ការជំរុញឱ្យពលរដ្ឋដាក់ពាក្យបណ្តឹង គឺដោយសារកន្លងមក ការធ្វើកម្ចីប្រាក់ឥណទាននេះកើតមានឡើង នៅពេលដែលមានវិបតិ្តសេដ្ឋកិច្ចនៅក្នុងសង្គម ហើយធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាប្រឈមដែលមិនអាចមានលទ្ធភាពគ្រប់គ្រាន់មកដោះស្រាយកម្ចីឥណទាននេះ។
ជាថ្មីម្តងទៀត នៅក្នុងអង្គសវនាការជំនុំជម្រះកាលពីថ្ងៃទី៦ ខែកញ្ញា មេធាវីការពារក្តីរបស់លោក ថាច់ សេដ្ឋា ទទូចឱ្យមានការទម្លាក់ចោលបទចោទ និងដោះលែងកូនក្តីឱ្យមានសេរីភាពឡើងវិញ។ មេធាវីរូបនោះលើកឡើងថា ដើមបណ្តឹង និងតុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដាក់បន្ទុកលើលោក ថាច់ សេដ្ឋា ឡើយ។
ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រសម្រាប់ឆ្នាំ២០២៤ បានឈានចូលដល់ការដាក់សំណើតួលេខរវាងភាគីសហជីព និងនិយោជក ដោយភាគីសហជីពទាមទារដំឡើង១៥ដុល្លារអាមេរិក តែភាគីនិយោជកថា មានលទ្ធភាពដំឡើងឱ្យកម្មករត្រឹម១ដុល្លារតែប៉ុណ្ណោះ បន្ថែមលើប្រាក់ឈ្នួលគោលបច្ចុប្បន្ន ដែលមានចំនួន២០០ដុល្លារអាមេរិក។
ថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់កាលពីម្សិលមិញ ហើយគេមើលឃើញថា អាស៊ាន និងប្រទេសដៃគូ ដូចជា អាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង កាណាដា និងអូស្ត្រាលី បានជួបប្រជុំដើម្បីដោះស្រាយបញ្ហាគំរាមកំហែងនានាក្នុងតំបន់ ជាពិសេសវិបត្តិមីយ៉ាន់ម៉ា និងជម្លោះនៅសមុទ្រចិនខាងត្បូង។
កាលពីថ្ងៃចន្ទ ទី៤ ខែកញ្ញា ក្រសួងអប់រំ យុវជន និង កីឡាបានផ្តល់លក្ខខណ្ឌចំនួនពីរជូនគរុនិស្សិតកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡាលោក កែវ សុវណ្ណឫទ្ធិ ប៉ុន្តែលោកបដិសេធ ហើយទាមទារឱ្យក្រសួងបំភ្លឺបន្ថែមអំពីអ្នកដែលខុសលក្ខខណ្ឌអាយុតែនៅអាចបន្តចូលរៀនបាន។
មេដឹកនាំអាស៊ានបានលើកឡើងថា កិច្ចព្រមព្រៀង៥ចំណុចដែលបានឯកភាពគ្នាតាំងពីជាង២ឆ្នាំមុន នៅតែជាឯកសារយោងដ៏សំខាន់ដើម្បីដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ មេដឹកនាំអាស៊ានប្រកាសបន្តប្តេជ្ញាជួយមីយ៉ាន់ម៉ា ខណៈកម្ពុជាចង់ឃើញការពិភាក្សាដែលមានការយោគយល់គ្នា និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ក្រុមមេដឹកនាំនយោបាយជំទាស់នៅក្រៅប្រទេសប្រកាសពីផែនការជាក់លាក់ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត នៅក្នុងទឹកដីសហរដ្ឋអាមេរិកជាលើកដំបូងនៅទីក្រុងញូវយ៉កក្នុងនាមជានាយករដ្ឋមន្ត្រី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
លោក ស៊ុន ណារិន អ្នករាយការណ៍ព័ត៌មានឲ្យ VOA កំពុងស្ថិត នៅក្នុងរដ្ឋធានីហ្សាការតា ហើយលោកបានចូលមកពិភាក្សាជាមួយ លោក ចាប ចិត្រា នៃ VOA អំពើព័ត៌មានសំខាន់ៗ ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣។
ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថាអាស៊ានត្រូវតែពង្រឹងការរួបរួមគ្នា និងមជ្ឈភាពឬភាពនៅកណ្តាលរបស់ខ្លួន។ នៅពេលបើកកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃអង្គារនេះ
កាលពីថ្ងៃចន្ទ នៅក្នុងព្រឹត្តិការណ៍ជំនួបស្តីពីពាណិជ្ជកម្ម ក្នុងរយៈពេលមួយថ្ងៃមុនកិច្ចប្រជុំកំពូលអាស៊ានបានចាប់ផ្តើមនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពីគោលបំណងដ៏សំខាន់មួយក្នុងការជំរុញឱ្យមានការពិភាក្សាគ្នា
នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃចន្ទបានលើកឡើងពីចក្ខុវិស័យរបស់លោក ក្នុងការលើកកម្ពស់ប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសមួយ ដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ នៅក្នុងសុន្ទរកថាជាសាធារណៈលើកទី១របស់លោក នៅក្នុងវេទិកាអន្តរជាតិមួយ។
សាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យកងកម្លាំងអាវុធហត្ថចាប់ខ្លួនលោកសាស្ត្រាចារ្យ លន់ បូរី ក្រោមការចោទប្រកាន់ពាក់ព័ន្ធករណីឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ។ នេះបើតាមដីកាបង្គាប់ឱ្យឃុំខ្លួនចុះថ្ងៃទី១៨ ខែសីហា ដែលវីអូអេទទួលបាន។
ព័ត៌មានផ្សេងទៀត
No media source currently available