បើតាមលោក ហ៊ុន ម៉ាណែត ការវាយគ្នារវាងភាគីថៃនិងកម្ពុជា មិនចំណេញអ្វីឡើយ ហើយនាំឲ្យប្រជាជាតិទាំងពីរមើលមុខគ្នាមិនចំ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា អង្គការសមាគមនៅកម្ពុជានឹងមានក្តីសង្ឃឹមថា ក្នុងរយៈពេល ៩០ ថ្ងៃនេះ ការប្រែប្រួលអាចនឹងកើតមានឡើងចំពោះប្រតិបត្តិការរបស់ទីភ្នាក់ងារ USAID ដែលជាម្ចាស់ជំនួយដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា។
បន្ទាប់ពីបើកសវនាការកាលពីរសៀលថ្ងៃចន្ទ ទី ១៧ ខែកុម្ភៈ សកម្មជនបរិស្ថានរបស់អង្គការមាតាធម្មជាតិរួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី ត្រូវបានតុលាការបង្គាប់ឲ្យដឹកបញ្ជូនត្រឡប់ទៅកាន់ពន្ធនាគារវិញ។
លោក ជុំ សំអឿន អាយុ ៧២ ឆ្នាំ ប្រាប់វីអូអេថា បើតាម ស.ជ.ណ នោះ ដីដែលប្រជាពលរដ្ឋធ្លាប់កាន់កាប់នឹងក្លាយជាដីសាធារណៈរបស់រដ្ឋ ដែលអាចត្រូវបានជួលដោយក្រុមហ៊ុន ឃុន សៀ។
ម្តាយរបស់កញ្ញា ភួន កែវរស្មី គឺអ្នកស្រី គង់ ម៉ានិត ស្នើឲ្យតុលាការសម្រេចឲ្យកូនស្រីនៅក្រៅឃុំ និងថា កូនរបស់អ្នកស្រីមិនបានធ្វើអ្វីខុសឡើយ។ អ្នកស្រីក៏ទទូចឲ្យតុលាការទម្លាក់បទចោទប្រកាន់មកលើកូនស្រីរបស់ខ្លួនផងដែរ។
ទោះជាយ៉ាងណាក្តី ការបាញ់សម្លាប់លោក លិម គិមយ៉ា នេះនឹងមិនបំបាក់ទឹកចិត្តអ្នកដែលពុះពារស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ នេះបើតាមការបញ្ជាក់របស់សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោកអ៊ូ ច័ន្ទរ័ត្ន។
លោក គម គឿ អាយុ ៣៩ ឆ្នាំ ពលរដ្ឋធ្វើស្រែក្នុងឃុំជើងគួន ខេត្តតាកែវ ប្រាប់វីអូអេនៅថ្ងៃសុក្រថា លោកសូមអំពាវនាវឲ្យថ្នាក់ដឹកនាំជួយផ្គត់ផ្គង់ទឹកដល់ប្រជាកសិករសម្រាប់ធ្វើស្រូវប្រាំង ខណៈលោកថា បច្ចុប្បន្ននេះនៅទីតាំងរបស់លោកកំពុងខ្វះខាតទឹក ស្របពេលដែលស្រូវកំពុងលូតលាស់។
កម្សោយនៃយន្តការអនុវត្ត និងកង្វះឆន្ទៈនយោបាយនៅតែបន្តជាឧបសគ្គយ៉ាងសំខាន់ ដូច្នេះទាមទារឲ្យមានកិច្ចប្រឹងប្រែងក្រាស់ក្រែលបន្ថែមដើម្បីពង្រឹងគណនេយ្យភាព នយោបាយ និងនីតិរដ្ឋ។ នេះបើតាមអង្គការតម្លាភាពអន្តរជាតិ។
សារព័ត៌មានដដែលបន្ថែមថា អភិបាលខេត្តស្រះកែវ លោកស្រី Parinya Phothisat ក៏បានស្នើឲ្យបំពាក់កាមេរ៉ាសុវត្ថិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការរត់ពន្ធឆ្លងដែន ខណៈប្រជាជនថៃប្រមាណជា៣ម៉ឺននាក់កំពុងធ្វើការក្នុងខេត្តចំនួន ៨ ក្នុងប្រទេសកម្ពុជា។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារនេះ គឺជាសម្ពាធដ៏ធំសម្រាប់លោក។
លោក ហ៊ុន សែន បន្តថា នាយករដ្ឋមន្ត្រីមិនអាចដើរហួសបន្ទាត់នយោបាយរបស់គណបក្សប្រជាជនកម្ពុជាបានទេ ហើយបើនាយករដ្ឋមន្ត្រីដឹកនាំប្រទេសផ្ទុយពីគោលនយោបាយរបស់គណបក្ស នោះនឹងត្រូវដកចេញពីតំណែង។
អង្គការតម្លាភាពអន្តរជាតិបន្ថែមថា ក្នុងតំបន់អាស៊ាន កម្ពុជានៅតែស្ថិតនៅជិតបាតតារាង ដោយនៅពីលើប្រទេសមីយ៉ានម៉ាមួយប៉ុណ្ណោះ ចំណែកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជាមានលេខរៀងទាបជាងគេបំផុតទី ៤ ដោយនាំមុខតែអាហ្វហ្គានីស្ថាន (ពិន្ទុ ១៧) មីយ៉ាន់ម៉ា (ពិន្ទុ ១៦) និងកូរ៉េខាងជើង (ពិន្ទុ ១៥)។
ព័ត៌មានផ្សេងទៀត
No media source currently available