ក្នុងនាមជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាឬភូមា លោកស្រីអង់សាន ស៊ូជីបានថ្លែងនៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់ក្នុងសប្តាហ៍នេះ។
អ្នកស្រី Suu Kyi បង្ហាញខ្លួននៅពីមុខតុលាការនេះក្នុងតួនាទីផ្លូវការរបស់អ្នកស្រីជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។
សហរដ្ឋអាមេរិកកាលពីខែកក្កដាបានហាមឃាត់មិនឱ្យលោក Min Aung Hlaing មេបញ្ជាការយោធាភូមាមកស.រ.អា. ប៉ុន្តែការសម្រេចកាលពីថ្ងៃអង្គារនេះជំរុញបន្ថែមដោយបង្កកទ្រព្យសម្បត្តិរបស់លោកនៅអាមេរិក ហើយការផ្ទេរហិរញ្ញវត្ថុរវាងលោកនិងនរណាក៏ដោយនៅសហរដ្ឋអាមេរិកគឺជាបទឧក្រិដ្ឋ។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមសង្គមស៊ីវិលចំនួន២១ បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ នៅសួនប្រជាធិបតេយ្យ ដោយមានការចូលរួមពីតំណាងស្ថានទូតនានា និងប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់។
អ្នកដឹកនាំអង្គការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានចាត់ទុកសារៈសំខាន់នៃសិទ្ធិមនុស្សស្មើនឹងដង្ហើមចេញចូលរបស់មនុស្ស ក្រោយពីកម្ពុជាបានរងការរិះគន់យ៉ាងខ្លាំងដោយសារការចោទប្រកាន់ពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ។
តុលាការក្រុងភ្នំពេញបានសម្រេចយកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ជំនុំជម្រះទោសលោក កឹម សុខា។
ព័ត៌មានផ្សេងទៀត
No media source currently available