ការសិក្សាថ្មីមួយដែលធ្វើឡើងក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាង៣ម៉ឺននាក់បង្ហាញថា អ្នករស់រានម្នាក់ក្នុងចំណោម៤នាក់នៅបន្តរងផលប៉ះពាល់ផ្នែកសុខភាពផ្លូវចិត្ត ដោយសារបទពិសោធន៍ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រជាពលរដ្ឋប្រមាណ១លាន៧សែនបានស្លាប់ក្នុងរបបនោះ។
អ្នកតាមដានចង់ឃើញថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដោះស្រាយបញ្ហាដែលនៅសេសសល់ ដូចជាបញ្ហាព្រំដែន ឧក្រិដ្ឋកម្មឆ្លងដែន និងការគោរពបទដ្ឋានអន្តរជាតិទាក់ទងសិទ្ធិជ្រកកោននយោបាយ ដែលសកម្មជនសង្គមនិងនយោបាយកម្ពុជារងការយាយី និងត្រូវចាប់បញ្ជូនមកកម្ពុជាវិញ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា នេះជាច្រកមួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក។ លោកបន្ថែមថាដើម្បីធ្វើឱ្យចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរអាចល្អទៅបាន វាទាមទារការផ្តល់ភាពកក់ក្តៅ និងយល់ពីគ្នាទៅវិញទៅមក។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ប្រាប់វីអូអេថាស្ថាប័នរដ្ឋសភា គឺជាអ្នកជ្រើសរើសថ្នាក់ដឹកនាំនៃស្ថាប័ន គ.ជ.ប ទាំង ៩ រូបនេះ ដោយយោងតាមការជជែកគ្នារវាងគណបក្សមានសំឡេងក្នុងរដ្ឋសភា។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជាក់ទៀតថា ករណីភាគច្រើននៃជំងឺភ្នែកក្រហមស្ថិតក្នុងកម្រិតស្រាលតែប៉ុណ្ណោះ ដែលជាធម្មតាការឆ្លងជំងឺនេះនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ ថ្ងៃ។
ខណៈដែលលោក ហ៊ុន ម៉ាណែត ដឹកនាំគណប្រតិភូមកថ្លែងសុន្ទរកថាជាលើកទីមួយក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅបុរីញូវយ៉ក ទាំងអ្នកគាំទ្រ ទាំងអ្នកប្រឆាំងក៏បាននាំគ្នាធ្វើដំណើរមកពីរដ្ឋផ្សេងៗ មកទីនេះដែរ។
ក្រសួងសុខាភិបាលប្រកាសឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួង ក្រោយរកឃើញថាមានករណីជំងឺហ្ស៊ីកា(Zika)ដែលចម្លងដោយសត្វមូស ដែលកើតឡើងលើក្មេងស្រីម្នាក់ អាយុ៧ឆ្នាំ រស់នៅក្នុងខេត្តកំពង់ធំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសថារដ្ឋាភិបាលរបស់លោកបានត្រៀមកញ្ចប់ថវិកា១០០លានដុលា្លរ ដើម្បីពង្រឹងវិស័យកសិកម្ម និងការដាក់មន្រ្តីកសិកម្មតាមស្រុក ឃុំនីមួយៗ ដើម្បីជួយទៅដល់ប្រជាកសិករតាមតំបន់មូលដ្ឋាន។
យុទ្ធសាស្ត្រថ្មីនេះនឹងរួមចំណែកក្នុងការកែលម្អជីវភាពរបស់ប្រជាពលរដ្ឋ និងសម្រេចឱ្យបានការអភិវឌ្ឍប្រកបដោយចីរភាព ហើយធ្វើឱ្យមានភាពធន់នឹងវិបត្តិផ្សេងៗ។ នេះបើតាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២០ ខែកញ្ញា។
តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា លោក Sardar Umar Alam ប្រាប់ក្រុមមន្ត្រី និងអ្នកជំនាញសារព័ត៌មានថា ការបង្កើតឱ្យមានក្រុមប្រឹក្សាសារព័ត៌មានជាតិនេះ គឺដើម្បីលើកកម្ពស់សិទ្ធិក្នុងការទទួលបានព័ត៌មាន ក៏ដូចជាការកសាងសមត្ថភាពបន្ថែមដល់អ្នកសារព័ត៌មានផងដែរ។
កម្ពុជាបាននាំចេញអាហារសមុទ្រ និងផលិតផលជលផលផ្សេងទៀត ដែលរួមមានបង្កងប៉ាក ត្រីប៉្រា កំពិស និងអន្ទង់ ទៅកាន់ប្រទេសចិន ហើយរដ្ឋាភិបាលកំពុងរៀបចំសម្រួលនីតិវិធីនាំចេញអាហារស្រដៀងគ្នានេះទៅសហគមន៍អឺរ៉ុប។
ព័ត៌មានផ្សេងទៀត
No media source currently available