សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា នេះជាច្រកមួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក។ លោកបន្ថែមថាដើម្បីធ្វើឱ្យចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរអាចល្អទៅបាន វាទាមទារការផ្តល់ភាពកក់ក្តៅ និងយល់ពីគ្នាទៅវិញទៅមក។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ប្រាប់វីអូអេថាស្ថាប័នរដ្ឋសភា គឺជាអ្នកជ្រើសរើសថ្នាក់ដឹកនាំនៃស្ថាប័ន គ.ជ.ប ទាំង ៩ រូបនេះ ដោយយោងតាមការជជែកគ្នារវាងគណបក្សមានសំឡេងក្នុងរដ្ឋសភា។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជាក់ទៀតថា ករណីភាគច្រើននៃជំងឺភ្នែកក្រហមស្ថិតក្នុងកម្រិតស្រាលតែប៉ុណ្ណោះ ដែលជាធម្មតាការឆ្លងជំងឺនេះនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ ថ្ងៃ។
ខណៈដែលលោក ហ៊ុន ម៉ាណែត ដឹកនាំគណប្រតិភូមកថ្លែងសុន្ទរកថាជាលើកទីមួយក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅបុរីញូវយ៉ក ទាំងអ្នកគាំទ្រ ទាំងអ្នកប្រឆាំងក៏បាននាំគ្នាធ្វើដំណើរមកពីរដ្ឋផ្សេងៗ មកទីនេះដែរ។
ក្រសួងសុខាភិបាលប្រកាសឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួង ក្រោយរកឃើញថាមានករណីជំងឺហ្ស៊ីកា(Zika)ដែលចម្លងដោយសត្វមូស ដែលកើតឡើងលើក្មេងស្រីម្នាក់ អាយុ៧ឆ្នាំ រស់នៅក្នុងខេត្តកំពង់ធំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសថារដ្ឋាភិបាលរបស់លោកបានត្រៀមកញ្ចប់ថវិកា១០០លានដុលា្លរ ដើម្បីពង្រឹងវិស័យកសិកម្ម និងការដាក់មន្រ្តីកសិកម្មតាមស្រុក ឃុំនីមួយៗ ដើម្បីជួយទៅដល់ប្រជាកសិករតាមតំបន់មូលដ្ឋាន។
យុទ្ធសាស្ត្រថ្មីនេះនឹងរួមចំណែកក្នុងការកែលម្អជីវភាពរបស់ប្រជាពលរដ្ឋ និងសម្រេចឱ្យបានការអភិវឌ្ឍប្រកបដោយចីរភាព ហើយធ្វើឱ្យមានភាពធន់នឹងវិបត្តិផ្សេងៗ។ នេះបើតាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២០ ខែកញ្ញា។
តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា លោក Sardar Umar Alam ប្រាប់ក្រុមមន្ត្រី និងអ្នកជំនាញសារព័ត៌មានថា ការបង្កើតឱ្យមានក្រុមប្រឹក្សាសារព័ត៌មានជាតិនេះ គឺដើម្បីលើកកម្ពស់សិទ្ធិក្នុងការទទួលបានព័ត៌មាន ក៏ដូចជាការកសាងសមត្ថភាពបន្ថែមដល់អ្នកសារព័ត៌មានផងដែរ។
កម្ពុជាបាននាំចេញអាហារសមុទ្រ និងផលិតផលជលផលផ្សេងទៀត ដែលរួមមានបង្កងប៉ាក ត្រីប៉្រា កំពិស និងអន្ទង់ ទៅកាន់ប្រទេសចិន ហើយរដ្ឋាភិបាលកំពុងរៀបចំសម្រួលនីតិវិធីនាំចេញអាហារស្រដៀងគ្នានេះទៅសហគមន៍អឺរ៉ុប។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដាក់ពន្ធនាគារ១ឆ្នាំកន្លះ នៅក្នុងសំណុំរឿងចេញសែកអត់សាច់ប្រាក់ ដែលលោកត្រូវបានចាប់ខ្លួនតាំងពីដើមឆ្នាំ២០២៣ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនបញ្ចាំមួយ។
នៅពេលដែលអគ្គនាយកដ្ឋានពន្ធដារប្រកាសថារដ្ឋនឹងចាប់ផ្តើមអនុវត្តពន្ធលើប្រាក់ចំណេញមូលធន ចាប់ពីដើមឆ្នាំ២០២៤ មានប្រតិកម្ម និងការលើកឡើងមតិចម្រុះមួយចំនួន ក្នុងនោះមានការមិនពេញចិត្ត ដោយបារម្ភអំពីផលចំណេញ។
ព័ត៌មានផ្សេងទៀត
No media source currently available