នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមសង្គមស៊ីវិលចំនួន២១ បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ នៅសួនប្រជាធិបតេយ្យ ដោយមានការចូលរួមពីតំណាងស្ថានទូតនានា និងប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់។
អ្នកដឹកនាំអង្គការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានចាត់ទុកសារៈសំខាន់នៃសិទ្ធិមនុស្សស្មើនឹងដង្ហើមចេញចូលរបស់មនុស្ស ក្រោយពីកម្ពុជាបានរងការរិះគន់យ៉ាងខ្លាំងដោយសារការចោទប្រកាន់ពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ។
តុលាការក្រុងភ្នំពេញបានសម្រេចយកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ជំនុំជម្រះទោសលោក កឹម សុខា។
ក្រោយពីត្រូវបាត់បង់មធ្យោបាយផ្សាយតាមវិទ្យុនៅក្នុងការបង្ក្រាបចំពោះសារព័ត៌មានឯករាជ្យនៅកម្ពុជា កាលពីពាក់កណ្តាលឆ្នាំ២០១៧ វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី កំពុងខិតខំទាក់ទាញប្រិយមិត្តតាមអនឡាញវិញ ដើម្បីជំនួសឲ្យអ្នកស្តាប់វិទ្យុដែលខ្លួនបានបាត់បង់។
បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សប្រឆាំងទៅជំនុំជម្រះ កាលពីថ្ងៃទី៣ ខែធ្នូនេះ ក្រុមមេធាវីការពារក្តីលោក កឹម សុខា ចំនួនបួននាក់ បានប្តឹងទៅសាលាឧទ្ធរណ៍ ដោយថា ការសម្រេចនេះ អយុត្តិធម៌យ៉ាងខ្លាំងសម្រាប់កូនក្តីរបស់ពួកគេ។
អង្គការការពារសេរីភាពសារព័ត៌មានក្នុងពិភពលោកមួយ បានប្រកាសជ័យលាភីនៃពានរង្វាន់សេរីភាពសារព័ត៌មានអន្តរជាតិប្រចាំឆ្នាំ២០១៩នេះ ដល់លោក Maxence Melo ដែលជាអ្នកសារព័ត៌មានជាតិតង់សានីនិងជាស្ថាបនិកគេហទំព័រព័ត៌មានឈ្មោះ Jamii Forums។
ព័ត៌មានផ្សេងទៀត
No media source currently available