ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណើ​ជំនួយ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​សម្រាប់​វិបត្តិ​កូវីដ១៩​ជុំ​ទី​ពីរ​ជាប់​គាំង​នៅ​ព្រឹទ្ធសភា


លោក Mitch McConnell (ស្តាំ) មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា និងលោក Roy Blunt សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ ចូលរួមសន្និសីទសារព័ត៌មានមួយ នៅវិមានសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
លោក Mitch McConnell (ស្តាំ) មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា និងលោក Roy Blunt សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ ចូលរួមសន្និសីទសារព័ត៌មានមួយ នៅវិមានសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​ជំហាន​បន្ទាប់ ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មិន​ដែល​មាន​ពី​មុន​មក​ផ្នែក​សេដ្ឋកិច្ច ដែល​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។

សំណើ​កញ្ចប់​ថវិកា ៣ លាន​លាន​ដុល្លារ ដែល​រដ្ឋសភា​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បាន​អនុម័ត​កាល​ពី​សប្ដាហ៍​មុន នឹង​គ្មាន​ឱកាស​ទទួល​បាន​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ មុន​ថ្ងៃ​ឈប់​សម្រាក​ទិវា​រំឮក​គុណ Memorial Day នោះ​ទេ។ ការ​ចរចា​កន្លង​មក​លើ​សំណើ​ថវិកា​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សញ្ញា​វិជ្ជមាន​ខ្លះៗ។

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា លោក Mitch McConnell បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «យើង​ចាំបាច់​ត្រូវ​វាយ​តម្លៃ​លើ​អ្វី​ដែល​យើង​បាន​ធ្វើ​រួច​ហើយ។ មើល​លើ​អ្វី​ដែល​ដំណើរការ និង​អ្វី​ដែល​មិន​ដំណើរការ ហើយ​យើង​នឹង​ពិភាក្សា​អំពី​មធ្យោបាយ​ឆ្ពោះ​ទៅ​មុខ​នៅ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ»។

ទោះបីជា​រដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ចាប់ផ្ដើម​បើក​ឡើង​វិញ​ជា​ដំណាក់កាល​ក៏​ដោយ ក៏​គណបក្ស​ប្រជាធិបតេយ្យ​បាន​ព្រមាន​ថា វិបត្តិ​ជំងឺ​កូវីដ១៩ នេះ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។

មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា លោក Chuck Schumer បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «គណបក្ស​សាធារណរដ្ឋ​មាន​ប្រវត្តិ​មើល​ស្រាល​លើ​វិបត្តិ​នេះ និង​លើ​ថវិកា​ដែល​ត្រូវការ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ»៕

XS
SM
MD
LG