សមាជិកគណបក្សភ្លើងទៀននិងគណបក្សឆន្ទៈខ្មែរ ចំនួន ៥ នាក់ត្រូវបានអាជ្ញាធរខេត្តឃាត់ខ្លួនជាបន្តបន្ទាប់។ គណបក្សភ្លើងទៀនបានអំពាវនាវឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនរបស់ខ្លួន។
សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី ដែលជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ពីបទ«ពុករលួយ ស៊ីសំណូក និងបទប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិនិងបំណុល»។
អាជ្ញាធរកម្ពុជាឱ្យដឹងថា ខ្លួនបានរកឃើញសាកសពរបស់អ្នកបើកឧទ្ធម្ភាគចក្រដែលធ្លាក់រយៈពេល។ ជាង២សប្តាហ៍មកហើយ។ សាកសពរបស់អ្នកបើកឧទ្ធម្ភាគចក្រទីពីរត្រូវបានរកឃើញនាព្រឹកថ្ងៃអង្គារនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិដែលបានបង្ហោះលើទំព័រFacebook ថាការហោះស្វែងរកបានប្រទះឃើញបំណែកខ្ទេចខ្ទីនៃឧទ្ធម្ភាគចក្រម៉ាក Z-9 ផលិតនៅប្រទេសចិនក្នុងតំបន់ជួរភ្នំក្រវ៉ាញដែលមានព្រៃស្តុក ស្ថិតក្នុងខេត្តពោធិ៍សាត់ ប៉ែកនិរតី។
ពួកគេទទូចឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើយ៉ាងណាជួយជ្រោមជ្រែងល្ខោនបុរាណខ្មែរឱ្យមានភាពប្រសើរឡើង។
សហមេធាវីដើមបណ្តឹងក៏បានស្នើឱ្យតុលាការរឹបអូស គណនី Iman-KH ហាមឃាត់ជនជាប់ចោទមិនឱ្យចាកចេញពីកម្ពុជា និងសងជំងឺចិត្តចំនួន ២០០០ លានរៀល ដែលស្មើនឹងជិត ៥០ ម៉ឺនដុល្លារអាមេរិក។
តុលាការខេត្តព្រៃវែងបានចេញដីកាបង្គាប់ឱ្យឃុំខ្លួននាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ឈ្មោះ យ៉ែម រ៉ាន់យ៉ា អាយុ៤២ឆ្នាំ ពីបទជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងគូកនពីរនាក់ផ្សេងទៀត។
នៅខែសីហាខាងមុខនេះ កម្ពុជានឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ។ ព្រែកជីកនេះមានតម្លៃសាងសង់ចំនួន ១,៧ ពាន់លានដុល្លារ ហើយនឹងតភ្ជាប់ពីទន្លេមេគង្គទៅកាន់កំពង់ផែកម្ពុជានៅឈូងសមុទ្រថៃ។ ព្រែកជីកនេះនឹងផ្ដល់នូវជម្រើសថ្មីមួយដើម្បីបញ្ចៀសការដឹកទំនិញឆ្លងកាត់តាមប្រទេសវៀតណាម។
មន្រ្តីកម្ពុជាលើកឡើងថា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតនឹងជំរុញការអភិវឌ្ឍដល់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ធំរបស់កម្ពុជា និងទៅច្រកព្រំដែនកម្ពុជា-ថៃ។
លោក ធែល ធីលែន សកម្មជនសង្គមម្នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃពុធ ក្រោយលោកថ្លែងអំពីការអភិវឌ្ឍតំបន់ត្រីកោណ។ លោកជាមនុស្សទី៥ដែលត្រូវឃាត់ខ្លួន ខណៈតុលាការបានសម្រេចឃុំខ្លួនសកម្មជន៤នាក់ ពាក់ព័ន្ធនឹង«តំបន់ត្រីកោណអភិវឌ្ឍន៍»នេះ។
អ្នកតាមដានលើកឡើងថា ការអត់ឱនហើយជជែកគ្នាទៅវិញទៅមកគឺជាអ្វីដែលអ្នកនយោបាយគួរប្រកាន់ខ្ជាប់។
កាលពីសប្តាហ៍មុន គណបក្សកែទម្រង់កម្ពុជាបានឱ្យដឹងថា មន្រ្តីគណបក្សម្នាក់ប្រចាំខេត្តសៀមរាបត្រូវបានចាប់ខ្លួន។ ប៉ុន្តែគណបក្សមិនមានព័ត៌មានថាតើមន្រ្តីដែលមានសញ្ជាតិអាមេរិកាំងរូបនោះត្រូវបានចាប់ខ្លួនដោយសារបញ្ហាអ្វីឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available