យុទ្ធនាការ #ShowMeYourTree ឬមានន័យថា បង្ហាញដើមឈើរបស់អ្នក ដែលធ្វើឡើងពីដើមខែតុលា ដល់ចុងខែវិច្ឆិកានេះ ព្យាយាមលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃធម្មជាតិ និងតួនាទីរបស់អ្នកការពារបរិស្ថាន តាមរយៈការបង្កើតមាតិកាក្នុងបណ្តាញសង្គមរបស់អ្នកធ្វើវីដេអូដំណើរកម្សាន្ត
បន្ទាប់ពីគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អនុម័តសេចក្តីព្រាងព្រះរាជក្រឹត្យដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានមួយសប្តាហ៍ នៅថ្ងៃទី២ ខែវិច្ឆិកា នេះ ព្រះមហាក្សត្របានឡាយព្រះហស្ថលេខាឱ្យប្រើប្រាស់ជាបន្ទាន់។
ការសម្រេចនេះធ្វើឡើង បន្ទាប់ពីគណបក្សភ្លើងទៀននៅតែគ្មានឯកសារដើមដើម្បីអាចចុះឈ្មោះបោះឆ្នោតបាន។ គណបក្សជំទាស់រំពឹងថានឹងទទួលបានតំណែងសមាជិកព្រឹទ្ធសភាប្រមាណជា៩រូប ក្នុងចំណោមសមាជិកព្រឹទ្ធសភាសរុប៦២រូប ក្នុងការបោះឆ្នោតព្រឹទ្ធសភា នៅខែកុម្ភៈខាងមុខ។
រដ្ឋបាលរាជធានីភ្នំពេញណែនាំជាថ្មីមិនឱ្យប្រមូលចំណូលភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ខណៈអ្នកលក់ដូរតាមម៉ូតូ និងកញ្ច្រែង នៅផ្សារមួយចំនួនអះអាងថា ពួកគេនៅតែបន្ត បង់ភាស៊ី។
អង្គការ UNICEF ប្រចាំកម្ពុជាដែលជាបណ្តាញរបស់អង្គការសហប្រជាជាតិកំពុងធ្វើយុទ្ធនាការលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីកាត់បន្ថយហានិភ័យនៃការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ីនធឺណិតដែលកំពុងកើតឡើងលើយុវជននៅកម្ពុជា។
របាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា កម្ពុជាកំពុងរងគ្រោះខ្លំាងពីបម្រែបម្រួលអាកាសធាតុដែលប៉ះពាល់ដល់ការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានលើកឡើងថា ក្តីសង្ឃឹមនៃការបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មានហាក់នៅឆ្ងាយ ដែលជាហេតុបន្តធ្វើឱ្យប៉ះពាល់ និងគំរាមកំហែងខ្លាំងដល់អាជីពអ្នកសារព័ត៌មានឯករាជ្យ។
ក្នុងទិវាទីក្រុងពិភពលោកលើកទី៩ អង្គការយូណេស្កូបានដាក់បញ្ចូលទីក្រុងបាត់ដំបង ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារដំបូងគេក្នុងចំណោមក្រុងនានានៅកម្ពុជា។
នៅក្នុងបទសម្ភាសន៍ជាមួយ លោក ចាប ចិត្រា នៃ VOA ស្រីនីត បាននិយាយថា នាងមានគម្រោងបញ្ចប់កម្មសិក្សា មុននឹងត្រឡប់ទៅកម្ពុជាវិញ ប្រសិនបើស្ថានការណ៍នៅបន្តស្ងប់ស្ងាត់ក្នុងទីក្រុងដែលនាងកំពុងរស់នៅ។
អ្នកធ្វើការលើផ្នែកបរិស្ថានបានបង្ហាញក្តីព្រួយបារម្ភបន្ថែមទៀត ក្រោយរដ្ឋាភិបាលបានកាត់ផ្ទៃដីនៅបឹងតាមោកចំនួន១០ហិកតាបន្ថែមទៀតទៅឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនរបស់លោកឧកញ៉ា គិត ម៉េង។
លោក មាស នី អ្នកវិភាគសង្គមម្នាក់ កត់សម្គាល់ថា ការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ គឺកម្ពុជាមិនទាន់រងហានិភ័យក៏ពិតមែន ប៉ុន្តែត្រូវតែគិតគូលើចំណូលរដ្ឋ ដែលអាចសងត្រឡប់ទៅវិញ ជាពិសេសក្នុងអំឡុងពេលដែលសេដ្ឋកិច្ចរបស់ពលរដ្ឋកំពុងធ្លាក់ចុះ។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា ប្រាប់វីអូអេថាបច្ចុប្បន្នប្រជាពលរដ្ឋគ្រប់រូបបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មាន។
ព័ត៌មានផ្សេងទៀត
No media source currently available