវីដេអូស្តីពីជីវិតស្ត្រីជាម្តាយអំឡុងពេលជាប់ឃុំឃាំងក្នុងពន្ធនាគារ មិនបានឆ្លុះបញ្ចាំងពីការពិតនាពេលបច្ចុប្បន្ន។
ព័ត៌មានផ្សេងទៀត
No media source currently available