គណបក្សប្រជាជនកម្ពុជាបានចងសម្ពន្ធភាពជាមួយគណបក្សនយោបាយចំនួន២៧ទៀត នៅថ្ងៃពុធនេះ ដែលលោក ហ៊ុន សែន ប្រធានគណបក្សកម្ពុជាអះអាងថា សម្ពន្ធភាពនេះធ្វើឡើងដើម្បីបង្កើតមិត្ត។
អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃពុធនេះ បានព្រមានកម្ចាត់អង្គការក្រៅរដ្ឋាភិបាល និងក្រុមមួយចំនួនដែលលោកថា នៅមានគម្រោងធ្វើបដិវត្តន៍ពណ៌ប្រឆាំង និងចង់ផ្តួលរលំរដ្ឋាភិបាល។
រហូតមកដល់ពេលនេះទោះបីជាជំងឺកូវីដ១៩ ត្រូវបានទប់ស្កាត់ស្ទើរតែទាំងស្រុងក៏ដោយ ក៏ការចាប់ផ្តើមងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនៅតែមានកម្រិតនៅឡើយ ដែលជាហេតុបង្កឱ្យប្រជាពលរដ្ឋមានក្តីបារម្ភយ៉ាងខ្លាំងអំពីជីវភាពប្រចាំថ្ងៃរបស់ពួកគេ
របាយការណ៍ស្រាវជ្រាវថ្មីមួយរបស់អង្គការអន្តរជាតិឈ្មោះ Bruno Manser Fonds ដែលមានមូលដ្ឋាននៅប្រទេសស្វីសបានរកឃើញផលប៉ះពាល់ធ្ងន់ធ្ងរនៃសកម្មភាពរុករករ៉ែរបស់ក្រុមហ៊ុនមួយឈ្មោះ Late Cheng Mining Development Co Ltd ដែលម្ចាស់ក្រុមហ៊ុនភាគច្រើនជាជនជាតិចិន។
កាលពីសប្តាហ៍មុន ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងខ្លាំង ដែលបណ្តាលឱ្យប្រជាពលរដ្ឋដែលមានទីលំនៅតាមសណ្តស្ទឹងនេះ ប្រមាណ២ពាន់គ្រួសាររងគ្រោះ និងជន់លិច។
ការសិក្សាមួយរបស់អង្គការ UNICEF និង UNFPA ដែលជាបណ្តាញរបស់អង្គការសហប្រជាជាតិរកឃើញថា ក្មេងជំទង់នៅកម្ពុជាម្នាក់ក្នុងចំណោម៧នាក់ដែលមានអាយុចន្លោះពី១០ទៅ១៩ឆ្នាំ ទទួលរងវិបត្តិផ្លូវចិត្តបណ្តាលមកពីការបិទសាលារៀនអំឡុងវិបត្តិជំងឺកូវីដ១៩។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២២ ខែតុលា អង្គការទាំងនោះបានស្នើឱ្យ បញ្ឈប់ការចោទប្រកាន់នយោបាយ ហើយអនុវត្តស្មារតីបង្រួបបង្រួមគ្នា។
មន្រ្តីជាន់ខ្ពស់នៃគណបក្សភ្លើងទៀនបានឱ្យដឹងថា គណបក្សនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា ដែលជាការបោះឆ្នោតអសកលមួយ នាពេលខាងមុខ ដោយនឹងជ្រើសរើសយកគណបក្សនយោបាយអាទិភាពណាមួយដែលស្ថិតក្នុងសម្ពន្ធភាពរបស់ខ្លួន។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងចៅក្រមសាលាឧទ្ធរណ៍ បានប្រកាស «តម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ» លើការប្តឹងទាស់ក្នុងសំណុំរឿង ញុះញង់ ដែលក្រុមមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ មិនសុខចិត្តទៅនឹងការសម្រេចរបស់តុលាការជាន់ទាប។
ក្រោយពីបង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» រវាងភាគីគណបក្សនយោបាយមិនកាន់អំណាចចំនួនបួនកាលពីសប្តាហ៍មុនរួចមក មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀននៅថ្ងៃសុក្រនេះលើកឡើងថា ពួកគេនឹងបង្កើតគណបក្សថ្មីមួយរួមគ្នា បើសិនមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ អ្នកវិភាគយល់ឃើញថា
ក្នុងរយៈជិត២ខែបន្ទាប់ពីក្លាយជានាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅប្រទេសចិនចំនួនពីរលើក។ ក្នុងដំណើរទៅប្រទេសចិនលើកនេះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងសម្តែងឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អមួយកម្រិតថែមទៀត។
ក្រសួងសុខាភិបាលណែនាំឱ្យប្រជាពលរដ្ឋអនុវត្តវិធានការការពារជំងឺឆ្លងភ្នែកក្រហម ដើម្បីបញ្ចៀសការរាលដាលបន្តពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតចូលក្នុងសហគមន៍។
ព័ត៌មានផ្សេងទៀត
No media source currently available