ក្រសួងមហាផ្ទៃបានបញ្ជាឱ្យមន្រ្តីពន្ធនាគារត្រូវធ្វើតេស្តទឹកនោមរកសារធាតុញៀន ដែលជាវិធានការមួយ ដើម្បីរឹតបន្តឹងបញ្ហាគ្រឿងញៀននៅកម្ពុជា។ អ្នកតាមដានយល់ថា បញ្ហាគ្រឿងញៀននឹងមិនងាយលុបបំបាត់បានឡើយ បើកាលណាមន្រ្តីក្នុងជួរស្ថាប័នពាក់ព័ន្ធ នៅតែបន្តប្រើប្រាស់និងជួញដូរគ្រឿងញៀន។
នាយករដ្ឋមន្ត្រីកម្ពុជាបកស្រាយថា រដ្ឋាភិបាលមិនទាន់ដាក់ចេញគោលការណ៍ប្រមូលពន្ធចំណេញមូលធននេះនៅឡើយទេ ខណៈអ្នកតាមដានយល់ថា រដ្ឋត្រូវតែគិតគូរឱ្យបានដិតដល់និងមិនគួរប្រមូលពន្ធចំណេញមូលធននាពេលនេះទេ ដោយគួរតែកាត់បន្ថយចំណាយរដ្ឋមិនចាំបាច់និងពង្រឹងការប្រមូលពន្ធដែលកំពុងអនុវត្តឱ្យមានតម្លាភាព។
ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរនិងវាយនភណ្ឌត្រូវបានដំឡើងចំនួន២ដុល្លារ ប៉ុន្តែដោយលោកនាយករដ្ឋមន្ត្រីថ្មីបន្ថែម២ដុល្លារដូច្នេះ កម្មករនឹងទទួលបានប្រាក់ឈ្នួល២០៤ដុល្លារក្នុងមួយខែ ចាប់ពីដើមឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីថ្មីកម្ពុជានិងថៃបានព្រមព្រៀងគ្នាជាឯកច្ឆន្ទពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច សន្តិសុខ និងទំនាក់ទំនងប្រជាជន លើកកម្ពស់ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេសនោះការបង្ក្រាបបទល្មើសតាមអនឡាញ ពេលអំឡុងនាយករដ្ឋមន្ត្រីថៃមកទស្សនកិច្ចប្រទេសកម្ពុជា។
ការសិក្សាថ្មីមួយដែលធ្វើឡើងក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាង៣ម៉ឺននាក់បង្ហាញថា អ្នករស់រានម្នាក់ក្នុងចំណោម៤នាក់នៅបន្តរងផលប៉ះពាល់ផ្នែកសុខភាពផ្លូវចិត្ត ដោយសារបទពិសោធន៍ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រជាពលរដ្ឋប្រមាណ១លាន៧សែនបានស្លាប់ក្នុងរបបនោះ។
អ្នកតាមដានចង់ឃើញថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដោះស្រាយបញ្ហាដែលនៅសេសសល់ ដូចជាបញ្ហាព្រំដែន ឧក្រិដ្ឋកម្មឆ្លងដែន និងការគោរពបទដ្ឋានអន្តរជាតិទាក់ទងសិទ្ធិជ្រកកោននយោបាយ ដែលសកម្មជនសង្គមនិងនយោបាយកម្ពុជារងការយាយី និងត្រូវចាប់បញ្ជូនមកកម្ពុជាវិញ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា នេះជាច្រកមួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក។ លោកបន្ថែមថាដើម្បីធ្វើឱ្យចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរអាចល្អទៅបាន វាទាមទារការផ្តល់ភាពកក់ក្តៅ និងយល់ពីគ្នាទៅវិញទៅមក។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ប្រាប់វីអូអេថាស្ថាប័នរដ្ឋសភា គឺជាអ្នកជ្រើសរើសថ្នាក់ដឹកនាំនៃស្ថាប័ន គ.ជ.ប ទាំង ៩ រូបនេះ ដោយយោងតាមការជជែកគ្នារវាងគណបក្សមានសំឡេងក្នុងរដ្ឋសភា។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជាក់ទៀតថា ករណីភាគច្រើននៃជំងឺភ្នែកក្រហមស្ថិតក្នុងកម្រិតស្រាលតែប៉ុណ្ណោះ ដែលជាធម្មតាការឆ្លងជំងឺនេះនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ ថ្ងៃ។
ខណៈដែលលោក ហ៊ុន ម៉ាណែត ដឹកនាំគណប្រតិភូមកថ្លែងសុន្ទរកថាជាលើកទីមួយក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅបុរីញូវយ៉ក ទាំងអ្នកគាំទ្រ ទាំងអ្នកប្រឆាំងក៏បាននាំគ្នាធ្វើដំណើរមកពីរដ្ឋផ្សេងៗ មកទីនេះដែរ។
ក្រសួងសុខាភិបាលប្រកាសឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួង ក្រោយរកឃើញថាមានករណីជំងឺហ្ស៊ីកា(Zika)ដែលចម្លងដោយសត្វមូស ដែលកើតឡើងលើក្មេងស្រីម្នាក់ អាយុ៧ឆ្នាំ រស់នៅក្នុងខេត្តកំពង់ធំ។
ព័ត៌មានផ្សេងទៀត
No media source currently available