ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឪពុក​ក្មេងស្រី​ដែល​ស្លាប់​ដោយ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​នៃ​ជំងឺ​នេះ


នៅក្នុង​រូប​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា បង្ហាញពី​អ្នកភូមិ​កម្ពុជា​កាន់ផ្ទាំង​ផ្សព្វផ្សាយ​អំពី​ជំងឺ​គ្រុនផ្តាសាយ​បក្សី H5N1 ខណៈដែល​អ្នកជំនាញ​ផ្នែក​សុខភាព​ព្យាយាម​អប់រំ​ពួកគេ​ឱ្យ​ថែរក្សាសុខភាព ខេត្តព្រៃវែង​នៃ​ប្រទេស​កម្ពុជា នៅ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុង​រូប​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា បង្ហាញពី​អ្នកភូមិ​កម្ពុជា​កាន់ផ្ទាំង​ផ្សព្វផ្សាយ​អំពី​ជំងឺ​គ្រុនផ្តាសាយ​បក្សី H5N1 ខណៈដែល​អ្នកជំនាញ​ផ្នែក​សុខភាព​ព្យាយាម​អប់រំ​ពួកគេ​ឱ្យ​ថែរក្សាសុខភាព ខេត្តព្រៃវែង​នៃ​ប្រទេស​កម្ពុជា នៅ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ឪពុករបស់​ក្មេង​ស្រីកម្ពុជា​ដែល​មាន​អាយុ១១ឆ្នាំ​ហើយ​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺគ្រុនផ្តាសាយ​បក្សី​ក្នុង​សប្តាហ៍​នេះ​ បាន​ធ្វើ​តេស្ត​រកឃើញឆ្លងវីរុស​នេះ។ នេះ​បើ​តាម​មន្ត្រី​សុខភាពកម្ពុជា​ដែល​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ ហើយ​ដែល​ត្រូវ​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

ក្មេង​ស្រី​ដែល​បាន​ស្លាប់​នោះ​បាន​ធ្លាក់ខ្លួន​ឈឺ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​កន្លង​ទៅ​ដោយ​មានអាការៈ​គ្រុនក្តៅ ក្អក ​និង​ឈឺបំពង់​ករ​ ហើយ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ដោយ​ឆ្លង​វីរុស​ជំងឺផ្តាសាយ​បក្សី H5N1។ នេះ​បើតាមក្រសួង​សុខាភិបាល​កម្ពុជា​ដែល​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍។

ពួក​អាជ្ញាធរ​កម្ពុជា​បាន​ប្រមូល​សំណាក​ឈាមពី​មនុស្ស​១២​នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដែល​បាន​ទាក់ទង ឬ​នៅ​ជិត​ក្មេង​ស្រី​នោះ។

ឪពុក​របស់​ក្មេង​ស្រី​នេះ​អាយុ​៤៩​ឆ្នាំ​ជា​មនុស្ស​តែ​ម្នាក់​គត់ក្នុង​ចំណោមអ្នក​ដែលបានធ្វើ​តេស្ត​ហើយ​រកឃើញវិជ្ជមានឆ្លង​ជំងឺ​នេះ។ បើ​ទោះ​បី​ជា​យ៉ាង​នេះក្តី​ ក៏​ឪពុក​ក្មេង​ស្រី​នេះ​ មិន​មានរោគសញ្ញា​អ្វី​នោះឡើយ​មក​ដល់​ពេល​នេះ។ នេះ​បើ​តាមក្រុម​អាជ្ញាធរ​កម្ពុជា។

ក្រុម​មន្ត្រី​សុខភាព​កម្ពុជា​ កំពុង​ស្រាវជ្រាវ​រក​ប្រភព​នៃការ​ផ្ទុះ​ឡើង​នេះ​ជំងឺ​នេះ។​

មាន​សត្វ​ស្លាប​មួយ​ចំនួន​ត្រូវបាន​គេ​ប្រទះ​ឃើញ​ងាប់​នៅ​បឹងមួយ​កន្លែង​ក្បែរ​ផ្ទះ​ក្មេង​ស្រីក្នុង​ភូមិ​ដាច់​ស្រយាល​មួយ។

ជា​ធម្មតាជំងឺគ្រុន​ផ្តាសាយ​បក្សី​នេះ​ ឆ្លង​ពីសត្វ​ទៅ​មនុស្ស​តាម​រយៈ​ការប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​សត្វ។

អង្គការ​សុខភាព​ពិភព​លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ក្រោយពី​បាន​រក​ឃើញ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នៅ​លើ​សត្វពាហនៈ​កាល​ពី​ដើម​ខែ​នេះ​ ប៉ុន្តែ​បាន​បញ្ជាក់​ថា ហានិភ័យ​ដែល​អាច​ឆ្លង​ទៅ​មនុស្សមាន​កម្រិត​ទាប៕

XS
SM
MD
LG