ភាពតានតឹងជុំវិញកោះតៃវ៉ាន់បង្កភាពភិតភ័យនៅលើកោះ Yonaguni ដ៏តូចរបស់ជប៉ុន
ស្របពេលជប៉ុនបានដកចេញនូវការដាក់កំហិតផ្នែកយោធាក្រោយសង្រ្គាម គេមានអារម្មណ៍ថា មានការផ្លាស់ប្តូរច្រើននៅលើកោះ Yonaguni ដែលស្ថិតនៅដាច់ស្រយាល។ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកោះតៃវ៉ាន់ កោះដ៏តូចរបស់ជប៉ុនមួយនេះកំពុងត្រូវបានប្រែក្លាយជាជំរំយោធាមួយ។ ក្តីបារម្ភរបស់ពលរដ្ឋជាច្រើននៅកោះនេះគឺការជាប់នៅក្នុងជម្លោះរវាងចិន និងតៃវ៉ាន់ ដែលរដ្ឋាភិបាលក្រុងប៉េកាំងអះអាងថាជា កម្មសិទ្ធិរបស់ខ្លួន។ លោក Bill Gallo នៃវីអូអេបានទៅពិនិត្យមើលកោះ Yonaguni និងរាយការណ៍អំពីរឿងនេះ។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួល៕