លោក Blinken៖ មានការពិចារណាជាច្រើនមុនពេលបញ្ជូនមីស៊ីលចម្ងាយឆ្ងាយទៅអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្យាយាមធានានឹងប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យទី១០ ខែកញ្ញា ថា ប្រទេសនេះនឹងបន្តទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិច។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីទើបតែរៀបចំការបោះឆ្នោតនៅក្នុងតំបន់ចំនួនបួនរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានយកដោយខុសច្បាប់ ហើយទីក្រុងម៉ូស្គូហាក់ដូចជាតាំងចិត្តពង្រីកការឈ្លានពានរបស់ខ្លួននេះ។ អ្នកស្រី Veronica Balderas Iglesias នៃ VOA មានព័ត៌មានលម្អិត។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួលដូចតទៅ៖