អ្នកពាក់ព័ន្ធបានបង្ហាញការព្រួយបារម្ភមួយចំនួនលើសេចក្តីព្រាង«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលក្រសួងព័ត៌មានកំពុងរៀបចំ។
តំបន់នៃខេត្តមួយចំនួនត្រូវបានជន់លិច ដោយសារជំនន់ទឹកភ្លៀង នារដូវវស្សានេះ។ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ខណៈបន្តតាមដានកម្រិតទឹក។
ក្រុមគ្រួសាររបស់សកម្មជនរូបនោះបានស្នើឱ្យតុលាការសម្រាលទោសលើលោក ក្រោមហេតុផលថា លោកមិនមានចេតនាអាក្រក់ក្នុងការស្លៀកពាក់សម្លៀកបំពាក់ជាយោធា ហើយមិនបានធ្វើសកម្មភាពខុសច្បាប់ឡើយ។
ថ្ងៃសម្ពោធជាផ្លូវការនៃគម្រោងព្រែកជីកហ្វូណននឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។ ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅជាប់ព្រែកតាកែវដែលជាទីចាប់ផ្តើមសាងសង់ព្រែកជីកនេះ បានសម្តែងការព្រួយបារម្ភខ្លាចប៉ះពាល់ផ្ទះសម្បែងរបស់ពួកគេ
ក្រុមអ្នកនេសាទនិងពលរដ្ឋដែលរស់នៅតំបន់នោះភាគច្រើន លើកឡើងថា កំពង់ផែនេះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពអ្នកនេសាទយ៉ាងខ្លាំង បើទោះបីជាមានពលរដ្ឋខ្លះអាចធ្វើការងារនៅកំពង់ផែនេះក្តី ដោយទទួលបានប្រាក់ចំណូលទាបក៏ដោយ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំដល់ស្នងការដ្ឋានរាជធានីខេត្តទាំងអស់ឱ្យ«រៀបចំផែនការ» ដើម្បីបោសសម្អាតគ្រឿងញៀនតាមក្លឹបកម្សាន្ត KTV ទីតាំងកម្សាន្តនានា ដែលលោកថា មានការប្រើប្រាស់សារធាតុញៀនប្រភេទម្សៅដែលអាចប៉ះពាល់ខួរក្បាលយុវជន។
លោកបញ្ជាក់ថា អ្វីដែលលោកថ្លែងកន្លងមកមិនមានចេតនាញុះញង់ឡើយ ហើយវាជាការបញ្ចេញមតិរបស់លោក។
តុលាការសម្រេចរឹបអូសជាបណ្តោះអាសន្ននូវអចលនវត្ថុរបស់លោក ទាវ វណ្ណុល ៣ កន្លែង គឺដីដែលមានទំហំជាង២ពាន់ម៉ែត្រការ៉េស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដីដែលមានទំហំប្រមាណ ៦០០ ម៉ែត្រការ៉េនៅភូមិអូរប៉ិ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម និងដីទំហំជាងមួយហិកតានៅខេត្តកំពង់ចាមដូចគ្នា។
សមាជិកគណបក្សភ្លើងទៀននិងគណបក្សឆន្ទៈខ្មែរ ចំនួន ៥ នាក់ត្រូវបានអាជ្ញាធរខេត្តឃាត់ខ្លួនជាបន្តបន្ទាប់។ គណបក្សភ្លើងទៀនបានអំពាវនាវឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនរបស់ខ្លួន។
សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី ដែលជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ពីបទ«ពុករលួយ ស៊ីសំណូក និងបទប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិនិងបំណុល»។
អាជ្ញាធរកម្ពុជាឱ្យដឹងថា ខ្លួនបានរកឃើញសាកសពរបស់អ្នកបើកឧទ្ធម្ភាគចក្រដែលធ្លាក់រយៈពេល។ ជាង២សប្តាហ៍មកហើយ។ សាកសពរបស់អ្នកបើកឧទ្ធម្ភាគចក្រទីពីរត្រូវបានរកឃើញនាព្រឹកថ្ងៃអង្គារនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិដែលបានបង្ហោះលើទំព័រFacebook ថាការហោះស្វែងរកបានប្រទះឃើញបំណែកខ្ទេចខ្ទីនៃឧទ្ធម្ភាគចក្រម៉ាក Z-9 ផលិតនៅប្រទេសចិនក្នុងតំបន់ជួរភ្នំក្រវ៉ាញដែលមានព្រៃស្តុក ស្ថិតក្នុងខេត្តពោធិ៍សាត់ ប៉ែកនិរតី។
ព័ត៌មានផ្សេងទៀត
No media source currently available