ការស្នើសុំរបស់សមាគមខ្មែរកម្ពុជាក្រោម ធ្វើឡើងមុនពេលប្រធានាធិបតីវៀតណាមលោក តូ ឡឹម (To Lam) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី ១២ និង ១៣ ខែកក្កដា ដែលគ្រោងចូលគាល់ព្រះមហាក្សត្រកម្ពុជា និងមានជំនួបជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា អ្នកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
គម្រោងកម្មវិធីថ្នាក់តំបន់ អំពីទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី គឺជាកម្មវិធីថ្នាក់តំបន់ដែលគាំទ្រដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលស៊ុយអែតដែលនឹងដំណើរការពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ នៅទូទាំងប្រទេសកម្ពុជា ម៉ាឡេស៊ី នេប៉ាល់ ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញរាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៤ បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងចាប់ពីថ្ងៃទី ១២ ដល់ទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ដែលនេះគឺជាដំណើរទស្សនកិច្ចលើកទី ១ របស់លោកប្រធានាធិបតី តូ ឡឹមរូបនេះ បន្ទាប់ពីឡើងកាន់តំណែងកាលពីខែឧសភា ឆ្នាំ ២០២៤។
បើតាមលោក យិន ម៉េងលី ការចងបដាដែលមានសរសេរពាក្យថា «ដោះលែង លោក កើត សារ៉ាយ» គឺជាសេរីភាពក្នុងការបញ្ចេញមតិ ដែលស្របតាមរដ្ឋធម្មនុញ្ញ និងស្របតាមកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាដើម។
លោក រ៉ុង ឈុន ជឿថា អ្នកដឹកនាំជំនាន់ថ្មីរបស់គណបក្សកាន់អំណាច មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរកមុខឃាតករ ឬអ្នករៀបចំផែនការសម្លាប់លោក កែម ឡី បើសិនពួកគេផ្តោតលើការកសាងយុត្តិធម៌សង្គម ជាជាងការការពារផលប្រយោជន៍នយោបាយ។
អង្គការអន្តរជាតិចំនួន ៣ នោះរួមមាន Rainforest Rescue, Stiftung Asienhaus និង FIAN ក្នុងគោលបំណងប្រមូលអ្នកគាំទ្រចំនួន ១៥ ម៉ឺននាក់ ដើម្បីស្នើដល់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែងសកម្មជនបរិស្ថានទាំងនោះដោយឥតលក្ខខណ្ឌ ព្រមទាំងបញ្ឈប់រាល់ទម្រង់នៃការយាយី និងបៀតបៀនគ្រប់ប្រភេទមកលើសកម្មជនបរិស្ថាន។
កូដកម្មរបស់កូដករណាហ្កាវើលដ៍កាលពីថ្ងៃទី ៧ ខែកក្កដានេះ ធ្វើឡើងបន្ទាប់ពីក្រុមយុវជនចលនាមាតាធម្មជាតិ ១០ នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗពី ៦ ទៅ ៨ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤។
ក្រសួងសុខាភិបាលបានបង្ហាញអំពីរោគសញ្ញានៃការពុលត្រីក្រពតមានដូចជា ក្នុងរយៈពេលពី ២០ នាទី ទៅ ២ ម៉ោង មានរមាស់ចាក់ៗនៅបបូរមាត់ ឈឺក្បាល វិលមុខ រមាស់ចាក់ៗក្នុងអវៈយវៈ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្ដាលឱ្យស្លាប់។
ប្រជាពលរដ្ឋមួយចំនួនដែលកំពុងប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ឬហៅថាសូឡា បង្ហាញការព្រួយបារម្ភថា ពួកគេអាចនឹងសម្រេចចិត្តឈប់ប្រើបន្ទះសូឡា ប្រសិនបើត្រូវចំណាយថវិកាបន្ថែមលើការប្រើប្រាស់។
អ្នកជំនាញកិច្ចការតំបន់មើលឃើញថា ទំនាក់ទំនងល្អរវាងកម្ពុជា-ជប៉ុន នឹងបន្ថយឥទ្ធិពលរបស់ចិននៅកម្ពុជា ហើយអាចនាំឱ្យ «មានតុល្យភាព» នៃទំនាក់ទំនងការបរទេស។
លោក Wang Wenbin វ័យ ៥៣ ឆ្នាំ ជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា កាលពីខែមិថុនា ឆ្នាំ ២០២៤។ លោកមានបទពិសោធន៍ការទូតជាង ៣០ ឆ្នាំ និងធ្លាប់ជាឯកអគ្គរដ្ឋទូតនៅប្រទេស Tunisia។ នេះបើតាមសារព័ត៌មានចិន China Daily។
ព័ត៌មានផ្សេងទៀត
No media source currently available