ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump មាន​​កំណត់​ត្រូវ​​​នាំ​ខ្លួន​​មក​ឆ្លើយ​​​នៅ​មុខ​តុលាការ​​អំពី​​ដីកា​​​ចោទប្រកាន់​សហព័ន្ធ


អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២៣។
អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២៣។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump បាន​ទៅ​ដល់ក្លឹប​កីឡា​វាយ​កូន​ហ្គោល​ របស់​លោក​នៅ​ខាង​ក្រៅ​ទីក្រុង Miami រដ្ឋ Florida ​កាលពី​ថ្ងៃ​ចន្ទនៅ​មុន​ការ​នាំ​ខ្លួនមក​ឆ្លើយ​នៅ​មុខ​តុលាការអំពី​បទ​ចោទប្រកាន់ទាក់​ទិន​នឹង​ការ​រក្សា​ទុក​មិន​ត្រឹមត្រូវឯកសារ​សម្ងាត់​ខាង​សន្តិសុខ​ជាតិនៅ​ក្រោយ​លោក​បាន​ចាកចេញ​ពី​សេតវិមាន​កាលពី​ឆ្នាំ២០២១។

ការ​នាំ​ខ្លួនលោក​មក​ឆ្លើយ​នៅ​មុខ​តុលាការ​មាន​កំណត់​នឹង​ធ្វើ​នៅ​ម៉ោង​៣​រសៀល​ម៉ោង​នៅ​ប៉ែកខាង​កើត​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃអង្គារ​នេះ​នៅ​ក្រោមការ​ការពារ​សន្តិសុខ​មាំទាំ​ក្នុង​តុលាការសហព័ន្ធ​មួយនៅ​ទីក្រុង Miami។

អាជ្ញាធរ​សហព័ន្ធបាន​បង្កើន​សន្តិសុខនៅ​ជុំវិញ​អគារតុលាការ​នេះ ហើយ​ពួក​មន្ត្រី​ទីក្រុង Miami និយាយថា ​ពួក​គេ​ប្រុងប្រៀបបញ្ចៀស​កុំ​ឱ្យ​មាន​អំពើ​ហិង្សាពី​ក្រុម​អ្នកគាំទ្រ​លោក Trump និង​ពួក​អ្នក​ប្រឆាំង​នឹង​បាតុកម្ម​គាំទ្រ​លោក Trump។

ការ​នាំ​ខ្លួនលោក Trump មក​ឆ្លើយ​នៅ​មុខ​តុលាការ​មាន​ឡើង​ប្រាំ​ថ្ងៃក្រោយ​មហា​គណៈវិនិច្ឆ័យសហព័ន្ធ​មួយ​នៅ​ក្រុង Miami បានចោទ​ប្រកាន់​លោក​ពី​បទ​ព្រហ្មទណ្ឌ​ចំនួន​៣៧​ករណី មានរួម​៣១​ករណីទាក់ទង​ជា​មួយ​ការចោទប្រកាន់​ថា​លោក​«រក្សា​ទុកដោយ​ចេតនា‍»នូវ​ឯកសារ​សម្ងាត់​ខាង​ការ​ការពារ​ជាតិ​ដោយ​រំលោភ​លើ​ច្បាប់ចារកម្ម។

អ្នកគាំទ្រ​ម្នាក់​របស់​អតីតប្រធានាធិបតី​ Donald Trumpម្នាក់​ឈរ​កាន់​បដា​នៅ​ខាង​ក្រៅ​អគារ​ Wilkie D. Ferguson Jr. នៃ​តុលាការសហព័ន្ធ​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង​ Miami ជា​ទី​ដែល​លោក Trump ត្រូវ​បង្ហាញ​ខ្លួន​ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣។
អ្នកគាំទ្រ​ម្នាក់​របស់​អតីតប្រធានាធិបតី​ Donald Trumpម្នាក់​ឈរ​កាន់​បដា​នៅ​ខាង​ក្រៅ​អគារ​ Wilkie D. Ferguson Jr. នៃ​តុលាការសហព័ន្ធ​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង​ Miami ជា​ទី​ដែល​លោក Trump ត្រូវ​បង្ហាញ​ខ្លួន​ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣។

ជំនួយការ​ម្នាក់របស់​លោក Trump គឺលោក Walt Nauta ក៏​ត្រូវ​បានចោទប្រកាន់​ដែរ​ទាក់ទិន​នឹងការរារាំង​ការ​ប្រឹងប្រែងរបស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រមូល​យក​ឯកសារ​ទាំង​នោះ​មក​វិញ។

លោក Trump ​ជាអតីត​ប្រធានាធិបតីទី​មួយដែល​ប្រឈម​នឹងការចោទប្រកាន់​សហព័ន្ធ។ នេះ​ជា​លើក​ដំបូងក្នុងពេល​ពីរ​ខែ​ដែល​លោក​ត្រូវ​បានចោទប្រកាន់។

អតីតប្រធានាធិបតី​រូបនេះប្រឈម​នឹង​ការ​ចោទ​ប្រកាន់ព្រហ្មទណ្ឌ​មួយ​ដាច់​ដោយឡែក​នៅ​ក្រុង New York ​ទាក់ទិន​នឹងការ​បង់ប្រាក់បំបិទមាត់ឱ្យ​ដល់​តារាភាពយន្តអាសអាភាស​ម្នាក់នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៦។

នៅក្នុង​សវនាការនៅ​ថ្ងៃ​អង្គារ​នេះ ចៅក្រម​ម្នាក់នឹង​ប្រាប់លោក Trump អំពីសិទ្ធិរបស់​លោក​និងអានការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក។ គេ​រំពឹង​ថា​លោក​នឹង​ឆ្លើយ​ថា​លោក​គ្មាន​ទោសពៃរ៍​អ្វី​ទេ។

ជាធម្មតា ​ការ​នាំចុងចោទ​ទៅមុខ​តុលាការមាន​ធ្វើ​មួយថ្ងៃ​ក្រោយ​ការ​ចាប់ខ្លួន។​ តែ​ដោយសារករណីលោក Trump ជា​ក្តីក្តាំមិន​ធ្លាប់​មានពីមុន ​ការ​ចេញ​បង្ហាញ​ខ្លួន​លោក​ក្នុង​តុលាការ​ត្រូវ​បាន​ពន្យារ​ពេលរហូត​ដល់​ប្រាំ​ថ្ងៃ។

ករណីនេះ​ត្រូវ​បាន​ប្រគល់​ឱ្យចៅក្រម Aileen Cannon ដែល​លោក​ Trump បាន​តែងតាំងហើយ​ដែល​រង​ការ​រិះគន់​ដោយ​សារ​បាន​លម្អៀងទៅ​អតីត​ប្រធានាធិបតី​រូប​នេះនៅ​ក្នុង​ការសម្រេច​របស់​លោក​ស្រីអំពី​ក្តី​នេះ​កាលពី​ឆ្នាំទៅ៕

XS
SM
MD
LG