ក្រុមយុវជន និងអ្នកការពារសិទ្ធិមនុស្សថាការបញ្ឈប់នេះប៉ះពាល់ដល់លំហសេរីភាពនៃការជួបជុំ និងបញ្ចេញមតិ។
ការជំរុញបែបនេះកើតឡើង ខណៈកម្ពុជានឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន ក្នុងរយៈពេល២សប្តាហ៍ទៀត។
ធនាគារជាតិនៃកម្ពុជាក៏បានតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ក្នុងខេត្តសៀមរាបដាក់ក្រដាសប្រាក់ប្រភេទ ២០ ដុល្លារអាមេរិក និង ៥០ ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០០ ដុល្លារអាមេរិកក្នុងម៉ាស៊ីនដកប្រាក់(ATMs)។
មន្រ្តីនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ចាម បានឱ្យដឹងថា អាជ្ញាធរបានរុះរើស្លាកទាមទារឱ្យដោះលែងប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ នៅទីស្នាក់ការរបស់ខ្លួនកាលពីថ្ងៃពុធ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយថា កម្ពុជាបានផ្តល់ការលើកចិត្តជាច្រើនដើម្បីជំរុញការវិនិយោគ ដូចជាការបើកផ្លូវឱ្យជនបរទេសជាម្ចាស់ក្រុមហ៊ុនទាំងមូល ការកាត់បន្ថយអត្រាពន្ធលើសាជីវកម្ម និងការមិនយកពន្ធនាំចូលនៃទំនិញមូលធន ឬសម្ភារៈដើម្បីផលិតទំនិញផ្សេងទៀតជាដើម។
អាជ្ញាធរខេត្តមួយចំនួនបានចាប់ផ្តើមរុះរើផ្លាកសញ្ញាផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងតំបន់មួយចំនួន ក្រោយមានបញ្ជាពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ អាជ្ញាធរបញ្ជាក់ថា នេះជាការរុះរើក្នុងតំបន់មួយចំនួនប៉ុណ្ណោះ មិនមែនទូទាំងខេត្តឡើយ។
នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈថា លោកនឹងចុះតាមមូលដ្ឋានដោយផ្ទាល់ និងមិនជូនដំណឹងទៅអាជ្ញាធរជាមុនឡើយ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង និងដឹងការពិត។
មន្រ្តីកម្ពុជាឱ្យដឹងថាអាជ្ញាធរបានបណ្តេញជនជាតិចិនម្នាក់ចេញពីកម្ពុជា ដែលពាក់ព័ន្ធនឹងរឿងលាងលុយកខ្វក់។ ជនជាតិចិនដែលត្រូវបានរាយការណ៍ថាមានសញ្ជាតិខ្មែរនោះត្រូវបានកាត់ទោសដោយតុលាការសិង្ហបុរី ហើយត្រូវបានបញ្ជូនមកកម្ពុជាកាលពីខែមិថុនា។
ខេមបូចាបានកត់ត្រាករណីនៃការយាយីចំនួន ៧ ប្រឆាំងអ្នកសារព័ត៌មានចំនួន ១១ នាក់ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៤ នេះ ខណៈកាលពីត្រីមាសទី ១ មានករណីយាយីចំនួន ១០ ករណី ត្រូវបានកត់ត្រាទុក ហើយពាក់ព័ន្ធនឹងអ្នកកាសែតចំនួន ១៨ នាក់។
មន្រ្តីសង្គមស៊ីវិល និងព្រះសង្ឃមួយចំនួនបានបញ្ចេញការមិនពេញចិត្តចំពោះការបណ្តេញព្រះសង្ឃមួយអង្គចេញពីវត្តដំរីស ក្នុងខេត្តបាត់ដំបង បន្ទាប់ពីព្រះសង្ឃអង្គនោះបានចូលរួមពិធីរំឭកខួបនៃការបាញ់សម្លាប់ លោក កែម ឡី។
ក្រោយតុលាការចេញដីការកោះហៅពលរដ្ឋបឹងតាមោក ៩ នាក់ឱ្យចូលខ្លួនបំភ្លឺជុំវិញបទចោទប្រកាន់«ហិង្សាដោយចេតនានិងបទប្រឆាំងនឹងអ្នករាជការសាធារណៈ» ពលរដ្ឋបានស្នើឱ្យតុលាការទម្លាក់បទចោទទាំងនេះ ដោយអះអាងថា ពួកគេមិនបានប្រព្រឹត្តខុស ដូចការចោទប្រកាន់ឡើយ។
ពលរដ្ឋខ្មែរកម្ពុជាក្រោមបានប្រតិកម្មនឹងការលើកឡើងថាខ្មែរកម្ពុជាក្រោមទាំងអស់ជាជនជាតិវៀតណាម បន្ទាប់ពីបារាំងប្រគល់ទឹកដីកូសាំងស៊ីនឱ្យវៀតណាម ទោះជាយ៉ាងណា លោក សុខ ឥសាន បញ្ជាក់ថា ការលើកឡើងរបស់លោកមិនមានចេតនាបង្កឱ្យមានការរើសអើង មើលងាយលើជនជាតិខ្មែរក្រោមឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available