ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការពារជាតិ​អង់គ្លេស​ថា​​ទាហាន​រុស្ស៊ី​កំពុង​រុល​ទៅ​មុខ​​នៅ​ក្នុង​សមរភូមិ​ក្រុង Bakhmut ​​ប្រទេស​អ៊ុយក្រែន


ពលរដ្ឋម្នាក់បណ្តើរកង់កាត់រោងចក្រមួយដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់ទាហានរុស្ស៊ី ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅភូមិ Bakhmut តំបន់ Donetsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២។
ពលរដ្ឋម្នាក់បណ្តើរកង់កាត់រោងចក្រមួយដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់ទាហានរុស្ស៊ី ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅភូមិ Bakhmut តំបន់ Donetsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២។

ក្រសួង​ការពារជាតិ​ចក្រភព​អង់គ្លេសបាន​និយាយ​ក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​កងកម្លាំង​រុស្ស៊ីបានកាន់កាប់​ឡើង​វិញ​នូវ​ផ្នែក​ខ្លះ​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​នៃ​ទីក្រុង​ Bakhmut​ ប្រទេស​អ៊ុយក្រែន។

របាយកាណ៍​នេះ​បាន​លើក​ឡើង​ថា​ទាហាន​រុស្ស៊ី​ទំនង​ជា​បានចូលទៅ​ដល់កណ្តាល​ក្រុង Bakhmut ហើយ​បាន​ដណ្តើម​កាន់កាប់​ត្រើយ​ខាង​លិច​នៃ​ទន្លេ Bakhmutkផង​ដែរ។

របាយការ​ណ៍​បច្ចុប្បន្ន​ភាព​នេះ​ក៏​បានបញ្ជាក់​ផង​ដែរ​ថា​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner និង​មេបញ្ជាការ​កងម្លាំងនៃក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​«ផ្អាក​ការខ្វែង​គំនិត​គ្នា ហើយ​ងាក​មក​សហការ​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ឡើង​វិញ»។

ដោយ​ឡែក​ប្រធានាធិបតី​បារាំង​លោកEmmanuel Macronវិញ បាន​លើក​ទឹកចិត្ត​ដល់​ប្រធា នាធិបតី​ចិន​លោកXi Jinpingឱ្យ​ប្រើប្រាស់​ទំនាក់​ទំនងរបស់​ខ្លួន​ជា​មួយរុស្ស៊ី​ដើម្បីជួយ​បញ្ចប់​សង្គ្រាមនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោកMacron បាន​ប្រាប់​លោក Xi ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ក្នុង​រដ្ឋធានី​ប៉េ កាំង​ថា​ការឈ្លានពាន​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​អន្តរ ជាតិ។

លោក Macron ថ្លែង​ថា«ខ្ញុំ​ដឹងថា​ខ្ញុំ​អាច​ពឹង​លើចិន​បាន​ក្នុង​ការផ្តល់​ហេតុផលឱ្យ​រុស្ស៊ី​ហើយ​នឹង​នាំ​គ្រប់ភាគី​ចូលតុចរចារ​វិញ»។

លោកXi បាន​ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​ថា​«ជា​មួយ​ប្រទេស​បារាំង យើងអំពាវនាវ​ឱ្យ​មាន​ការអត់ធ្មត់​និងមាន​ហេតុផល​នៅ​ក្នុង​សង្គ្រាម​ដែល​មាន​រយៈពេល១៤ខែ​នេះ​ ដោយ​លោក​បន្ថែម​ថាចិន​កំពុង​ស្វះស្វែងឱ្យ​មាន​ការវិល​ត្រឡប់​ទៅ​កាន់​តុចរចារឱ្យ​បាន​ឆាប់​រហ័ស​ដើម្បីស្វែង​រកដំណោះ​ស្រាយ​នយោបាយ​និង​ធ្វើ​ឱ្យ​អឺរ៉ុប​មានតុល្យភាព​និង​គង់វង់​យូរអង្វែង»។

មេដឹកនាំ​ចិន​រូប​នេះនិយាយ​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ អំពាវនាវឱ្យ​មាន​ការពារ​ដល់ជន​ស៊ីវិល​ផង​ដែរ​ ហើយ​អាវុធនុយក្លេអ៊ែរនឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ ហើយ​សង្គ្រាម​នុយក្លេអ៊ែរ​ត្រូវ​តែ​ជៀស​វាង​កុំ​ឱ្យ​កើត​មាន។

ក៏ប៉ុន្តែ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេថា​តើ​ប្រធានាធិបតី​ចិន​រូប​នេះ​នឹង​ដាក់សម្ពាធ​ដល់ប្រធានា ធិបតីរុស្ស៊ី​លោកVladimir Putinដើម្បីចូល​តុ​ចរចា​ដូច​អ្វី​ដែលត្រូវ​បាន​ស្នើ​ឡើង​ដោយ​ប្រធានា ធិបតី​បារាំង​នោះ ឬ​មួយក៏​លោក​អាច​និយាយ​ជា​មួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy ដែល​ធ្លាប់​និយាយថា​ចិនអាច​ជា​ដៃគូ​មួយ​ក្នុង​ការ​ស្វែងរក​សន្តិភាព​នោះ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់ពី​ទីភ្នាក់ងារ​ព័ត៌មានAP, AFPនិងReuters

XS
SM
MD
LG