គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅសប្តាហ៍នេះ បានសម្រេចដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ ឬអេប (App) ដើម្បីទទួល និងសម្រួលការដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅទូទាំងប្រទេស។
ក្រោយពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ តបតាមការស្នើសុំរបស់លោក ហ៊ុន ម៉ាណែត អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គមបានរិះគន់ទៅលើការបន្តវត្តមាននៃឧត្តមក្រុមប្រឹក្សាមួយនេះ ដោយថា ការងាររបស់ពួកគេមិនមានប្រសិទ្ធភាពនោះឡើយ។
ស្របពេលដែលតម្លៃនៃការលក់ចេញជ្រូកចុះថោក កសិករចិញ្ចឹមជ្រូកមួយចំនួនត្អូញត្អែរថា ការធ្លាក់ចុះតម្លៃនេះកាន់តែធ្វើឱ្យប៉ះពាល់បន្ថែមទៀតដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងថា ការចំណាយទៅលើការចិញ្ចឹមច្រើនជាងចំណូល ខណៈតម្លៃចំណី ព្រមទាំងប្រេងសាំង និងទំនិញផ្សេងទៀតក៏កំពុងឡើងថ្លៃ។
ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គមអនឡាញ Facebook បានច្រានចោលអនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ខ្លួនដែលស្នើឱ្យខ្លួនផ្អាកទំព័រ Facebook របស់លោកអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទិននឹងការចោទប្រកាន់ដែលថា លោកបានប្រើទំព័រ Facebook របស់ខ្លួនដើម្បីគំរាមកំហែងគូប្រជែង។
ខណៈរដ្ឋាភិបាលជំរុញឱ្យដំឡើងប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់កម្មករនិយោជិតឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមអ្នកការពារសិទ្ធិកម្មករស្នើឱ្យដំឡើងប្រាក់ខែគោលចាប់ពី២២០ដុល្លារឡើងទៅក្នុងមួយខែ នៅឆ្នាំ២០២៤ខាងមុខ ដើម្បីបំពេញតម្រូវការរបស់កម្មករក្នុងជីវភាពរស់នៅ ស្របពេលតម្លៃទំនិញលើទីផ្សារបន្តឡើងថ្លៃ។
កម្ពុជានិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៣។ កិច្ចសហការ២០ឆ្នាំមកនេះបានជួយសម្រួលដល់ការបញ្ជូនវត្ថុបុរាណដ៏មានតម្លៃចំនួនជាង១០០ដុំ ត្រឡប់មកកម្ពុជាវិញ។
តំណាងទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានជំរុញឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលថ្មីកម្ពុជាបើកលំហសេរីភាព គោរពសិទ្ធិមនុស្ស និងធ្វើឱ្យមានវឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យ។
អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជាបានចេញផ្សាយរបាយការណ៍មួយស្តីពីហានិភ័យបំណុល ដោយរកឃើញថា អ្នកខ្ចីប្រាក់ភាគច្រើនគឺជាប់ជំពាក់បំណុលច្រើនលើសលប់។ នេះជាការស្ទង់មតិមួយដែលធ្វើឡើងតាមផ្ទះជាង៧០០ខ្នងនៅក្នុងខេត្តកំពង់ស្ពឺ កាលពីដើមឆ្នាំ២០២២។
អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយយល់ថា ការតែងតាំងអ្នកសារព័ត៌មានឱ្យធ្វើជាទីប្រឹក្សានៅតាមស្ថាប័នរដ្ឋនេះជះផលអវិជ្ជមានច្រើន ដោយសារអ្នកសារព័ត៌មានត្រូវបំពេញការងារបម្រើសាធារណជន។
អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានថ្លែងថា ពួកគេនឹងប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលនឹងទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ នាខែកញ្ញាខាងមុខនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបន្ថែមថា ការតែងតាំងនេះជាការ«ផ្គូផ្គង»របស់លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីថ្មី ជាការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភាដែលកើតចេញពីការបោះឆ្នោត និងជាការគោរពតាមព្រះរាជក្រឹត្យតែងតាំងរបស់ព្រះមហាក្សត្រ។
ព័ត៌មានផ្សេងទៀត
No media source currently available