ការចាប់ខ្លួនអ្នកធ្វើចារកម្មឱ្យចិន បណ្តាឱ្យមានការអំពាវនាវដល់អង់គ្លេសឱ្យចាត់ទុកចិនថាជាការគំរាមកំហែង
- Henry Ridgwell
រដ្ឋាភិបាលចក្រភពអង់គ្លេស បានបដិសេធការអំពាវនាវ ដែលចង់ឱ្យដាក់ជាផ្លូវការថា ចិនជាប្រទេសដែលគំរាមកំហែងទៅលើផលប្រយោជន៍របស់អង់គ្លេស។ សមាជិករដ្ឋសភាចក្រភពអង់គ្លេសជាច្រើននាក់ បានអំពាវនាវឱ្យមានចំណាត់ការកាន់តែតឹងខ្លាំងជាងមុន បន្ទាប់ពីអង់គ្លេសបានបង្ហាញថា អ្នកស្រាវជ្រាវម្នាក់នៅក្នុងសភាអង់គ្លេសត្រូវបានចាប់ខ្លួន ដោយជាប់សង្ស័យពីបទធ្វើចារកម្មឱ្យរដ្ឋាភិបាលក្រុងប៉េកាំង។ លោក Henry Ridgwell រាយការណ៍ជុំវិញរឿងនេះ ពីរាជធានីឡុងដ៍ ចក្រភពអង់គ្លេស។ កញ្ញា ទុំ ម្លិះ ប្រែសម្រួលដូចតទៅ៖