ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករក្នុងស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃអង្គារ លោក ហ៊ុន ម៉ាណែត បានថ្លែងថាលោកនឹងយកឱកាសទៅសហរដ្ឋអាមេរិក ដើម្បីទាក់ទាញវិនិយោគទុនមកកម្ពុជាផងដែរ។
លោក ប៉ា ងួនទៀន ក៏បានបញ្ជាក់ថា សហការីនៅក្រៅប្រទេសនឹងចូលរួមផ្សព្វផ្សាយព័ត៌មាន ហើយវាមិនមានជាប់ពាក់ព័ន្ធនឹងអ្នកស្ថិតក្នុងប្រទេសកម្ពុជាឡើយ។
គម្រោង CAPFish ដែលមានឈ្មោះពេញថា CAPFish Capture គឺជាកម្មវិធីជលផលទទួលបានការគាំទ្រខាងហិរញ្ញវត្ថុពីសហភាពអឺរ៉ុបដែលមានគោលបំណងរួមចំណែកលើការសម្រេចនូវចក្ខុវិស័យរយៈពេលវែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។
អស់រយៈពេលមួយសប្តាហ៍ ក្រោយរងការវាយដំយ៉ាងដំណំ លោក នី ណាក់ថា លោកមិនទាន់ទទួលបានតម្រុយអ្វីពាក់ព័ន្ធនឹងការចាប់ក្រុមជនបង្កទេ។ លោកចង់ឃើញពន្លឺយុត្តិធម៌ និងចង់មើលវីដេអូនៃកាមេរ៉ាសុវត្ថិភាពដើម្បីបានដឹងច្បាស់ចំពោះហេតុការណ៍ដែលកើតលើរូបលោក និងភរិយា។
ក្រោយមានការលើកឡើងថា កម្ពុជាមានទំនោរទៅរកចិនកាន់តែខ្លាំង បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការទៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញថា ការធ្វើពាណិជ្ជកម្មកម្ពុជាជាមួយចិន គឺដើម្បីផលប្រយោជន៍ជាតិ ហើយមិនធ្វើឱ្យបាត់បង់នូវឯករាជ្យភាពឡើយ។
ក្រសួងកសិកម្មបានចេញលិខិតប្រតិកម្មមួយច្បាប់ទៅនឹងសារព័ត៌មានខេមបូចា លើអត្ថបទចុះផ្សាយមួយដែលនិយាយអំពីការវាយដំសកម្មជនលោក នី ណាក់ ហើយបញ្ចូលឈ្មោះរដ្ឋមន្រ្តីក្រសួងកសិកម្មលោក ឌិត ទីណា។ ក្រសួងកសិកម្មក៏ផ្ញើសារព្រមានអំពីវិធានការផ្លូវច្បាប់ដូចសារព័ត៌មានវីអូឌី។
ខ្លាឃ្មុំផេនដាយក្សដែលរស់នៅសួនសត្វជាតិ Smithsonian ក្នុងទីក្រុងវ៉ាស៊ីនតោនអស់រយៈពេល២៣ឆ្នាំនឹងត្រឡប់ទៅប្រទេសចិនវិញនៅចុងឆ្នាំនេះ។
បីថ្ងៃក្រោយពីទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden ទៅប្រទេសវៀតណាម វិទ្យាស្ថានសន្តិភាពរបស់ស.រ.អ.នៅរដ្ឋធានីវ៉ាស៊ីនតោនបានរៀបចំកិច្ចពិភាក្សាមានចំណងថា«កេរដំណែលសង្គ្រាម និងសន្តិភាពនៅវៀតណាម ឡាវ និងកម្ពុជា»។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន មេដឹកនាំថ្មីកម្ពុជាបានបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នយោបាយចិនតែមួយ និងបន្តគាំទ្រចិននៅលើឆាកអន្តរជាតិ។ មេដឹកនាំចិនបានប្រកាសប្តេជ្ញាបន្តជួយកម្ពុជា។
រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ ដែលមានទីតាំងស្ថិតក្នុងខេត្តព្រះវិហារត្រូវបានអង្គការយូណេស្កូសម្រេចបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកកាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានស្នើសុំតាំងពីឆ្នាំ២០២១។
នៅក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៤ ខែកញ្ញា លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយមេដឹកនាំសំខាន់របស់ចិន មានលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តីចិនផងដែរ។
លោក Xi ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានរដ្ឋចិនថា បើទោះមានការផ្លាស់ប្តូរស្ថានភាពតំបន់និងអន្តរជាតិ ចិនជានិច្ចកាលនៅតែជា «មិត្តដ៏ទុកចិត្តបំផុតរបស់កម្ពុជា» និង «អ្នកគាំទ្រដែលមិនផ្លាស់ប្តូរ»។
ព័ត៌មានផ្សេងទៀត
No media source currently available