ទារកដ្ឋាននេះមានទីតាំងស្ថិតក្នុងក្រុមហ៊ុនអ៊ីលីថិច Ealytex Garment នៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្រសួងពាណិជ្ជកម្មបានបដិសេធចោលទាំងស្រុងចំពោះព័ត៌មាន ដែលបានចុះផ្សាយដោយសារព័ត៌មានឈ្មោះ NK News ដែលជាគេហទំព័រព័ត៌មានរបស់អាមេរិក ដែលនិយាយអំពីកូរ៉េខាងជើង ហើយក្រសួងបញ្ជាក់ថា ពុំមានការចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនដែលមានឈ្មោះ Tongnam Trading Company ឬក្រុមហ៊ុន Tongnam Transport JV Co. Ltd នោះទេ។
ពួកគេក៏បានទទូចសុំឲ្យមានជំនួបរវាងពលរដ្ឋ មន្ត្រីរដ្ឋាភិបាល និងភាគីក្រុមហ៊ុន ឃុនសៀ អ៊ីមផត អ៊ិចផត ដើម្បីទទួលបានព័ត៌មានអំពីការធ្វើប្លង់កាន់កាប់ដីធ្លី និងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។
ខ្មែរអ៊ិស្លាមដែលពឹងផ្អែកលើការនេសាទជាមុខរបរអះអាងថា បើទោះពួកគេមានសេរីភាពខាងសាសនាក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគេកំពុងប្រឈមនឹងការរស់នៅលើទឹក មិនមានទីតាំងរស់នៅច្បាស់លាស់។
វត្ថុបុរាណដែលទទួលបានពីក្រៅប្រទេសត្រូវបានចាត់ទុកថាជាដួងព្រលឹងរបស់ដូនតាខ្មែរ ដែលត្រូវបានលួចយកចេញពីកម្ពុជាក្នុងសម័យសង្រ្គាម និងក្នុងពេលកម្ពុជាមានចលាចលក្នុងប្រទេស។
កាលពីថ្ងៃចន្ទ មន្រ្តីទូតបារាំងបានជួបជាមួយអាជ្ញាធរខ្មែរ ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការស្វែងរកអ្នកនៅពីក្រោយនៃ ការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តខ្មែរ ដែលមានសញ្ជាតិបារាំង។ កញ្ញា មាស ដា រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖
នៅក្នុងបទសម្ភាសន៍ជាមួយ លោក លាស់ លីបលីប និងលោក ហាន ណូយ ដែលរាយការណ៍ឲ្យវីអូអេ អ្នកស្រីបានប្តេជ្ញាចិត្តតស៊ូ ដើម្បីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក ម៉ៅ សុផាន់ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃជំនួបសន្ទនានៅក្នុងវិស័យការពារជាតិ«ដើម្បីកសាងទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក»។
ស្ថានទូតបញ្ជាក់ថា៖ «ប្រទេសបារំាងកំពុងតាមដានដោយយកចិត្តទុកដាក់អំពីការស៊ើបអង្កេតដែលធ្វើឡើងដោយប្រទេសថៃ ដើម្បីស្វែងរកការណ៍ពិតចំពោះករណីនេះ»។
កាលពីថ្ងៃសៅរ៍ ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ អាជ្ញាធរកម្ពុជាបានសហការជាមួយអាជ្ញាធរថៃក្នុងការបង្រ្កាបទីតាំងអគារមួយកន្លែងក្នុងទីក្រុងប៉ោយប៉ែត ដោយរកឃើញជនបរទេស ២៣០ នាក់ ដែលត្រូវបានរាយការណ៍ថាជាជនរងគ្រោះនៃអំពើឆបោក។
បើតាមសេចក្តីប្រកាសរបស់កងទ័ពជើងគោកកម្ពុជា ដំណើរទស្សនកិច្ចនេះកើតមានឡើង ស្របពេលខួបលើកទី ៧៥ នៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក ហើយនេះជាលើកទី ២ នៃដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់នៃកងទ័ពជើងគោកអាមេរិកមកកម្ពុជា។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាជនដើម្បីអភិវឌ្ឍន៍និងសន្តិភាព សម្តែងការងឿងឆ្ងល់ចំពោះប៉ូលិសចរាចរណ៍ដែលជាញឹកញាប់បានបង្ករឿងឈ្លោះជាមួយប្រជាពលរដ្ឋ ព្រោះពួកគេគួរជាអ្នកអនុវត្តច្បាប់ ហើយចេះសម្របសម្រួលជាមួយពលរដ្ឋដោយពាក្យសម្តីបែបជាអ្នកមានវិជ្ជាជវៈ និងជាអ្នកដែលទទួលបានការបណ្តុះបណ្តាលជាមន្ត្រីអនុវត្តច្បាប់។
ព័ត៌មានផ្សេងទៀត
No media source currently available