ក្រោយពីត្រូវបាត់បង់មធ្យោបាយផ្សាយតាមវិទ្យុនៅក្នុងការបង្ក្រាបចំពោះសារព័ត៌មានឯករាជ្យនៅកម្ពុជា កាលពីពាក់កណ្តាលឆ្នាំ២០១៧ វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី កំពុងខិតខំទាក់ទាញប្រិយមិត្តតាមអនឡាញវិញ ដើម្បីជំនួសឲ្យអ្នកស្តាប់វិទ្យុដែលខ្លួនបានបាត់បង់។
បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សប្រឆាំងទៅជំនុំជម្រះ កាលពីថ្ងៃទី៣ ខែធ្នូនេះ ក្រុមមេធាវីការពារក្តីលោក កឹម សុខា ចំនួនបួននាក់ បានប្តឹងទៅសាលាឧទ្ធរណ៍ ដោយថា ការសម្រេចនេះ អយុត្តិធម៌យ៉ាងខ្លាំងសម្រាប់កូនក្តីរបស់ពួកគេ។
អង្គការការពារសេរីភាពសារព័ត៌មានក្នុងពិភពលោកមួយ បានប្រកាសជ័យលាភីនៃពានរង្វាន់សេរីភាពសារព័ត៌មានអន្តរជាតិប្រចាំឆ្នាំ២០១៩នេះ ដល់លោក Maxence Melo ដែលជាអ្នកសារព័ត៌មានជាតិតង់សានីនិងជាស្ថាបនិកគេហទំព័រព័ត៌មានឈ្មោះ Jamii Forums។
កូនស្រីច្បងរបស់លោកកឹម សុខានិយាយថា ការសម្រេចចិត្តរបស់តុលាការបញ្ជូនសំណុំរឿងលោកទៅកាត់ទោសពីបទសន្និដ្ឋិភាពគឺបង្ហាញពីចេតនាអាក្រក់របស់គណបក្សប្រជាជនកម្ពុជា។
របាយការណ៍នោះផ្ដោតលើសិទ្ធិដីធ្លី នយោបាយ ការងារ សង្គមស៊ីវិល និងសិទ្ធិបញ្ចេញមតិ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស១០ ធ្នូ និងរំឭករដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាទាំងនោះ។
កូរ៉េខាងជើងនៅថ្ងៃអង្គារនេះបានចេញការព្រមានថ្មីចុងក្រោយបង្អស់អំពីថ្ងៃផុតកំណត់ត្រឹមដំណាច់ចុងឆ្នាំនេះឲ្យសហរដ្ឋអាមេរិកផ្តល់សម្បទាននៅក្នុងការចរចានុយក្លេអ៊ែរដែលកំពុងឈានចូលមកដល់។
កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន បានជាប់គាំងដោយសារតែច្បាប់ថ្មីមួយដែលគាំទ្រដោយគណបក្សធំៗទាំងពីររបស់អាមេរិក ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី។
សកម្មជនសហគមន៍ដែលស្ថិតនៅក្នុងក្រុមយុវជនរបស់លោកបណ្ឌិតកែម ឡី បានប្តេជ្ញាបន្តទាមទារឱ្យមានយុត្តិធម៌ក្នុងសង្គមកម្ពុជា ជាពិសេសបញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធ បើទោះបីជាខ្លួនលោកផ្ទាល់រងភាពអយុត្តិធម៌។
សកម្មជនការងារស្នើឱ្យរដ្ឋាភិបាលគោរពលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពសហជីពដែលសហភាពអឺរ៉ុបបានតម្រូវ ដើម្បីរក្សាឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ពីព្រោះវាផ្តល់ផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available