នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេថា អង្គការលីកាដូធ្លាប់បានលើកឡើងម្តងរួចហើយអំពីស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារនេះកាលពីឆ្នាំ ២០១០ ហើយខាងពន្ធនាគារក៏បានចូលរួមធ្វើកំណែទម្រង់ច្រើនដែរ ដើម្បីឆ្លើយតបនឹងស្ថានភាពដែលកាន់តែយ៉ាប់យ៉ឺនខ្លាំង។
ក្តី អ្នកជំនាញនយោបាយអន្តរជាតិបានវាយតម្លៃថា ពហុភាគីនិយមរបស់ចិនគឺមានលក្ខណៈប្រាកដនិយម និងផ្អែកលើផលប្រយោជន៍ ដែលពួកគេថា មិនដូចពហុភាគីនិយមដឹកនាំដោយលោកខាងលិច ដែលជាញឹកញាប់សង្កត់ធ្ងន់លើតម្លៃសកល ហើយប្រទេសចិនចូលចិត្តគំរូអធិបតេយ្យភាពជាអាទិភាព ដែលអនុញ្ញាតឲ្យមានការចូលរួមដោយជ្រើសរើសមិនឲ្យមានឧបសគ្គខាងក្រៅ។
បើតាមលោក ហ៊ុន ម៉ាណែត ការវាយគ្នារវាងភាគីថៃនិងកម្ពុជា មិនចំណេញអ្វីឡើយ ហើយនាំឲ្យប្រជាជាតិទាំងពីរមើលមុខគ្នាមិនចំ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា អង្គការសមាគមនៅកម្ពុជានឹងមានក្តីសង្ឃឹមថា ក្នុងរយៈពេល ៩០ ថ្ងៃនេះ ការប្រែប្រួលអាចនឹងកើតមានឡើងចំពោះប្រតិបត្តិការរបស់ទីភ្នាក់ងារ USAID ដែលជាម្ចាស់ជំនួយដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា។
បន្ទាប់ពីបើកសវនាការកាលពីរសៀលថ្ងៃចន្ទ ទី ១៧ ខែកុម្ភៈ សកម្មជនបរិស្ថានរបស់អង្គការមាតាធម្មជាតិរួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី ត្រូវបានតុលាការបង្គាប់ឲ្យដឹកបញ្ជូនត្រឡប់ទៅកាន់ពន្ធនាគារវិញ។
លោក ជុំ សំអឿន អាយុ ៧២ ឆ្នាំ ប្រាប់វីអូអេថា បើតាម ស.ជ.ណ នោះ ដីដែលប្រជាពលរដ្ឋធ្លាប់កាន់កាប់នឹងក្លាយជាដីសាធារណៈរបស់រដ្ឋ ដែលអាចត្រូវបានជួលដោយក្រុមហ៊ុន ឃុន សៀ។
ម្តាយរបស់កញ្ញា ភួន កែវរស្មី គឺអ្នកស្រី គង់ ម៉ានិត ស្នើឲ្យតុលាការសម្រេចឲ្យកូនស្រីនៅក្រៅឃុំ និងថា កូនរបស់អ្នកស្រីមិនបានធ្វើអ្វីខុសឡើយ។ អ្នកស្រីក៏ទទូចឲ្យតុលាការទម្លាក់បទចោទប្រកាន់មកលើកូនស្រីរបស់ខ្លួនផងដែរ។
ទោះជាយ៉ាងណាក្តី ការបាញ់សម្លាប់លោក លិម គិមយ៉ា នេះនឹងមិនបំបាក់ទឹកចិត្តអ្នកដែលពុះពារស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ នេះបើតាមការបញ្ជាក់របស់សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោកអ៊ូ ច័ន្ទរ័ត្ន។
លោក គម គឿ អាយុ ៣៩ ឆ្នាំ ពលរដ្ឋធ្វើស្រែក្នុងឃុំជើងគួន ខេត្តតាកែវ ប្រាប់វីអូអេនៅថ្ងៃសុក្រថា លោកសូមអំពាវនាវឲ្យថ្នាក់ដឹកនាំជួយផ្គត់ផ្គង់ទឹកដល់ប្រជាកសិករសម្រាប់ធ្វើស្រូវប្រាំង ខណៈលោកថា បច្ចុប្បន្ននេះនៅទីតាំងរបស់លោកកំពុងខ្វះខាតទឹក ស្របពេលដែលស្រូវកំពុងលូតលាស់។
កម្សោយនៃយន្តការអនុវត្ត និងកង្វះឆន្ទៈនយោបាយនៅតែបន្តជាឧបសគ្គយ៉ាងសំខាន់ ដូច្នេះទាមទារឲ្យមានកិច្ចប្រឹងប្រែងក្រាស់ក្រែលបន្ថែមដើម្បីពង្រឹងគណនេយ្យភាព នយោបាយ និងនីតិរដ្ឋ។ នេះបើតាមអង្គការតម្លាភាពអន្តរជាតិ។
សារព័ត៌មានដដែលបន្ថែមថា អភិបាលខេត្តស្រះកែវ លោកស្រី Parinya Phothisat ក៏បានស្នើឲ្យបំពាក់កាមេរ៉ាសុវត្ថិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការរត់ពន្ធឆ្លងដែន ខណៈប្រជាជនថៃប្រមាណជា៣ម៉ឺននាក់កំពុងធ្វើការក្នុងខេត្តចំនួន ៨ ក្នុងប្រទេសកម្ពុជា។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារនេះ គឺជាសម្ពាធដ៏ធំសម្រាប់លោក។
ព័ត៌មានផ្សេងទៀត
No media source currently available