ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ គម្លាត​អ្នក​មាន​និង​អ្នក​ក្រ​នឹង​រីក​ធំ​បើ​កម្ពុជា​ជួប​ហានិភ័យ​សេដ្ឋកិច្ច


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​មើល​ឃើញ​ថា ​ហានិភ័យ​នានា​លើ​ផ្នែក​សេដ្ឋកិច្ច​និង​សុខាភិបាល​អាច​នឹង​ទាញ​ទម្លាក់​​ពលរដ្ឋ​ជាច្រើន​​ឱ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រ​​ដោយសារ​កម្ពុជា​ខ្វះខាត​​ប្រព័ន្ធ​ការពារ​​សង្គម។ ការណ៍​នេះ​​​នឹង​ធ្វើ​ឱ្យ​មាន​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​​​​កាន់​តែ​ធំ​​ខ្លាំង។ លោក​ ឱក សេរីសោភក្តិ៍ ​អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​ស្នើ​ឡើង​ថា​ ការ​បែងចែក​ភោគផល​​រីក​ចម្រើន​សេដ្ឋកិច្ច​ឱ្យ​មាន​តម្លាភាព​និង​ប្រកប​ដោយ​សមធម៌​នឹង​ជួយ​កាត់​បន្ថយ​គម្លាត​​នេះ​​បាន។ ធនាគារ​ពិភពលោក​វាយតម្លៃ​ថា​​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​៤,៥លាន​នាក់​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ប្រថុយប្រថាន​ខ្ពស់​ដែល​ធ្វើ​ឱ្យ​ពួកគេ​ងាយ​នឹង​ធ្លាក់​ខ្លួន​ក្រីក្រ​បើ​ជួប​ប្រទះ​បញ្ហា​​ប្រឈម​ក្នុង​ជីវភាព​​បើ​ទោះ​បី​ជា​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧ភាគរយ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៣ ធ្នូ​ ២០១៩)

អ្នក​ជំនាញ​មើល​ឃើញ​ថា ​ហានិភ័យ​នានា​លើ​ផ្នែក​សេដ្ឋកិច្ច​និង​សុខាភិបាល​អាច​នឹង​ទាញ​ទម្លាក់ពលរដ្ឋ​ជាច្រើនឱ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រដោយសារ​កម្ពុជា​ខ្វះខាតប្រព័ន្ធ​ការពារសង្គម។ ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​មាន​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រកាន់​តែ​ធំខ្លាំង។ លោក​ ឱក សេរីសោភក្តិ៍ ​អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​ស្នើ​ឡើង​ថា​ ការ​បែងចែក​ភោគផលរីក​ចម្រើន​សេដ្ឋកិច្ច​ឱ្យ​មាន​តម្លាភាព​និង​ប្រកប​ដោយ​សមធម៌​នឹង​ជួយ​កាត់​បន្ថយ​គម្លាតនេះបាន។ ធនាគារ​ពិភពលោក​វាយតម្លៃ​ថាមាន​ពលរដ្ឋ​ខ្មែរ​ចំនួន​៤,៥លាន​នាក់​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ប្រថុយប្រថាន​ខ្ពស់​ដែល​ធ្វើ​ឱ្យ​ពួកគេ​ងាយ​នឹង​ធ្លាក់​ខ្លួន​ក្រីក្រ​បើ​ជួប​ប្រទះ​បញ្ហាប្រឈម​ក្នុង​ជីវភាពបើ​ទោះ​បី​ជា​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧ភាគរយ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៣ ធ្នូ​ ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG