កាលពីសប្តាហ៍មុន គណបក្សកែទម្រង់កម្ពុជាបានឱ្យដឹងថា មន្រ្តីគណបក្សម្នាក់ប្រចាំខេត្តសៀមរាបត្រូវបានចាប់ខ្លួន។ ប៉ុន្តែគណបក្សមិនមានព័ត៌មានថាតើមន្រ្តីដែលមានសញ្ជាតិអាមេរិកាំងរូបនោះត្រូវបានចាប់ខ្លួនដោយសារបញ្ហាអ្វីឡើយ។
អាជ្ញាធរកម្ពុជាកាលពីថ្ងៃអង្គារបានចាប់ខ្លួនសកម្មជនសង្គមចំនួន ៤ នាក់ ពាក់ព័ន្ធនឹងការថ្លែងអំពីគុណសម្បត្តិ និងគុណវិបត្តិនៃ«តំបន់ត្រីកោណអភិវឌ្ឍន៍»។ ជាមួយគ្នានេះ អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានស្នើឱ្យតុលាការដាក់ទោសជាអតិបរមាដល់អ្នកដែលត្រូវបានចាប់ខ្លួននោះ។
អ្នកវិភាគមើលឃើញថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៧នេះនឹងបន្តពិភាក្សានូវបញ្ហាក្នុងតំបន់នានា ដូចជាការប្រែប្រួលភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច បញ្ហាមីយ៉ាន់ម៉ា និងបញ្ហាតំបន់ទន្លេមេគង្គជាដើម។
ពួកគេបារម្ភថា កម្ពុជានឹងក្លាយទៅជា«អាយ៉ង»របស់វៀតណាមនៅពេលអនាគត។
លោក ហ៊ុន ម៉ាណែត និយាយថា៖ «ទោះបីប្រឈមនឹងការលំបាកឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប»។
លោក អ៊ុក វណ្ណដេ បានបង្កើតសាលាច្នៃពីដើមដូង និងសាលាច្នៃពីសំរាមដើម្បីផ្តល់ការអប់រំថ្នាក់បឋមសិក្សាទៅកាន់ក្មេងក្រីក្រជិត ២០០នាក់។ បច្ចុប្បន្ន លោកក៏កំពុងធ្វើគម្រោង «បណ្ណាល័យចល័ត» ដើម្បីលើកកម្ពស់ទម្លាប់អាននិងការចែករំលែកចំណោះដឹងនៅគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។
ក្រុមយុវជន និងអ្នកការពារសិទ្ធិមនុស្សថាការបញ្ឈប់នេះប៉ះពាល់ដល់លំហសេរីភាពនៃការជួបជុំ និងបញ្ចេញមតិ។
ការជំរុញបែបនេះកើតឡើង ខណៈកម្ពុជានឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន ក្នុងរយៈពេល២សប្តាហ៍ទៀត។
ធនាគារជាតិនៃកម្ពុជាក៏បានតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ក្នុងខេត្តសៀមរាបដាក់ក្រដាសប្រាក់ប្រភេទ ២០ ដុល្លារអាមេរិក និង ៥០ ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០០ ដុល្លារអាមេរិកក្នុងម៉ាស៊ីនដកប្រាក់(ATMs)។
មន្រ្តីនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ចាម បានឱ្យដឹងថា អាជ្ញាធរបានរុះរើស្លាកទាមទារឱ្យដោះលែងប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ នៅទីស្នាក់ការរបស់ខ្លួនកាលពីថ្ងៃពុធ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយថា កម្ពុជាបានផ្តល់ការលើកចិត្តជាច្រើនដើម្បីជំរុញការវិនិយោគ ដូចជាការបើកផ្លូវឱ្យជនបរទេសជាម្ចាស់ក្រុមហ៊ុនទាំងមូល ការកាត់បន្ថយអត្រាពន្ធលើសាជីវកម្ម និងការមិនយកពន្ធនាំចូលនៃទំនិញមូលធន ឬសម្ភារៈដើម្បីផលិតទំនិញផ្សេងទៀតជាដើម។
អាជ្ញាធរខេត្តមួយចំនួនបានចាប់ផ្តើមរុះរើផ្លាកសញ្ញាផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងតំបន់មួយចំនួន ក្រោយមានបញ្ជាពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ អាជ្ញាធរបញ្ជាក់ថា នេះជាការរុះរើក្នុងតំបន់មួយចំនួនប៉ុណ្ណោះ មិនមែនទូទាំងខេត្តឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available