ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កូរ៉េ​ខាង​ជើង​ បង្អួត​មីស៊ីល​ដែល​ត្រូវ​បាន​ហាម ដល់​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី


មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ Kim Jong Un សមាជិក​បក្សកុម្មុយនីស្ត​ចិន Li Hongzhong (ស្តាំទីបួន) និង​មន្ត្រីការពារជាតិ​រុស្ស៊ី​ចូល​រួម​ពិធី​បុណ្យ​ខួប​សង្រ្គាមមួយឆ្នាំ​នៅ​ទីក្រុងព្យុងយ៉ាង​កាលពីថ្ងៃទី​២៧ កក្កដា ឆ្នាំ២០២៣៕
មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ Kim Jong Un សមាជិក​បក្សកុម្មុយនីស្ត​ចិន Li Hongzhong (ស្តាំទីបួន) និង​មន្ត្រីការពារជាតិ​រុស្ស៊ី​ចូល​រួម​ពិធី​បុណ្យ​ខួប​សង្រ្គាមមួយឆ្នាំ​នៅ​ទីក្រុងព្យុងយ៉ាង​កាលពីថ្ងៃទី​២៧ កក្កដា ឆ្នាំ២០២៣៕

រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី អមដំណើរ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ Kim Jong Un ទៅ​មើល​ការ​តាំង​បង្ហាញ​របស់​ក្រសួង​ការពារ​ជាតិ​ដែល​បង្ហាញ​មីស៊ីលផ្លោងដែល​ត្រូវ​បាន​ហាម​របស់​កូរ៉េ​ខាង​ជើង ពេល​ប្រទេស​ជាប់ខាង​គ្នា​នេះ ប្តេជ្ញា​ពង្រឹង​ចំណង​ទាក់ទង​គ្នា។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋកូរ៉េ​ខាង​ជើង​ដែល​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

រដ្ឋមន្ត្រី​រុស្ស៊ី លោក Sergei Shoigu និង​គណៈប្រតិភូ​ចិន​រួម​ទាំង​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​ម្នាក់​ផង បាន​ទៅ​ដល់​កូរ៉េ​ខាង​ជើង​ក្នុង​សប្តាហ៍​នេះ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី​៧០​នៃ​ការ​បញ្ចប់​សង្គ្រាម​កូរ៉េ ដែល​កូរ៉េ​ខាង​ជើង​ចាត់ទុក​ថា​ជា​«ទិវាជ័យជម្នះ»។​

មីស៊ីល​ទាំង​នោះ ត្រូ​វ​បាន​ហាម​ប្រាម​ដោយ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​មាន​ការ​គាំទ្រ​ពី​រុស្ស៊ី​និង​ចិន តែ​នៅ​សប្តាហ៍នេះ មីស៊ីលទាំង​នោះ​បានបង្ហាញ​សាមគ្គីភាពរបស់​ប្រទេស​ទាំង​៣ ដែល​រួបរួម​គ្នា​ដោយសារតែ​គូប្រជែង​របស់​ពួកគេ​គឺ​សហរដ្ឋ​អាមេរិក។ លោក Shoigu គឺ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​ដំបូង​ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង ចាប់តាំង​ពី​ការ​ដួលរលំ​សហភាព​សូវៀតមក។

សម្រាប់​កូរ៉េ​ខាង​ជើង ការ​មក​ដល់​របស់​គណៈប្រតិភូ​រុស្ស៊ី​និង​ចិន​នេះ បង្ហាញ​ពី​ការ​បើក​ប្រទេសឡើង​វិញ​ជាលើកដំបូង​ តាំង​ពី​ការ​ផ្ទុះ​ជំងឺរាតត្បាត​កូវីដ​១៩។

លោក Shoigu បាន​ប្រគល់​លិខិត​មួយ​ច្បាប់​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដល់​លោក Kim។ នេះ​បើ​ផ្អែក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង។

លោក Kim បាន​អរគុណ​លោក Putin ដែល​បាន​បញ្ជូនគណៈប្រតិភូ​យោធា​ដឹកនាំ​ដោយ​លោក Shoigu ដោយ​និយាយ​ថា​ដំណើរ​ទស្សនកិច្ច​នេះ បាន​ពង្រឹង​កាន់​តែ​ស៊ីជម្រៅ​នូវ​ទំនាក់​ទំនង​«ប្រពៃណី​និង​យុទ្ធសាស្ត្រ»​រវាង​កូរ៉េ​ខាង​ជើង​និង​រុស្ស៊ី។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង បាន​រាយការណ៍​ថា «លោក Kim បាន​សម្តែង​មតិ​របស់​លោក​លើ​បញ្ហាគួរ​ឲ្យ​បារម្ភ​ទៅវិញទៅមក​ក្នុងការ​តស៊ូ​ដើម្បី​ការពារអធិបតេយ្យភាព ការ​អភិវឌ្ឍ និង​ផលប្រយោជន៍​ប្រទេស​ទាំងពីរ ពី​ការ​ប្រព្រឹត្តិតាម​អំពើ​ចិត្ត​របស់​ពួក​ចក្រពត្តិ​ដែល​មិន​ខ្វល់​ពី​អារម្មណ៍​ប្រទេស​ដទៃ និង​ដើម្បី​ទទួល​បាន​យុត្តិធម៌​និង​សន្តិភាព​អន្តរជាតិ»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង​បន្ត​ទៀត​ថា៖​ «លោក Kim ក៏​បាន​បញ្ជាក់​ម្តងហើយ​ម្តងទៀត​នូវ​ជំនឿថា​កងទ័ពនិង​ប្រជាជនរុស្ស៊ី នឹង​ទទួល​បាន​ជោគជ័យ​ធំធេងក្នុង​ការ​តស៊ូ​ដើម្បី​កសាង​ប្រទេស​ដ៏មាន​អំណាចមួយ»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង KCNA មិន​បាន​និយាយ​ដល់​សង្គ្រាម​នៅ​អ៊ុយក្រែន​ទេ តែ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង លោក Kang Sun Nam ត្រូវ​បាន​ដកស្រង់សម្តី​ដោយ​និយាយ​ថា​កូរ៉េ​ខាង​ជើង​គាំទ្រ​ទាំងស្រុង​ចំពោះ​«សមរភូមិ​ដើម្បី​យុត្តិធម៌»​របស់​រុស្ស៊ី និង​ដើម្បី​ការពារអធិបតេយ្យភាព​របស់​ខ្លួន៕

XS
SM
MD
LG