លោក Xi ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានរដ្ឋចិនថា បើទោះមានការផ្លាស់ប្តូរស្ថានភាពតំបន់និងអន្តរជាតិ ចិនជានិច្ចកាលនៅតែជា «មិត្តដ៏ទុកចិត្តបំផុតរបស់កម្ពុជា» និង «អ្នកគាំទ្រដែលមិនផ្លាស់ប្តូរ»។
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការវាយដំលើលោក នី ណាក់ ជាហិង្សាមានស្ថានទម្ងន់ទោស ក្នុងចេតនាចង់យកទ្រព្យសម្បត្តិ ព្រោះជនបង្កមានគ្នាច្រើនឬជាក្រុម និងមានឧបករណ៍គ្រោះថ្នាក់ក្នុងការប្រព្រឹត្តបទល្មើស។
ក្រសួងការបរទេសកម្ពុជាចាត់ទុកការលើកឡើងរបស់អង្គការ Human Rights Watch នៅក្នុងរបាយការណ៍របស់ខ្លួនកាលពីកន្លងទៅថា «គ្មានលក្ខណៈថ្លឹងថ្លែង សត្យានុម័ត ឬសមាមាត្រ» នោះទេ ហើយថាអង្គការនេះបំភ្លេចចោលដោយចេតនាចំពោះសមិទ្ធផលជាច្រើនរបស់កម្ពុជា។
កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរមានសមត្ថកិច្ចដែលស្ថិតក្នុងខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត បានកំពុងចាត់វិធានការបង្ក្រាបទៅលើក្រុមក្មេងទំនើងដែលបង្កសកម្មភាពក្នុងប្រទេស។
គិតត្រឹមខែចុងខែសីហា កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាម ចំនួនជាង ១ ម៉ឺន ៧ ពាន់នាក់ ក្នុងនោះមានស្លាប់ ៣២ នាក់ ដែលចំនួននេះកើនឡើង ២ ដង បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
សកម្មជននយោបាយគណបក្សប្រឆាំងមួយចំនួន ព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសាររបស់ពួកគេ ខណៈបច្ចុប្បន្នមានក្រុមតាមឃ្លាំមើលសកម្មភាព និងថតរូបពួកគេ។
ខណៈមានការរិះគន់ជាបន្តបន្ទាប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃពុធ បានបញ្ជាឱ្យផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលលែងតម្រូវឱ្យអាជីវកម្មខ្នាតតូចមួយចំនួនចុះបញ្ជីតាមច្រកចេញចូលតែមួយ តាមការកំណត់របស់រដ្ឋាភិបាល កាលពីកន្លងទៅ។
គណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ដ៏ធំមួយ នៅថ្ងៃព្រហស្បត៍នេះ បានច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតដែលយកឈ្មោះឥស្សរជននយោបាយជាន់ខ្ពស់មួយចំនួន មកប្រើប្រាស់ក្នុងគោលដៅបង្កការមិនទុកចិត្តគ្នា និងភាពស្អប់ខ្ពើមគ្នានៅក្នុងសង្គម។
សារព័ត៌មានរបស់ជប៉ុនមួយចំនួនរួមមាន Japan Today និង The Japan Times បានរាយការណ៍ថាការឃាត់ខ្លួនជនជាតិជប៉ុនចុងក្រោយនេះ ត្រូវបានធ្វើឡើងដោយសង្ស័យថា ពួកគេបានប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ។
កាលពីថ្ងៃទី២៨ ខែសីហា រដ្ឋាភិបាលក្រុងប៉េកាំងបានបោះពុម្ពផ្សាយកំណែថ្មីនៃផែនទីជាតិរបស់ខ្លួន ដែលបញ្ជាក់ពីកម្មសិទ្ធិលើផ្ទៃទឹកស្ទើរតែទាំងស្រុងនៅសមុទ្រចិនខាងត្បូង ដែលការណ៍នេះ ទាក់ទាញការតវ៉ាយ៉ាងខ្លាំងពីប្រទេសជិតខាង នេះបើយោងតាមទីភ្នាក់ព័ត៌មាន The Associated Press ។
លោក នី ណាក់ តែងតែរិះគន់អំពីភាពអវិជ្ជមានសង្គម និងជាសកម្មជនមួយរូប ដែលធ្លាប់ជាប់ពន្ធនាគារ។
ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអាមេរិក និងកម្ពុជា វត្ថុបុរាណខ្មែរចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក ដែលបានគ្រប់គ្រងវត្ថុបុរាណនេះរាប់ឆ្នាំមកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌កម្ពុជា ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
ព័ត៌មានផ្សេងទៀត
No media source currently available